publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

នយោបាយ​

តុលាការ​​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​​លោក ​សម ​​រង្ស៊ី​​ ក្នុង​រឿង​ផែនទី​ក្លែងក្លាយ​

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 12/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  12/03/2010 13:36 ម៉ោងសកល

នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​មីនា​នេះ លោក សុខ រឿន ព្រះរាជអាជ្ញារង តុលាការក្រុង​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវកា​រលើ​លោក​សម ​រង្ស៊ី ​ពី​​បទ​​ក្លែង​បន្លំ​​ឯកសារ​​សាធារណៈ ​ប្រើប្រាស់​​ឯកសារ​​ក្លែងក្លាយ ​និង​​ផ្សព្វផ្សាយ​​ព័ត៌មាន​​មិន​ពិត​។​

សូមចុចខាងក្រោម​ដើម្បីស្តាប់ ៖

សេចក្តីរាយការណ៍​​របស់​ លី ​ម៉េង​ហួរ​​ពី​ទីក្រុង​ ភ្នំពេញ​​

12/03/2010

សាលា​ដំបូង​រាជធានី ភ្នំពេញ​(រូបថត ៖ លី ម៉េងហួរ)

សាលា​ដំបូង​រាជធានី ភ្នំពេញ​
(រូបថត ៖ លី ម៉េងហួរ)

គឺជាការចោទ​ប្រកាន់ ដែល​ត្រូវបានធ្វើឡើង ដោយសារតែលោក សម រង្ស៊ី បាន​ផ្សព្វ​ផ្សាយ​​នូវ​ឯកសារ​ផែនទី ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ​​អះអាងថា ដំណើរការ​បោះ​បង្គោល​​កំណត់ព្រំដែន​កម្ពុជា​-​វៀត​ណាម ​ក្នុង​ខេត្ត​ស្វាយរៀង នាំ​ឲ្យ​កម្ពុជាបាត់បង់​ទឹកដី​។​ ក៏ប៉ុន្តែរដ្ឋាភិបាល បានច្រាន​ចោល​នូវការលើកឡើងនេះ ហើយបានដាក់ពាក្យ​បណ្តឹង ប្រឆាំងលោកសម រង្ស៊ី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១០។

​​បន្ទាប់ពីកោះហៅមេធាវីរដ្ឋាភិបាល និងលោក​សមរង្ស៊ី ជា​បន្ត​បន្ទាប់​ កាលពីថ្ងៃទី៣ និងថ្ងៃទី៩ ខែមីនារួចមកលោក សុខ រឿន បាន​សម្រេចចោទប្រកាន់ជាលាយ​លក្ខណ៍​អក្សរ លើលោក សម រង្ស៊ី ពីបទក្លែងឯកសារសាធារណៈ និងផ្សព្វផ្សាយព័ត៌មាន​មិន​ពិត​ ស្របតាមពាក្យបណ្តឹងរបស់រដ្ឋាភិបាល។

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី(រូបថត៖ ខឹម សុវណ្ណារ៉ា)

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី
(រូបថត៖ ខឹម សុវណ្ណារ៉ា)

 ជាការចោទប្រកាន់ ដែល​នាំ​ឲ្យ​លោក សម រង្ស៊ី ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១៨ ឆ្នាំ។

ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១០ លោកព្រះរាជអាជ្ញា រង សុខ រឿន ​បានគូសបញ្ជាក់​ថា កាលពី​​ខែ​កុម្ភៈ ឆ្នាំ​២០១០ លោក សមរង្ស៊ី បាន​សម្ភាសន៍​ជា​សម្លេង និង​បង្ហាញ​នូវ​រូបភាព​ឯកសារ​ក្លែងក្លាយ ជា​រូបថត​ផែនទីខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​យកមក​ប្រើ​ប្រាស់​​បង្ហាញ​អក្សរ និង​​លេខ​ជាច្រើន​ទំព័រ​​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ Internet ក្នុង​បំណង​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ មាន​ការយល់​ខុស​ពី​​ការលើកឡើង​របស់​គណៈ​កម្ម​ការ​ចម្រុះ​ព្រំដែន​។​

លោក​ព្រះរាជអាជ្ញារង បានគូសបញ្ជាក់​ថា ការលើកឡើង​របស់​លោក សម រង្ស៊ី បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិសុខ​ជាតិ ហើយ​ជា​ចេតនា​ទុច្ចរិត ក្នុងការ​ក្លែងបន្លំ​ឯក​សារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន​​មិន​ពិត ក្នុង​បំណង​​បំភ័ន្ត​ព័ត៌មាន​ ដោយ​អសុច្ច​ចិត្ត មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា។

​បន្ទាប់​ពីការចោទប្រកាន់​ សំណុំរឿងប្រឆាំង​លោក សម រង្ស៊ី ក្នុងរឿងផែនទីក្លែងក្លាយ ក៏ត្រូវបាន​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ ដើម្បីចាត់ការ​បន្ត ក្នុង​រូបភាពជន​ត្រូវ​ចោទ នៅ​ក្រៅ​ឃុំ​។ គឺលោក សមរង្ស៊ី ដែលត្រូវតុលាការខេត្តស្វាយរៀង កាត់ទោស​ឲ្យ​ជាប់ ពន្ធនាគារ ២ ឆ្នាំ ក្នុងរឿងដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម សព្វថ្ងៃកំពុង​ស្តិត​នៅក្រៅប្រទេស។

ចំពោះការចោទប្រកាន់ថ្មីលើមេបក្សសមរង្ស៊ី នៅថ្ងៃនេះ លោក យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្សសមរង្ស៊ី បាន​ចាត់ទុក​ជា​ការ​បង្ក​នូវឧបសគ្គបន្ថែមទៀត ចំពោះ​ស្មារតី​អ្នក​ស្នេហា​ជាតិ ដើម្បី​តស៊ូ​ក្នុងបុព្វហេតុយុត្តិធម៌។

លោក យឹម សុវណ្ណ បានបញ្ជាក់ថា​ការសម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ជារឿង​នយោបាយ ដែល​គេប៉ុនប៉ង​បំផ្លិច​បំផ្លាញ​លើ​គណបក្សប្រឆាំង​ សម រង្ស៊ី។ ក៏ប៉ុន្តែទាំង​តុលាការ និង​ទាំង​រដ្ឋាភិបាល ​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គួរតែ​គិត​ពី​បញ្ហា​ដែលកម្ពុជា បាត់បង់ទឹកដី ដោយ​ការ​ទន្ទ្រាន​ពី​ប្រទេស​វៀតណាម និងការឈ្លាន​ពាន​របស់​ថៃ​លើ​ព្រំដែន​ខាង​លិច​​ជា​ជាង​រឿងបុគ្គល សម រង្ស៊ី ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល