ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 16/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 16/03/2010 13:03 ម៉ោងសកល
ទាហានប៉ារ៉ាថៃ បានដកថយចូលទៅក្នុងទឹកដីរបស់ខ្លួនវិញហើយ កាលពីម៉ោង១២កន្លះនៅថ្ងៃទី ១៦មីនានេះ បន្ទាប់ពីមានការចរចារវាងទ័ពទាំងពីរ។ ទ័ពថៃបានបង្កើនឡើងមកនៅក្បែរច្រក ចាក់ច្រែង លើខ្នងភ្នំដងរែកកាលពីថ្ងៃទី ១៤មីនា ដោយអះអាងថាដើម្បីការពារមិនអោយមានការចូលកាប់ឈើព្រៃ។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
កងទ័ពប៉ារ៉ាថៃចំនួន ៤០នាក់ដែលបានឡើងមកឈរជើងទល់មុខកងទ័ពខ្មែរ នៅក្បែរច្រក ចាក់ច្រែងកាលពីថ្ងៃទី ១៤មីនា បានដកថយក្រោយវិញហើយ នៅថ្ងៃទី ១៦មីនានេះ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិដដែល បានបញ្ជាក់ថា កងទ័ពប៉ារ៉ាថៃបានដកថយនៅម៉ោង ១២កន្លះថ្ងៃត្រង់នេះ ដោយទុកនៅកម្លាំង ៤នាក់ដើម្បីប្រចាំការ ហើយខាងភាគីកម្ពុជាក៏បានទុកកម្លាំង ៤នាក់វិញដែរនៅទីនោះ។
កងទ័ពប៉ារ៉ាថៃនៃកងពលលេខ ៦បានធ្វើផ្លូវឡើងមកចំណុចខាងជើងឆៀងខាងលិចនៃច្រក ចាក់ច្រែង លើខ្នងភ្នំដងរែក ហើយបានឈរជើងទល់មុខនៅតំបន់នោះកាលពីព្រឹកថ្ងៃទី ១៤មីនា ដោយបានសំអាងលើហេតុផលថា ដើម្បីការពារមិនអោយមានការកាប់ឈើខុសច្បាប់។ បន្ទាប់មកមេបញ្ជាការកងទ័ពកម្ពុជាគ្រប់ជាន់ថ្នាក់បានបើកការចរចាអោយទាហានថៃដកខ្លួនថយទៅវិញ។ រហូតដល់ម៉ោង ១២កន្លះថ្ងៃទី ១៦នេះ ទើបទាហានថៃបានដកថយ។
លោកឧត្តមសេនីយឯក ឈុំ សុជាតិ បានអត្ថាធិប្បាយថា ការដកថយរបស់ទ័ពថៃនៅពេលនេះ បានបង្ហាញពីការយល់គ្នាកាន់តែច្រើន ក្នុងរង្វង់កងទ័ពនៃប្រទេសទាំងពីរ ដែលតម្កល់ការចរចាដោយសន្តិវិធីជាសំខាន់។ លោក ឈុំ សុជាតិបានបន្តថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនអោយមានការចល័តទ័ព និងរក្សាស្ថេរភាពនៅតាមព្រំដែននោះ បានធ្វើអោយកងទ័ពថៃទុកចិត្តលើកងទ័ពកម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទើបតែប្រកាសដាក់បញ្ជាកាលពីថ្ងៃទី ១៥មីនាម្សិលមិញ មិនអោយកងទ័ពខ្មែរធ្វើសកម្មភាពចល័តកំលាំងអ្វីឡើយ បើគ្មានការចាំបាច់ ដើម្បីចៀសវាងពីការចោទប្រកាន់ពីភាគីថៃ ថាកម្ពុជាឆ្លៀតឱកាស ពេលក្រុងបាងកកកំពុងកើតចលាចល វឹកវរនោះ៕ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល