ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 12/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 12/03/2010 11:15 ម៉ោងសកល
ស្របពេលដែលស្ថានភាពបែកបាក់នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃកាន់តែដល់ចំណុចកំពូល ពោលគឺការប្រមូលរបស់ក្រុមថៃអាវក្រហមដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក អាប់ភីស៊ីត វេចាជីវ៉ាបច្ចុប្បន្ន មន្ត្រីរដ្ឋាភិបាលកម្ពុជា និងកងទ័ពបានថ្លែងថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលខ្មែរ បានស្ថិតនៅជាធរមានដដែល។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
បញ្ជាទី១ គឺបញ្ហាបូរណភាពទឹកដី។ លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែនបានដាក់បញ្ជាយូរហើយ ទៅកងទ័ពជួរមុខនៅតាមព្រំដែនថា ទោះបីត្រូវបង់ក្នុងតម្លៃណាក៏ដោយមិនអោយក្រុមថៃឈ្លានពាន រុលចូលមកក្នុងដីខ្មែរថែមទៀតទេ។
លោក នាយករដ្ឋមន្ត្រីបានបញ្ជារហូតដល់អោយកងទ័ពខ្មែរប្រើកាំភ្លើងបាញ់កំចាត់អ្នករុលចូលទឹកដីខ្មែរទៀតផង។ គឺធ្វើយ៉ាងណាមិនអោយបាត់បង់ដីមួយមីល្លីម៉ែត្រទៀតឡើយ។ ហើយក៏មិនអោយកងទ័ពខ្មែររុលចូលទៅគេវិញដែរ។
ជាបញ្ជាទី ២នោះគឺ ការជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហាមប្រាមមិនអោយពលរដ្ឋខ្មែរទៅប្រទេសថៃឡើយក្នុងពេលបច្ចុប្បន្ន ប្រសិនបើគ្មានការចាំបាច់នោះ។
ទាំងអ្នកនាំពាក្យក្រសួងការបរទេស ទាំងមេទ័ពប្រចាំការនៅសមរភូមិមុខសុទ្ធតែបានអះអាងថាបញ្ជា ឬការណែនាំទាំងពីររបស់រដ្ឋាភិបាលនៅជាធរមាននៅឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានរម្លឹកប្រាប់យើងថា សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានអំពាវនាវណែនាំដល់ពលករខ្មែរណាដែលជ្រុលបានចូលទៅដល់ប្រទេសថៃហើយនោះ គឺមិនអោយពួកគេធ្វើដំណើរទៅក្បែរទីកន្លែងដែលមានការរៀបចំបាតុកម្មនោះឡើយ។ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗកើតឡើង។ លោក កុយ គួង បានបញ្ជាក់ថា ភារធារីប្រចាំស្ថានទូតកម្ពុជានៅក្រុងបាងកកនិងអគ្គកុងស៊ុលកម្ពុជា ក៏ត្រៀមរង់ចាំជួយអន្តរគម ក្នុងករណីមានបញ្ហាកើតឡើងចំពោះពលរដ្ឋកម្ពុជានៅលើទឹកដីថៃនៅពេលនេះដែរ។
ការត្រៀមលក្ខណៈពង្រឹងការការពារទឹកដីនោះ គឺមានត្រៀមជារៀងរហូតមកហើយ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយទោ ស្រី ឌឹកដែលជាមេបញ្ជាការកងពលធំអន្តរាគមលេខ ៣ប្រចាំទិសព្រំដែនប្រាសាទព្រះវិហារ។ លោកឧត្តមសេនីយស្រី ឌឹក បានប្រាប់អោយដឹងថា បញ្ជារបស់មេទ័ពធំគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនអោយបាត់ដីមួយមីល្លីម៉ែត្រនោះ គឺស្ថិតនៅក្នុងស្មារតីកងទ័ពខ្មែររហូត។
លោក ស្រី ឌឹកបានបន្តថា ម្យ៉ាងវិញទៀត ទាហានថៃក៏គិតតែខ្វល់ខ្វាយនឹងរឿងផ្ទៃក្នុងប្រទេសខ្លួន ចុងក្រោយនេះ ដូចជាមិនមានសកម្មភាពអ្វីគួរអោយចាប់អារម្មណ៍នោះទេ។ និយាយរួម បើតាមលោកឧត្តមសេនីយ ស្រី ឌឹក ក្នុងពេលនេះ ស្ថានភាពនៅស្ងប់ស្ងាត់ធម្មតា៕
ទាក់ទងនឹងប្រធានបទនេះ
10/03/2010 12:37 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល