ដោយ គួច គន្ធារ៉ា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 15/03/2010 15:11 ម៉ោងសកល
ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមសីហមុនី បានយាងទៅបំពេញទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅក្នុងប្រទេសឆែក។ ប្រទេសឆែកដែលព្រះអង្គធ្លាប់បានគង់នៅរយៈពេល ១៣ឆ្នំាកាលពីវ័យកុមារភាព។
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់
តំាងតែពីបានយាងចាកចេញពីប្រទេសឆែកក្នុងឆ្នំា ១៩៧៥មក នេះជាលើកទីមួយហើយដែលព្រះអង្គបានយាងទៅប្រទេសមួយនេះ ដែលព្រះអង្គតែងតែចាក់ទុកជាប្រទេសកំណើតទីពីររបស់ព្រះអង្គបន្ទាប់ពីប្រទេសកម្ពុជា។ ការដែលព្រះបាទនរោត្តមសីហមុនីបានចាត់ទុកប្រទេសឆែកជាប្រទេសកំណើតទីពីររបស់ព្រះអង្គ ពីព្រោះព្រះអង្គធ្លាប់បានគង់នៅ និងសិក្សារៀនសូត្រនៅទីនោះអស់រយៈពេល ១៣ឆ្នំា ពីឆ្នំា ១៩៦២ ដល់ឆ្នំា ១៩៧៥។ សូមជម្រាបជូនថាតំាងតែពីវ័យកុមារភាពមកម្ល៉េះ ព្រះបាទនរោត្តមសីហមុនីតែងតែមានសុបិន្តចង់សិក្សាក្នុងផ្នែករបំា។ ទីបំផុត អ្វីៗបានត្រូវសម្រេចដូចបំណងនៅក្នុងឆ្នំា ១៩៦២ ដោយព្រះមាតា-បិតាបានចុះឈ្មោះព្រះអង្គឲ្យទៅសិក្សាផ្នែករបំាក្នុងសាលារបំាមួយនៅទីក្រុង Prague ប្រទេសឆែក ពេលនោះ ព្រះអង្គទើបមានព្រះជន្ម ១០វស្សាប៉ុណ្ណោះ។ បន្ទាប់ពីបានទទួលរង្វាន់លេខមួយផ្នែករបាំបុរាណក្នុងឆ្នំា ១៩៧១មក ព្រះបាទនរោត្តមសីហមុនីតែងចេញសម្តែងល្ខោន Opéra ជាញឹកញាប់ក្នុងទីក្រុង Prague។ គឺនៅពេលនោះឯង ដែលព្រះអង្គចាប់ផ្តើមយកចិត្តទុកដាក់យ៉ាងខ្លំាងលើរបំាបុរាណខ្មែរ ដោយផ្តើមសរសេរនិក្ខេបបទមួយស្តីពីវប្បធម៌នៃរបំារបស់កម្ពុជា។
ពិតមែនតែដំណើរយាងទៅកាន់ប្រទេសឆែកថ្ងៃនេះ ក្នុងនាមព្រះអង្គជាប្រមុខរដ្ឋកម្ពុជាក៏ដោយ តែជាដំណើរទស្សនកិច្ចដែលមានលក្ខណៈឯកជនសុទ្ធសាធ ពីព្រោះ ព្រះអង្គយាងទៅទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីអតីតមហាវិទ្យាល័យដែលព្រះអង្គធ្លាប់បានសិក្សាផង និងជាឱកាសដែលអនុញ្ញាតឲ្យព្រះអង្គជួបសំណេះសំណាលជាមួយអតីតសាស្រ្តាចារ្យ និងអតីតមិត្តរួមថ្នាក់របស់ព្រះអង្គផងដែរ។ បន្ទាប់មកទៀត ព្រះអង្គនឹងត្រូវលោកប្រធានាធីបតីឆែក Vaclav Klaus ទទួលជួបនៅថ្ងៃព្រហស្បតិ៍។
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល