publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាមេរិក-អ៊ីស្រាអែល

ទំនាក់ទំនង​អាមេរិក-អ៊ីស្រាអែល​

ដោយ សៀក សារិន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  11/03/2010 12:53 ម៉ោងសកល

ការ​បន្ត​ធ្វើ​អាណានិគមកិច្ច​ដោយ​សាងសង់​១ ៦០០​លំនៅ​ដ្ឋាន​នៅ​ទីក្រុង​Jérusalem​ប៉ែក​ខាងកើត​បាន​បណ្តាល​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​កើត​មាន​ក្តី​ក្រេវ​ក្រោធ​យ៉ាងខ្លាំង។​ តើ​ទំនាក់ទំនង​អាមេរិក-អ៊ីស្រាអែល​អាច​នឹង​ទទួល​រង​ផលវិបាក​​យ៉ាងណាដែរ?

សូមចុចខាងក្រោមនេះដើម្បីស្ដាប់៖

បទអន្តរាគមន៍របស់​ សៀក សារិន

11/03/2010

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenyamin Netanyahu (រូបថត : AFP)

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenyamin Netanyahu
(រូបថត : AFP)

ពន្លឺ​នៃ​ក្តី​សង្ឃឹម​ព្រឹមៗ​ដែល​បង្ក​ឡើង​ដោយ​ការ​ចាប់​មាន​កិច្ចចរចា​មិន​ចំពោះ​រវាង​អ៊ីស្រាអែល-ប៉ាលេស្ទីន​ដើម្បី​ស្វែងរក​សន្តិភាព​បាន​លេច​ចេញ​ជា​រូបរាង​ពុំ​ទាន់​បាន​ស្រួលបួល​ផង​ ស្រាប់តែ​មាន​ការ​គំរាម​ចង់​មក​ធ្វើឲ្យ​រលត់​សូន្យសុង​វិញទៅហើយ។​ ទាំងនេះ​ ក៏​ពីព្រោះតែ​នៅ​ខណៈ​ដែល​លោក​អនុ​ប្រធានាធិបតី​អាមេរិក​Joe Biden ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​Benyamin Netanyahu ​ដើម្បី​ជំរុញ​អភិក្រម​សន្តិភាព​នៅ​ដើមបូព៌ា​ ស្រាប់តែ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​Eli Yishai​ប្រកាស​ឲ្យ​ដឹងថា​ អ៊ីស្រាអែល​នឹង​បន្ត​ធ្វើ​អាណានិគមកិច្ច​ដោយ​សាងសង់​១ ៦០០​លំនៅ​ដ្ឋាន​នៅ​ទីក្រុង​Jérusalem​ប៉ែក​ខាងកើត។​ តំបន់​ទីក្រុង​Jérusalem​ប៉ែក​ខាងកើត​នេះ​ជា​តំបន់​ដែល​មាន​ជនជាតិ​អារ៉ាប់​ភាគច្រើន​រស់នៅ​ ហើយ​បាន​ត្រូវ​កង​កម្លាំង​អ៊ីស្រាអែល​វាយយក​ចង​ភ្ជាប់​ធ្វើជា​ដែនដី​របស់​ខ្លួន។​ មូលហេតុ​នេះ​បាន​បណ្តាល​ឲ្យ​លោក​អនុ​ប្រធានាធិបតី​អាមេរិក​Joe Biden​ខឹង​ក្រវក្រោធ​យ៉ាង​ខ្លាំង។​ ដូច្នេះ​ហើយ​បាន​ជា​លោក​Joe Biden អញ្ជើញ​ទៅ​ពិធី​ជប់លៀង​ពេល​ល្ងាច​ជាមួយ​ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​Benyamin Netanyahu ​ដោយ​ធ្វើ​ឲ្យ​គេ​រង់ចាំ​ដល់ទៅ​ជាង​មួយម៉ោង​ ដើម្បី​សម្ដែង​ឲ្យ​ដឹង​ពី​ការ​ពុំ​ពេញ​ចិត្ត​របស់លោក។

ការ​ប្រកាស​ដោយ​អ៊ីស្រាអែល​ធ្វើ​អាណានិគមកិច្ច​ដោយ​សាងសង់​១ ៦០០​លំនៅ​ដ្ឋាន​នៅ​ទីក្រុង​Jérusalem​ប៉ែក​ខាងកើត​នៅ​ពេលនេះ​ ពុំ​មែន​ជា​ការ​ចៃដន្យ​ឡើយ។​ ដោយ​ហេតុថា​ ឬមួយ​កម្លាំង​នយោបាយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ចម្រុះ​អ៊ីស្រាអែល​បាន​ស្គាល់​ការ​ប្រែប្រួល។​ រដ្ឋាភិបាល​ចម្រុះ​អ៊ីស្រាអែល​ដែល​មាន​ការចូល​រួម​ពី​សំណាក់​អ្នក​ជាតិ​និយម​ជ្រុល​និង​អ្នក​កាន់​សាសនា​Juif​ប្រហែល​ជា​ចង់​បង្ហាញ​ឲ្យ​ឃើញថា​ពួកគេ​លែង​ស្ដាប់តាម​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​Benyamin Netanyahu​ទៀតហើយ។

ឬមួយ​ក៏​គេ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទំនាក់​ទំនង​អាមេរិក-អ៊ីស្រាអែល​ជា​ទំនាក់​ទំនង​មាន​ដំណើរ​ការ​ល្អ​ ចេះ​អត់​ឱន​​គ្នា​ដែល​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​ធ្វើ​អ្វី​ក៏បាន​ស្រេច​តែ​នឹង​​ចិត្ត។

គួរ​កត់​សម្គាល់​ថា​ ទំនាក់ទំនង​អាមេរិក-អ៊ីស្រាអែល​តែង​មាន​សភាព​ល្អូក​ល្អើន​នឹង​គ្នា​ជានិច្ច។​ តាំងពី​សម័យ​លោក​ប្រធានា​ធិបតី​អាមេរិក​ប្រជាធិបតេយ្យ​Bill Cliton ​ក៏​ដូចជា​នៅ​សម័យ​លោក​ប្រធានា​ធិបតី​អាមេរិក​សាធារណរដ្ឋ​ George W Bush។​ ក៏​ប៉ុន្តែ​ ដល់​សម័យ​លោក​បារ៉ាក់​អូបាម៉ា​ អ្វីៗ​ក៏បាន​ស្គាល់​ការ​ប្រែ​ប្រួល។​ កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ នាឱកាស​ជំនួប​ទីមួយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​Benyamin Netanyahu​ លោក​ប្រធានា​ធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​សម្តែង​ឲ្យ​ឃើញ​នូវ​ឥរិយាបថ​រឹង​មាំ​របស់​អាមេរិក​ជាមួយ​អ៊ីស្រាអែល​ដែល​ជា​ឥរិយាបថ​មួយ​ដែល​គេ​ពុំ​ធ្លាប់​ឃើញ​មាន​សោះឡើយ។​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​បន្ត​ធ្វើ​អាណានិគមកិច្ច​អ៊ីស្រាអែលដែល​សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ការ​ប្រឆាំង​យ៉ាង​មុតមាំ។

សូមគូស​បញ្ជាក់ថា​ ឥឡូវនេះ​ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​Benyamin Netanyahu​បាន​យល់​ព្រម​ព្យួរ​ផ្អាក​ការ​ធ្វើ​អាណានិគមកិច្ច​ទៅលើ​តំបន់​Cisjordanie​ហើយ​និង​បាន​និយាយ​ផងទៀត​ពី​ការ​បង្កើត​រដ្ឋ​ប៉ាលេស្ទីន​ដែល​កាល​ពី​ពេល​មុន​លោក​Benyamin Netanyahu​ពុំ​ដែល​និយាយ​សោះឡើយ​ពី​រដ្ឋ​ប៉ាលេស្ទីន។​ ដូច្នេះ​ការចែក​ផ្លូវ​គ្នា​ដើរ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីស្រាអែល​នៅ​ពុំ​ទាន់​ជា​បច្ចុប្បន្ន​ភាព​នៅ​ឡើយ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ដែល​មកពី​គណបក្ស​ពលករ​អ៊ីស្រាអែល​បាន​ប្រកាស​ឲ្យ​ដឹងថា​ បក្ស​ពលករ​អ៊ីស្រាអែល​ត្រូវតែ​ដើរ​ចេញពី​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​Benyamin Netanyahu។​ តាមរយៈ​វិទ្យុ​កង​កម្លាំង​យោធា​អ៊ីស្រាអែល​ លោក​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា​បក្ស​ពលករ​មាន​ការ​លំបាក​កាន់តែ​ខ្លាំងឡើងៗ​ក្នុង​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ Benyamin Netanyahu។​ ដោយ​ហេតុ​ថា​ បក្សពលករ​ចូល​សហការ​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​ក៏​ពី​ព្រោះ​តែ​គេ​ចង់​ជំរុញ​អភិក្រម​សន្តិភាព​ជាមួយ​ប៉ាលេស្ទីន។​ ដូច្នេះ​កំហឹង​ក្រេវក្រោធ​របស់​លោក​អនុ​ប្រធានាធិបតី​អាមេរិក​Joe Biden​ពិត​ជា​ការ​មួយ​សម​ហេតុ​សមផល​ណាស់។​ ហើយ​នេះ​ពិត​ជា​កំហុស​មួយ​ដែល​បាន​ប្រព្រឹត្ត​ដោយ​អ៊ីស្រាអែល៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល