publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

រុស្ស៊ី-កម្ពុជា

ស្តង់ពិព័រណ៍របស់ខ្មែរយើង

ដោយ កែវ ឆាយា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  15/03/2010 15:11 ម៉ោងសកល

កម្ពុជា​កំពុងចូល​រួម​ក្នុង​ពិព័រណ៍​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​ TourMarket​ហៅកាត់​ថា​ ITM-ឆ្នាំ ២០១០​ដែល​ប្រព្រឹត្ត​ធ្វើនៅ​ទីក្រុង​ម៉ូស្គូ រយៈពេល​៤ថ្ងៃ​ពីថ្ងៃ​១៣​ដល់​១៦​មិនា​ស្អែក​ ដោយមាន​ការ​ចូលរួម​នៃ​៦៨​ប្រទេស​ដែល​ល្បី​ខាង​វិស័យ​ទេសចរណ៍។ ​នេះជា​លើក​ទី២​ដែល​ក្រសួង​ទេសចរណ៍​កម្ពុជា​វត្តមាន​ក្នុង​ពិព៍រណ៍​ITM​ហើយ​លើកនេះ​ គឺតាម​សេចក្តី​អញ្ជើញ​របស់​ក្រសួង​ទេសចរណ៍​រុស្ស៊ី​តែម្តង។ ​មូលហេតុ​ដែល​ញ៉ាំងឲ្យ​កម្ពុជា​ តាំង​បង្ហាញ​ស្តង់​ពិព័រណ៍ខ្លួន​នៅទីនេះ​ជាថ្មី​ គឺ​ដោយសារ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ ចំនួន​អ្នក​ទេសចរ​រុស្ស៊ី​ដែល​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​ចេះតែ​បន្ត​កើនឡើង​សូម្បី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកលក្តី។

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

15/03/2010

ពិព័រណ៍​ទេសចរណ៍ខ្មែរ​ នៅរុស្ស៊ី​

ពិព័រណ៍​ទេសចរណ៍ខ្មែរ​ នៅរុស្ស៊ី​

ស្ថិតនៅ​ខាងឆ្វេង​ជាប់នឹង​ស្តង់ពិព័រណ៍​របស់ថៃ​ ហើយនៅ​ខាងស្តាំ​គឺជាប់​នឹងស្តង់​ពិព័រណ៍​ឥណ្ឌូណេស៊ី។​ មិនមែន​ចៃដន្យ​ទេ​ដើម្បី​ជួល​ស្តង់​ដែលមាន​ផ្ទៃ​ក្រឡា​តែ​២៥​ម២​សំរាប់​រយៈពេល​៤ថ្ងៃ​នៃ​ពិព័រណ៍​ក្រសួង​ទេសចរណ៍​ខ្មែរ​ហ៊ានបង់​ប្រាក់​ជិត​២ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។​ ពីព្រោះ​ផ្លែផ្កា​ដែលត្រូវ​ទទួល​បាន​មុខ​ជាធំ​ធាត់​ជាង​ឆ្ងាយ។ ​ជាក់ ស្តែង​ប្រាក់​ចំណាយ​បែបនេះ​ប្រមាណ​១ម៉ឺន​៦ពាន់​$។​ កាលពី​ឆ្នាំមុន​បានទាក់​ទាញ​អតិថិជន​រុស្ស៊ី​ឲ្យទៅ​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅកើន​ចំនួន​បាន​១៤,៥ %​ពីជិត​១ម៉ឺន​៧ពាន់​ដល់​ជិត​២ម៉ឺន​នាក់​តែម្តង​ទាំងក្រោម​ចំហាយ​នៃវិបត្តិ​សេដ្ឋកិច្ច​ទៅផង។​ គ្រាន់តែ​ក្នុង១ខែ​មករា​ឆ្នាំនេះ​គឺបាន​កើន​ឡើង​ដល់​៥៨,៤%​ដល់ជាង​៤.៧០០នាក់​ទៅហើយ​ទំនោរនេះ​នាំឲ្យ​កើត​ឡើងនូវ​ក្តី​រំពឹង​ថា​ជាតុល្យាការ​ឆ្នាំ២០១០​ចំនួន​ទេសចរ​រុស្ស៊ី​ដែល​ទៅកាន់​ស្រុកខ្មែរ​អាច​វាត់​ដល់​៥ម៉ឺន​នាក់​ឯណោះ។​ អ្វីដែល​គួរ​ឲ្យកត់​សំគាល់​គឺថា​ទស្សនិកជន​រុស្ស៊ី​កម្រ​ដើររំលង​ស្តង់ខ្មែរ​ណាស់​គេតែង​ឈរ​គយគន់​មើលផ្ទាំង​រូបធំៗ​ដែល​បង្ហាញ​រមណីយដ្ឋាន​ប្លែកៗ​នៅស្រុក​យើង​ដោយ​ថែមទាំង​សុំ​Catalogue​ទេសចរណ៍​ខ្មែរ​យើង​ទៅសិក្សា​ផង​ ក្រោយពី​គេ​ឮមិត្ត​ភ័ក្ត្រ​គេ​សរសើរ​អំពី​ប្រាសាទ​អង្គរ​របស់​ខ្មែរ​ដែល​ល្បី​ជា​អច្ឆរិយ​វត្ថុទី៧​លើ​ពិភពលោក។​ មាន​ទាំង​តំណាង​ក្រុមហ៊ុន​ទូរទស្សន៍​រុស្ស៊ីខ្លះ​បាន​ទទួល​ថាស​DVD​របស់​ក្រសួង​ទេសចរណ៍ខ្មែរ​យក​ទៅ​ចាក់​ផ្សាយ​បន្ត​ជួយ​ឃោសនា​ឲ្យសម្រស់​ស្រុកយើង​ទៅផង។​ ក្នុង​ក្របខ័ណ្ឌ​ពិព័រណ៍​ក៏មាន​តំណាង​ជាង​១០​ក្រុមហ៊ុន​ទេសចរណ៍​រុស្ស៊ី​បាន​មក​ចរចា​ជាមួយ​ប្រធាន​គណៈប្រតិភូ​ខ្មែរយើង​គឺ​លោក​ប៉ាក់​សុខុម​ដែល​ជាអនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ដែល​បាន​លើក​ឡើង​ពី​បាវចនា​នៃ​វិស័យ​ទេសចរណ័​ខ្មែរ​​គឺ​ថា​“ ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត​ ​សេវាល្អ ​“។​ សំណូមពរ​ចង់​ឲ្យមាន​ជើង​យន្តហោះ​ត្រង់ភ្លឹង​តែម្តង​រវាង​ក្រុងម៉ូស្គូ​និង​ភ្នំពេញ​ដើម្បី​សំរួល​ដល់ការ​ធ្វើនៃ​ពួកទេសចរ​រុស្ស៊ី​ទៅកាន់​ស្រុកខ្មែរ។​ តាម​សំដី​លោក​ផ្លុងធឿន​ អគ្គនាយក​រង​ ទេសចរណ៍​ខ្មែរ​ពិត​ជា​ស្ថិរភាព​នយោបាយ​ដែលជា​កត្តា​ចំបង​ជុំរុញ​ដល់ការ​កើន​ឡើង​នៃទេ​សចរ​បរទេស​បាន​២%ទៀត​ ក្នង​ឆ្នាំ២០០៩​កន្លង​ទៅ​លុះដល់​ជាង​២លាន​១សែន​៦ម៉ឹននាក់​ខុសពី​នៅប្រទេស​ថៃ​ដែល​ដោយ​មក​ពី​អស្ថិរភាព​នយោបាយ​បាន​ធ្លាក់​ចុះ​អស់​៤០%​ឯណោះ​ បានឈរ​ពន្យល់ភ្ញៀវ​ក៏ទាំង​មន្ត្រី​ឯទៀត​នៃក្រសួង​ទេសចរណ៍​គឺលោក​ប្រាក់​ ណារ៉ាន​ លោក​ ម៉ម​ ម៉ានីរដ្ឋ​ លោក​ វ៉ន​ មុនីវឌ្ឍនៈ​ព្រមទាំង​ខាង​ក្រុមហ៊ុន​ទេសចរណ័​កម្ពុជា​ដែល​សំរាប់​គេ​រុស្ស៊ី​ជាទី​ផ្សារ​ទេសចរណ៍​ថ្មី​គឺ​ លោក​ គង់​ សារិន​ លោក​ ហូ វណ្ឌី ​លោក​ អាង គឹមអៀង​ និង​ លោក​ ឈរ យូរ៉េនឌី៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល