publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាស៊ាន-សេដ្ឋកិច្ច

តំបន់ពាណិជ្ជសេរី​ជាឱកាសនិងជា​ការប្រឈម​របស់កម្ពុជា​

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  15/03/2010 14:17 ម៉ោងសកល

ចាប់តាំង​ពី​

បទ​វិភាគ​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

15/03/2010

ខែ​មករា​ឆ្នាំ​២០១០​មកនេះ​ ប្រទេស​ចិន​និង​សមាជិក​អាស៊ាន​ចាស់​ចំនួន​៦​បាន​ចាប់ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​។​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​តួលេខ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​នៃ​តំបន់​ទាំង​ពីរ​បាន​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់​។​សម្រាប់​ប្រទេស​កម្ពុជា​និង​សមាជិក​អាស៊ាន​ថ្មី​៣​ទៀត​នឹង​ចាប់​ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំទៀត​។​​សំនួរ​សួរថា​តើ​នៅ​ពេលនោះ​ប្រទេស​កម្ពុជា​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដ៏​ទៃទៀត​បាន​ដែរ​ឬ​ទេ​?

ស្លាក​សញ្ញា​អាស៊ាន

ស្លាក​សញ្ញា​អាស៊ាន

តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន​ដោយ​មិន​យក​ពន្ធគយ​​បាន​ចូល​ជាធរមាន​កាល​ពី​ថ្ងៃ​ទី១​មករា​ឆ្នាំ​២០១០​កន្លងមក​។

សម្រាប់​ជំហាន​ដំបូង​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បានគេ​អនុវត្ត​តែ​ជាមួយ​ប្រទេស​អាស៊ាន​ចាស់​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ប៉ុណ្ណោះ​​ពោល​គឺ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រទេស​ថៃ​ប្រទេស​សិង្ហបុរី​ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ហ្វ៊ីលីពីន​និង​ប្រទេស​ប្រ៊ុយណេ​

ចំណែកឯ​ប្រទេស​អាស៊ាន​ថ្មី៤​ទៀត​ដែល​មាន​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​នៅទន់​ខ្សោយ​នៅឡើយ​នោះ​នឹង​ត្រូវ​អនុវត្ត​កិច្ចព្រមព្រៀង​តំបន់​ពាណិជកម្ម​សេរី​នៅឆ្នាំ​២០១៥​ខាងមុខ​នេះ​។​រ យៈពេល​៥​ឆ្នាំ​ពោល​គឺ​ពីឆ្នាំ​២០១០​ដល់ឆ្នាំ​២០១៥​ខាងមុខ​នេះ​គឺ​ជា​ពេលវេលា​សម្រាប់​ប្រទេស​កម្ពុជា​ប្រទេស​វៀតណាម​ប្រទេស​ឡាវ​និង​ប្រទេស​ភូមា​ដែល​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​ដោយ​មិន​បង់​ពន្ធគយ​។​ ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​គឺ​​ជា​ការ​បើក​ឧិកាស​អោយ​ទំនិញ​នៅ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​អាស៊ាន​និង​ទីផ្សារ​នៃ​ប្រទេស​ចិន​ប្រកួត​ប្រជែង​ដោយ​សេរី​និង​ដោយ​ស្មើភាព​។

ស្ថានទូតចិន​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយកាល​ពី​សប្តាហ៍​នេះ​មុន​ថា​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​អាស៊ាន​ទទួល​បាន​ផ្លែផ្កា​គួរជា​ទីកត់​សម្គាល់​។​​តួលេខ​សរុប​របស់​ស្ថានទូត​នៃ​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០១០​កន្លងមក​នេះ​​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ចិន​និង​អាស៊ាន​មាន​ទឹកប្រាក់​សរុប​​ជាង​២​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ពោល​គឺ​មាន​កំណើន​៨០​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០០៩​កន្លងមក​។​តួលេខ​បាន​បន្ត​បញ្ជាក់​ទៀត​ថា​​ប្រទេស​អាស៊ាន​នាំ​ចេញ​ទៅកាន់​ទីផ្សារ​ចិន​មាន​ការ​កើនឡើង​ជាង​១០០​ភាគរយ​រីឯ​ប្រទេស​ចិន​នាំ​ចេញ​មក​ទីផ្សារ​នៃ​ប្រទេស​អាស៊ាន​វិញ​មាន​កំណើន​តែ​ជាង​៥០​ភាគរយ​ប៉ុណ្ណោះ​។​ បើផ្អែក​លើ​តួលេខ​នេះ​គេពិត​ជាអាច​និយាយ​បាន​ថា​តំបន់​ពាណិជ្ជកម្ម​សេរី​ទាំងពីរ​នេះ​បាន​និង​កំពុង​ផ្តល់​ផ្តល់​ប្រយោជន៍​ទៅវិញ​ទៅមក​។​ ប៉ុន្តែ​សំនួរ​ដែល​កំពុង​ចោទ​សួរឡើង​នៅពេល​នេះ​សម្រាប់​ប្រទេស​កម្ពុជា​នៅត្រង់​ថា​តើ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៥​អាច​នឹង​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្មាន​បង់ពន្ធគយ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​និង​ជាមួយ​ប្រទេស​ចិន​បាន​ដែរ​ឬ​ទេ​?

នេះ​ជាសំនួរ​ដែល​មតិ​ទូទៅ​តែងតែ​ចោទ​សួរ​ឡើង​និង​សម្តែង​ការ​ព្រួយបារម្ភ​។​​អ្នក​សម្តែង​ក្តី​ព្រួយបារម្ភ​បាន​លើក​ឡើង​ថា​នៅពេល​ដែល​​ប្រទេស​កម្ពុជា​ត្រូវ​ប្រកួត​ស្មើភាព​ដោយ​មិន​បង់ពន្ធគយ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​និង​ជាមួយ​ប្រទេស​ចិន​នោះ​​ពេលនោះ​ប្រទេស​កម្ពុជា​ពិត​ជា​ក្លាយ​ទៅជា​អ្នករង​គ្រោះ​នៃ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​ហើយ​។​រងគ្រោះ​ពីព្រោះ​ថា​​ប្រទេស​កម្ពុជា​មិន​មាន​ទំនិញ​ច្រើន​សម្រាប់​បម្រើ​ការ​នាំចេញ​និង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ប្រទេសទេ​។​ផ្ទុយទៅវិញ​​ទីផ្សារ​កម្ពុជា​នៅ​ពេលនោះ​​អាច​ក្លាយ​ទៅជា​ទីលាន​ប្រយុទ្ធ​នៃ​ទំនិញ​ប្រទេស​ដ៏ទៃ​ៗទៀត​។​ ហើយ​ក្នុង​ករណី​ប្រទេស​កម្ពុជា​មាន​ទំនិញ​ខ្លះ​សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​ទីផ្សារ​ក្រៅ​ប្រទេស​ក៏​ដោយ​ក្តី​ក៏​​គេ​នៅតែ​មិនទាន់​មាន​ក្តី​សង្ឃឹម​ច្បាស់​ថា​ទំនិញ​ទាំងនោះ​អាច​នឹង​ប្រកួត​ប្រជែង​ជាមួយ​ទំនិញ​បរទេស​បាន​ដែរ​។​មូលហេតុ​គឺ​ដោយសារ​គុណភាព​ទំនិញ​ខ្មែរ​អាច​នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ​។

បើទោះបីជា​មាន​មតិ​ព្រួយបារម្ភ​យ៉ាង​ក៏​ដោយ​ក៏​អ្នកជំនាញ​មួយ​ចំនួន​បាន​ពន្យល់​ថា​​តំបន់​ពាណិជ្ជ​សេរី​អាច​ជា​ការ​ប្រឈម​មែន​​ប៉ុន្តែ​វា​ក៏​ជា​ឧិកាស​ផងដែរ​សម្រាប់​ប្រទេស​កម្ពុជា​។​ លោក​កង​ចាន់តារារ័ត្ន​សេដ្ឋវិទូ​ឯករាជ​នៅ​ក្នុង​ប្រទេស​កម្ពុជាធ្លាប់​បាន​បកស្រាយ​បញ្ជាក់​ថា​ប្រសិន​បើគេ​និយាយ​ពីការ​ប្រកួត​ប្រជែង​រវាង​ផលិតផល​និង​ផលិតផល​នោះ​ប្រទេស​កម្ពុជា​ពិតជា​មិនអាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ដទៃ​បាន​ទេ​។​​ប៉ុន្តែ​​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​អាច​ជា​ឧិកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​អ្នកវិនិយោគបរទេស​អោយមក​បណ្តាក់​ទុន​នៅក្នុង​ប្រទេស​កម្ពុជា​។​ លោក​កង​ចាន់​តារារ័ត្ន​បាន​បញ្ជាក់​ទៀត​ថា​កម្ពុជា​នៅមាន​សក្តានុពល​ធម្មជាតិ​ច្រើន​ដូចជា​ដីកសិកម្ម​ធនធានរ៉ែ​ថាមពល​។​ល។

លោក​ចម​ប្រសិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​កាលពី​សប្តាហ៍មុន​នេះ​ថា​​កម្ពុជា​នាពេលអនាគត​អាច​ក្លាយ​ទីផ្សារ​គួរ​ជាទី​ចាប់អារម្មណ៍​របស់​អ្នកវិនិយោគ​បរទេស​ពីព្រោះ​​​តម្លៃកម្លាំង​ពលកម្ម​កម្ពុជា​នៅ​ថោក​ហើយ​កម្ពុជា​មាន​ស្ថេរភាព​នយោបាយ​ល្អ​។

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល