publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ខ្មែរ​-​ថៃ

កម្ពុជា​មិន​សូវ​ពេញ​ចិត្ត​ការ​បំភ្លឺ​របស់​អគ្គលេខាធិការ​អាស៊ាន

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  11/03/2010 12:52 ម៉ោងសកល

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្ពុជា​មិន​ចង់​បន្ត​បញ្ហា​វែង​ឆ្ងាយ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន​លោក សូរិន ពិតសូវ៉ាន នោះ​ទេ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​យ៉ាង​នេះ ដោយ​ព្រលយ​អោយ​ដឹង​អំពី​ការ​មិន​សូវ​ពេញ​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា​លើ​សេចក្តី​បំភ្លឺ​របស់​លោក សូរិន ពិតសូវ៉ាន។

សូម​ចុច​ខាង​ក្រោម​ដើម្បីស្តាប់ ៖

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច​ ពីទីក្រុង​ភ្នំពេញ

11/03/2010

លោកសូរិន ពិតសូវ៉ាន ​អគ្គលេខាធិការ​អាស៊ាន (រូបថត៖reuters)

លោកសូរិន ពិតសូវ៉ាន ​អគ្គលេខាធិការ​អាស៊ាន
(រូបថត៖reuters)

ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ ទំនង​ជា​មិន​ស្ងប់​ចិត្ត​ជាមួយ​នឹង​ការ​បំភ្លឺ​របស់​អគ្គលេខាធិការ​អាស៊ាន​លោក​ សូរិន ពិតសូវ៉ាន​ នោះ​ឡើយ នេះ​បើ​គេ​ស្តាប់​ការ​ពន្យល់​របស់​លោក​ កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។ លោក កុយ គួង​ បាន​អត្ថាធិប្បាយ​ថា ថ្នាក់​ដឹកនាំ​កម្ពុជា​បាន​ទាយ​ទុក​មុន​ហើយ​ថា ការ​ទទួល​ខុសត្រូវ​នឹង​ត្រូវ​លោក​អគ្គលេខាធិការ​អាស៊ាន​ឆ្លើយ​ទំលាក់​ដាក់​លើ​សារព័ត៌មាន។ លោក​ កុយ គួង​ បន្ត​ថា​តាម​ធម្មតា​អ្នក​ប្រព្រឹត្ត​ខុស មិន​ដែល​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ទេ ហើយ​តែងតែ​រក​ហេតុផល​មក​សំអាង បើ​ទោះ​ណា ហេតុផល​នោះ​មិន​សមរម្យ​ក៏ដោយ។ ទោះ​យ៉ាង​ណា​ក្តី បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ខ្មែរ កម្ពុជា​មិន​ចង់​អោយ​បញ្ហា​កាន់​តែ​វែង​ឆ្ងាយ​អ្វី​នោះ​ដែរ។

         កាល​ពីថ្ងៃ​ទី​៩​ខែ​មិនា លោក ​សូរិន ពិតសូវ៉ាន ដែល​ជា​អគ្គលេខាធិការ​អាស៊ាន​បាន​ធ្វើ​លិខិត​បំភ្លឺ​ចំនួន​២​ច្បាប់ ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទៅ​ប្រមុខ​ការទូត​ខ្មែរ​លោក ហោ ណាំងហុង​ ដើម្បី​ពន្យល់​បក​ស្រាយ​លើ​ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​ប៊ែរណាម៉ា Bernama​ដក​ស្រង់​សម្តី​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​កម្ពុជា ​គឺ​ជា​ការ​បង្ហាញ​សញ្ញា​អាក្រក់​ទៅ​កាន់​ពិភព​លោក​ថា តំបន់​អាស៊ាន​មិនមាន​ស្ថិរភាព។ លោក សូរិន ពិតសូវ៉ាន​ បាន​​ពន្យល់​ថ្នាក់​ដឹកនាំ​កម្ពុជា​ទាំងពីរ​រូប​ថា ទីភ្នាក់ងារ​ប៊ែរណាម៉ា Bernama​បាន​ដក​ស្រង់​សម្តី​របស់​លោក​ខុស​បរិបទ​ទាំង​ស្រុង។ លោក សូរិន​បាន​បញ្ជាក់​ថា សំណួរ​ដែល​អ្នក​កាសែត​បាន​សួរ​មក​លោក គឺ​ជា​សំណួរ​ដែល​មាន​លក្ខណៈ​ទូទៅ ហើយ​ចម្លើយ​របស់​លោក​បាន​យោង​ទៅ​លើ​ស្ថានការណ៍​ដែល​កំពុង​កើត​មាន​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ។

         ទោះ​យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​ការ​សរសេរ​លិខិត​ពន្យល់​បំភ្លឺ​លោក ហ៊ុន សែន អំពី​ការ​អត្ថាធិប្បាយ​របស់​ខ្លួន អគ្គលេខាធិការ​របស់​អាស៊ាន​លោក សូរិន ពិតសូវ៉ាន ក៏​បាន​បញ្ជាក់​ថា លោក​នឹង​រង់​ចាំ​ជួប​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហាណូយ​នៅ​ខែ​មេសា​ខាង​មុខ​ទៀត ប្រសិន​បើ​មាន​អនុញ្ញាត​នោះ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល