publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

នយោបាយ

លោក សម រង្ស៊ី គ្រោង​នឹង​បញ្ចេញ​ឯកសារ​ទាក់ទង​ព្រំដែន​កម្ពុជា​វៀតណាម​បន្ថែម​ទៀត​នៅ​ក្នុង​ខែ​នេះ

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 14/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  14/03/2010 12:37 ម៉ោងសកល

នៅ​ថ្ងៃ​អាទិត្យ​នេះ​​​លោក​ សម​ រង្ស៊ី​​​ ​បាន​បញ្ជាក់​ថា​​លោក​នឹង​បញ្ចេញ​ឯកសារ​ទាក់ទង​ព្រំដែន​កម្ពុជា​វៀតណាម​បន្ថែម​ទៀត​នៅក្នុង​ខែ​នេះ។​ ឯកសារ​បន្ថែម​នេះ​ គឺ​ត្រូវ​បាន​លោក​ សម​ រង្ស៊ី​ ខ្លួន​ឯង​ប្រមូល​បាន​ពី​អ្នកជំនាញ​នៅក្នុង​ប្រទេស​បារាំង។

សូមចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

សេចក្តី​រាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

14/03/2010

លោក សម រង្ស៊ី និង​អ្នក​ភូមិ ថ្ងៃ​ទី ២៥ តុលា ២០០៩(រូបថត ៖ ម៉េងហួរ/RFI)

លោក សម រង្ស៊ី និង​អ្នក​ភូមិ ថ្ងៃ​ទី ២៥ តុលា ២០០៩
(រូបថត ៖ ម៉េងហួរ/RFI)

លោក​ ​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​សម​រង្ស៊ី​គ្រោង​នឹង​បញ្ចេញ​ឯកសារ​ពាក់ព័ន្ធ​នឹង​ព្រំដែន​កម្ពុជា​វៀតណាម​មួយ​ចំនួន​បន្ថែម​ទៀត​នៅក្នុង​ខែនេះ​ បន្ទាប់​ពី​លោក​បាន​​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំនាញ​ភូមិសាស្ត្រ​ និង​​ផែនទី​នៅក្នុង​ប្រទេស​បារាំង​រួចមក។​​

នេះ​គឺ​ជាការ​ថ្លែង​តាម​ទូរស័ព្ទ​របស់​លោក​ សម​ រង្ស៊ី​ ពី​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ មក​កាន់​សមាជិក​របស់​លោក​នៅ​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ។​ ​លោក​ សម​ រង្ស៊ី​ បាន​បញ្ជាក់​ប្រាប់​សមាជិក​របស់​លោក​ប្រមាណ​ជា​ជាង​១០០​នាក់​ថា​​ ​បើផ្អែក​លើ​សេចក្តី​សន្និដ្ឋាន​របស់​អ្នកជំនាញ​​​តំរុយ​ព្រំដែន​ ដែល​លោក​បាន​ដក​នៅក្នុង​ស្រុកចន្ទ្រា​ ខេត្ត​ស្វាយរៀង​ និង​តំរុយ​បង្គោល​ព្រំដែន​មួយ​ចំនួន​ផ្សេងទៀត​នៅក្បែរ​នោះ​ គឺ​ពិត​ជា​ស្ថិតនៅ​ក្នុងទឹក​ដី​កម្ពុជា​មែន​​ ពោល​គឺ​វា​បានបោះ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ក្នុង​ចន្លោះ​ពី​៣០០​ទៅ​៥០០​ម៉ែត្រ។

លោក​ សម​ រង្ស៊ី​ បាន​ថ្លែង​ចោទ​ប្រកាន់​ថា​បង្គោល​ទាំងនេះ​មិនមែន​ជា​បង្គោល​ព្រំដែន​ទេ​ ប៉ុន្តែ​ផ្ទុយទៅវិញ​​វា​ជា​បង្គោល​ឈ្លានពាន។​ ​លោក​ប្រធាន​គណបក្ស​ប្រឆាំង​ សម​រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​បារាំង​បាន​បន្ត​ទៀត​ថា​ ​​នៅ​ដំណាច់​ចុងខែ​នេះ​​ ប្រជាជន​ខ្មែរ​នឹង​ដឹង​ថា​ តើ​នរណា​ជាអ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​នោះ​?

លោក​ វ៉ា​ គឹម​ហុង​ មន្រ្តី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​ថ្លែង​បក​ទៅ​កាន់​លោក​ សម​ រង្ស៊ី​ នៅ​ថ្ងៃ​អាទិត្យ​នេះ​វិញ​ថា​ ប្រសិន​បើ​លោក​ សម​ រង្ស៊ី​ មាន​ឯកសារ​ថ្មីៗ​ទាក់ទង​នឹង​បញ្ហា​ព្រំដែននេះ​មែន​ ​គឺ​ជាការល្អ​​ហើយ ​លោក​ សម​ រង្ស៊ី​ អាច​បង្ហាញ​ឯកសារ​ទាំងនេះ​ទៅកាន់​តុលាការ​តែម្តង​ទៅ។​​​

សូម​បញ្ជាក់​ថា​ ការ​ថ្លែង​របស់​លោក​ សម​ រង្ស៊ី​ នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​រូបលោក​កាល​ពី​ថ្ងៃសុក្រ​កន្លងមក​ ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត​ និង​ពីបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន។​

កាល​ពី​ប៉ុន្មាន​ខែ​មុននេះ​ ​លោក​ សម​ រង្ស៊ី​ ក៏ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ពីបទ​ញ៉ុះញ៉ុង​អោយ​មានការ​រើសអើង​ពូជសាសន៍​ ទាក់ទង​ទៅ​នឹង​ការ​ដក​តំរុយ​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ កាល​ពី​ខែ​តុលាឆ្នាំ​២០០៩​កន្លងមក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ

នយោបាយ

លោក​ សម រង្ស៊ី និង​លោក កឹម សុខា(រូបថត : RFI)

សម រង្ស៊ី មិន​ព្រម​ប្តូរ​ឈ្មោះ​បក្ស​មក​ចូល​រួម​ជាមួយ កឹម សុខា

07/03/2010 09:42 ម៉ោងសកល

នយោបាយ​

គណបក្ស សម រង្ស៊ី​

គណបក្ស​សមរង្ស៊ី«មិន​ភ្ញាក់ផ្អើល»នឹង​ពាក្យ​បណ្តឹង​​

28/02/2010 13:41 ម៉ោងសកល

នយោបាយ​

បណ្តីង​ថ្មី​ប្រឆាំង​លោក​សម ​រង្ស៊ី​​​មេ​​គណប​ក្ស​​ប្រឆាំង​ចេញដំណើរ​ទៅមុខ​ហើយ​​(រូបថត ៖ វណ្ណារ៉ា)

រដ្ឋាភិបាល​​និង​លោក​សម ​រង្ស៊ី​​​ក្នុង​ទំនាស់​​បច្ចេកទេស​ផែនទី​

27/02/2010 11:00 ម៉ោងសកល

នយោបាយ

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង(រូបថត ៖ សុវណ្ណារ៉ា)

លោកស​ម​ រង្ស៊ី​ត្រូវ​ប្រឈម​បទ​ចោទ​ពីរទៀត​

25/02/2010 12:39 ម៉ោងសកល

នយោបាយ

លោក វ៉ា គីមហុង​ ទេសរដ្ឋមន្រ្តី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ ចង្អុល​បង្ហាញ​ពីផែនទី​​និង​​ឧបករណ៍​​វាស់​​ស្ទង់​​ព្រំដែន​​(រូបថត ៖ សុវណ្ណរ៉ា)

រដ្ឋាភិបាល គំរាម​ប្តឹង​លោក​ សម ​រង្ស៊ី​ ជា​ថ្មី​

23/02/2010 14:28 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល