publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ថៃ

ថាក់ស៊ីន​ត្រូវ​អាជ្ញាធរ​អារ៉ាប់រួម​បណ្តេញ​ចេញពី​ប្រទេស?

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 13/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  13/03/2010 12:41 ម៉ោងសកល

នៅ​ថ្ងៃ​សៅរ៍ ទី១៣ មីនា ២០១០​នេះ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ថា ថាក់ស៊ីន​ត្រូវ​បាន​អាជ្ញាធរ​អារ៉ាប់រួម​បណ្តេញ​ចេញ​ពី​ប្រទេស ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​ហើយ។ ក៏ប៉ុន្តែ លោក​ថាក់ស៊ីន​ខ្លួន​ឯង​ផ្ទាល់​បាន​បដិសេធ​ថា មិនមាន​ការ​បណ្តេញ​ចេញ​នេះទេ។ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បដិសេធ​ដែរ​ថា ថាក់ស៊ីន​មិន​មក​កម្ពុជា​ទេ។

សូមចុចខាងក្រោម ដើម្បីស្តាប់៖

ការពន្យល់​របស់ សេង ឌីណា

13/03/2010

ក្រុមអាវក្រហម កំពុង​ធ្វើ​ដំណើរ​តាមផ្លូវ​ឆ្ពោះ​ទៅទីក្រុង​បាងកក ថ្ងៃ​ទី១៣ មីនា ២០១០(រូបថត៖ Reuters)

ក្រុមអាវក្រហម កំពុង​ធ្វើ​ដំណើរ​តាមផ្លូវ​ឆ្ពោះ​ទៅទីក្រុង​បាងកក ថ្ងៃ​ទី១៣ មីនា ២០១០
(រូបថត៖ Reuters)

លេខា​របស់​លោក​កាស៊ីត រដ្ឋមន្រ្តីការបរទេស​ថៃ បាន​អះអាង​ថា រដ្ឋាភិបាល​អារ៉ាប់រួម បាន​សម្រេច​បណ្តេញ​លោក​ថាក់ស៊ីន​ចេញ​ពី​ប្រទេស ក្នុង​ហេតុផល​ថា គាត់​បាន​យក​ទឹកដី​ឌុយបៃ មកធ្វើ​ជា​សេនាធិការ​នយោបាយ ដើម្បី​វាយប្រហារ​លើ​រដ្ឋាភិបាលថៃ ដែល​ជា​ការ​រំលោភ​ទៅលើ​ការសន្យា​ពីមុន។

លេខារូបនេះ បាន​ថែម​ទាំង​ពន្លយ​ពាក្យ​ថា លោកថាក់ស៊ីន បាន​ធ្វើ​ដំណើរ​តាមយន្តហោះ​ឯកជន​របស់​លោក មកចុះចត នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹកថ្ងៃសៅរ៍។

ក៏ប៉ុន្តែ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ថា ព័ត៌មាន​នេះ មិនមែន​ជា​រឿង​ពិត​ទេ។

លោក​ណុប៉ាដន ដែល​ជា​មេធាវី​របស់​លោក​ថាក់ស៊ីន ក៏​បាន​បដិសេធ​ផងដែរ​ថា លោក​ថាក់ស៊ីន គ្មាន​គម្រោង​ធ្វើ​ដំណើរ​ទៅប្រទេស​កម្ពុជា​ទេ នៅពេលនេះ ហើយ​លោក​ថាក់ស៊ីន ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​អារ៉ាប់រួម បណ្តេញ​ចេញ​ដូចការ​​អះអាង​របស់​រដ្ឋាភិបាល​ថៃ​នោះដែរ។

លោក​ថាក់ស៊ីន បាន​សរសេរ​នៅ​លើ​វែបសៃត៍​របស់​​គាត់​ថា គាត់​នឹង​ចាកចេញ​ពី​​ឌុយបៃ នៅ​ថ្ងៃ​នេះ ហើយ​ធ្វើ​ដំណើរ​ទៅ​​អឺរ៉ុប។ ក៏ប៉ុន្តែ​ ការ​ចាកចេញ​នេះ គឺ​ទៅ​ដើម្បី​ជួប​កូន​តែប៉ុណ្ណោះ ហើយ​គ្មាន​រឿង​បណ្តេញ​ចេញ​ណាមួយ​នោះទេ។

រូបលោកថាក់ស៊ីន នៅ​លើ​ខ្នង​អាវ​របស់​​បាតុករ(រូបថត៖ Reuters)

រូបលោកថាក់ស៊ីន នៅ​លើ​ខ្នង​អាវ​របស់​​បាតុករ
(រូបថត៖ Reuters)

គេ​នៅមិនទាន់ដឹង​ថា តើ​លោក​ថាក់ស៊ីន នឹង​ទៅ​ប្រទេស​ណាមួយ​ នៅអឺរ៉ុប​នៅឡើយ​ទេ។ ប៉ុន្តែ កាសែត​ថៃ​បាន​ចុះ​ផ្សាយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ថា កូនស្រី​របស់​លោកថាក់ស៊ីន​ម្នាក់ បាន​ចាកចេញ​ពី​ប្រទេសថៃ ទៅ​កាន់ប្រទេស​អាឡឺម៉ង់ នៅ​មុនពេល​ពួក​អាវក្រហម​ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល។

នៅថ្ងៃសៅរ៍នេះ គឺជា​ថ្ងៃ​ទី២ នៃ​បាតុកម្ម​របស់​ពួក​អាវក្រហម។ យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង (អា អែហ្វ ប៉េ) បាន​ឲ្យ​ដឹង​ថា ពួក​អាវក្រហម​រាប់​ម៉ឺន​នាក់ បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ចេញ​ពី​តាមខេត្ត​ ឆ្ពោះ​មក​ទីក្រុង​បាងកក​ហើយ។

កាសែត​ដឺណេស្ហិន (The Nation) របស់​ថៃ ក៏​បាន​​​ចុះផ្សាយផងដែរថា ពួក​អាវក្រហម​រាប់ពាន់នាក់ បាន​ចាប់​ផ្តើម​មក​ដល់​ទីក្រុង​បាងកក​ខ្លះៗ​ហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍នេះ។

​​មេដឹកនាំ​អាវក្រហម​បាន​អះអាងថា នៅយប់ថ្ងៃសៅរ៍នេះ បាតុករ ដែល​មកទីតាមខេត្ត នឹង​មាន​ចំនួន​រហូត​ដល់​ទៅ​៦០ម៉ឺន​នាក់ ហើយ​នឹង​មាន​អ្នក​បន្ត​ធ្វើ​ដំណើរ​មក​ទៀត នៅ​ថ្ងៃ​អាទិត្យ​ស្អែក ដែល​ជា​ថ្ងៃ​បាតុកម្ម​ធំ។

ក៏ប៉ុន្តែ មន្រ្តី​រដ្ឋាភិបាល​ថៃ​បាន​ធ្វើ​ការប៉ាន់ស្មានថា បាតុករ ដែល​ធ្វើ​ដំណើរ​មក​បាងកក នៅ​ថ្ងៃ​សៅរ៍នេះ នឹង​មាន​ចំនួន​មិនលើស​ពី ៧ម៉ឺន​នាក់​នោះទេ។

គួរ​បញ្ជាក់ថា​ ពួក​អាវក្រហម ដែល​គាំទ្រ​លោក​ថាក់ស៊ីន បាន​ប្រកាស​ថា ពួក​គេ​នឹង​ប្រមូល​គ្នា​ឲ្យ​បាន​ជាង​១លាន​នាក់ មក​ធ្វើ​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល​អាភិស៊ីត។ រហូត​មក​ទល់ពេលនេះ ចំនួន​បាតុករ ហាក់ដូចជា នៅមាន​តិចតួចណាស់ ធៀប​នឹង​ការ​គ្រោង​ទុកនេះ។

ចំនួនអ្នក​​ចេញ​មកធ្វើ​បាតុកម្ម គឺ​ជា​គន្លឹះ​ នៃ​ជ័យជំនះ​របស់​ពួក​អាវក្រហម ក្នុង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​អាភិស៊ីត។ ប្រសិន​បើ​​ចំនួន​បាតុករ មាន​តិចតួច រដ្ឋាភិបាល និង​អ្នក​គាំទ្រ​រដ្ឋាភិបាល​អាភិស៊ីត អាច​នឹង​សើច​ចំអក​ឲ្យ​ពួក​អាវក្រហម​ទៀតផង៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល