publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ព្រឹត្តិការណ៍​អាស៊ី

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​លោក​សម រង្ស៊ី

ដោយ ប៉ែន បូណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  17/03/2010 12:36 ម៉ោងសកល

ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ចាត់ការ​យ៉ាង​ក្តៅគគុក​ចំពោះ​សំណុំ​រឿង​ទី២​ដែល​រដ្ឋាភិបាល​ប្តឹង​លោក​សម រង្ស៊ី​ទាក់ទង​នឹង​ការក្លែងបន្លំ​ឯកសារ​ព្រំដែន មាន​ការគូសវាស​សេណារីយ៉ូ​មួយ​ចំនួន​ទាក់ទង​នឹង​អនាគត​ប្រជាធិបតេយ្យ នៅ​កម្ពុជា។ តើ​អវត្តមាន​ជា យថាហេតុ​របស់​លោក​សម រង្ស៊ី​ពី​ក្នុង​ប្រទេស​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នឹង​ជះ​ឥទិ្ធពល​អ្វី​ខ្លះ​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

សេចក្តី​ពន្យល់​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ៖

បទ​វិភាគ​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

17/03/2010

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង(រូបថត៖​រក្សាសិទ្ធិ)

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង
(រូបថត៖​រក្សាសិទ្ធិ)

តើ​លោក​សម រង្ស៊ី​អាច​មាន​វត្តមាន នៅ​ក្នុង​ប្រទេស​ក្នុង​ឋានៈ​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ម្នាក់​ក្នុង​ការបោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ឆ្នាំ ២០១៣​ដែរ​ឬ​ទេ? តើ​អវត្តមាន​ជា​យថាហេតុ​របស់​លោក​សម​រង្ស៊ី​ដោយ​មូលហេតុ​ការ​តាក់ទោស​របស់​តុលាការ​នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ប្រជាធិបតេយ្យ នៅ​កម្ពុជា?

ទាំង​នេះ គឺ​ជា​សំណួរ​ដែល​កំពុង​ចោទ​ឡើង​ក្នុង​ចំណោម​អ្នកសង្កេតការណ៍​នយោបាយ​ប្រទេស​កម្ពុជា។ សំណួរ​នេះ​បាន​ចោទ​ឡើង ក្នុង​ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កាន់​តែ​តឹងតែង​ឡើង​ជា​លំដាប់ នៅ​ក្នុង​វិវាទ​រវាង​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​អំពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាំង​នេះ មាន​សេណារីយ៉ូ​មួយ​ចំនួន​ត្រូវ​បាន​គេ​គូសវាស​ជាស្រេច​ដើម្បី​ពិចារណា​ទៅ​លើ​អនាគត​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​របស់​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ សេណារីយ៉ូ​ទី ១ គេ​មិន​អាច​បំភ្លេច​ចោល​បាន​ឡើយ​នូវ​វប្បធម៌​សម្រប​សម្រួល​ខាង​នយោបាយ​ដែល​អ្នកនយោបាយ​ខ្មែរ​តែងតែ​ប្រើប្រាស់​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍ ចុង​ក្រោយ​នេះ។ ក្នុង​បរិបទ​នេះ ក្តីសង្ឃឹម​នៅ​តែ​មាន​នៅឡើយ​អំពី​លទ្ធភាព​វិល​ត្រឡប់​វិញ​របស់​លោក​សម រង្ស៊ី​មក​កាន់​ឆាក​នយោបាយ​ក្នុង​ប្រទេស​ជា​ថ្មី។

សេណារីយ៉ូ​ទី ២ គឺ​ទាក់ទង​ទៅ​នឹង​អវត្តមាន​ទាំង​ស្រុង​របស់​លោក​សម​រង្ស៊ី​ពី​ក្នុង​ប្រទេស​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣​ខាងមុខ។ លទ្ធភាព​នេះ​ក៏​ត្រូវ​បាន​មនុស្ស​ជាច្រើន​ផ្តោត​ចំណាប់​អារម្មណ៍​ផង​ដែរ នៅ​ក្នុង​ហេតុផល​មួយ​ចំនួន​ដែល​គេ​បាន​មើល​ឃើញ។ ក្នុង​ករណី​ដែល​គ្មាន​វត្តមាន​លោក​សម រង្ស៊ី​សម្រាប់​ការ​បោះឆ្នោត មាន​ទស្សនៈ​ពីរ​ផ្សេង​គ្នា​បាន​លេច​ឡើង ​ទស្សនៈ​ទី ១​បាន​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង​ដោយ​ចង​ភ្ជាប់​វត្តមាន​របស់​លោក​សម រង្ស៊ី​ទៅ​នឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

មតិ​ដែល​គាំទ្រ​ទស្សនៈ​នេះ​បាន​មើល​ឃើញ​ថា ដំណើរការ​ប្រជាធិបតេយ្យ នៅ​កម្ពុជា​នឹង​ចុះ​ខ្សោយ ប្រសិន​បើ​លោក​សម​រង្ស៊ី​មិន​អាច​ចូលរួម​ការបោះឆ្នោត​បាន។ ចុះ​ខ្សោយ​ដោយ​ហេតុ​ថា ការបោះឆ្នោត​ដែល​គ្មាន​វត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​សំខាន់​ម្នាក់ គឺ​ជា​ការបោះឆ្នោត​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការប្រកួត​ដ៏​ពិត​ប្រាកដ​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ឡើយ ពីព្រោះ​តែ​គូ​ប្រកួត​ដ៏​មាន​សក្តានុពល​ម្នាក់​បាន​អវត្តមាន។

ប៉ុន្តែ ទស្សនៈ​មួយ​ទៀត​បាន​ឲ្យ​តម្លៃ​សាច់​រឿង​ផ្ទុយ​ពី​នេះ។ អ្នកគាំទ្រ​ទស្សនៈ​ទី ២​នេះ បាន​លើក​ហេតុផល​ថា លោក​សម រង្ស៊ី​មិនមែន​ជា​តួអង្គ​សំខាន់​តែ​មួយ​គត់​ដែល​កំណត់​វាសនា​ប្រជាធិបតេយ្ ​នៅ​កម្ពុជា​ឯណា។ តាមពិត ប្រជាធិបតេយ្យ​ពិត​ប្រាកដ​គឺ ស្ថិត​នៅ​លើ​សន្លឹក​ឆ្នោត​ដែល​ម្ចាស់ឆ្នោត​បោះ​ជូន​គណបក្ស​ណា​មួយ​ឯណោះ​ទេ។ ម្យ៉ាងទៀត បក្ស​ប្រឆាំង​ក៏​មិនមែន​មាន​តែ​មួយ ហើយ​ក៏​មិនមែន​ប្រឆាំង​ដើម្បី​តែ​មនុស្ស​ម្នាក់​នោះ​ឡើយ​មាន​ន័យ​ថា បើ​អត់​ពី​លោក​សម​រង្ស៊ី​ទៅ មនុស្ស​ដទៃ​ទៀត​ក៏​អាច​ដឹកនាំ​បក្ស​ប្រឆាំង​បាន​ដែរ ជា​ពិសេស​ទៅ​ទៀត សម្រាប់​ប្រទេស​កម្ពុជា ព្រឹត្តិការណ៍​អ្វី​មួយ​ងាយ​នឹង​កប់បាត់​ទៅ​តាម​ពេល​វេលា​ខ្លាំង​ណាស់។

ទស្សនៈ​ទាំង​ពីរ​ខាង​លើ​នេះ​ពិតជា​មាន​ហេតុផល​រៀងៗ​ខ្លួន។ ប៉ុន្តែ ប្រសិន​បើ​គេ​សរុប​សេចក្តី​ទៅ គេ​នឹង​ឃើញ​ការពិត​មួយ។ នោះ​គឺ អវត្តមាន​របស់​លោក​សម រង្ស៊ី​ជា​​យថាហេតុ​ពី​ក្នុង​ឆាក​នយោបាយ​ប្រទេស​កម្ពុជា វា​ប្រាដក​ជា​ចៀស​មិន​ផុត​ឡើយ​ពី​ការជះ​ឥទ្ធិពល​អវិជ្ជមាន បើ​ទោះ​ជា​តិច ឬ​ច្រើន​ក្តី។ វា​ជា​រឿង​ធម្មតា​ទេ ភាព​ឡូហ្សិក​នៅ​ត្រង់​ថា គ្មាន​បញ្ហា វា​នឹង​ប្រសើរ​ជាង​មាន​បញ្ហា។ យ៉ាងណាមិញ សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បញ្ហា​ដែល​កើត​ឡើង​ចំពោះ​មេដឹកនាំ​បក្ស​ប្រឆាំង​រហូត​ដល់​មិន​អាច​ចូលរួម​បោះឆ្នោត​បាន ពិត​ជា​ចៀស​មិន​ផុត​ឡើយ​ពី​ភាពស្រអាប់​ខ្លះ នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ។

ឥឡូវ​នេះ ប្រសិន​បើ​គេ​ពិនិត្យ​មើល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ប្រទេស​ភូមិផង​របង​ជាមួយ​កម្ពុជា​ទាំង​បី​វិញ គេ​នឹង​ឃើញ​ថា មាន​តែ​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ​ដែល​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ ខណៈ​ដែល​វៀតណាម និង​ឡាវ នៅ​បន្ត​អនុវត្ត​ការដឹកនាំ​តាម​បែប​កុម្មុយនិស្ត នៅ​ឡើយ។ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាធិបតេយ្យ​ប្រទេស​ថៃ​ហាក់​បាន​បាត់បង់​អត្តសញ្ញាណ​របស់​ខ្លួន​បន្តិច​ម្តងៗ​តាមរយៈ​រដ្ឋប្រហារ​យោធា​ដែល​កើត​ឡើ ​ជា​ញឹកញាប់ និង​ដែល​ជា​បុព្វហេតុ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​សភាព​វឹកវរ​ដូច​សព្វថ្ងៃ។

ដូច្នេះ ប្រសិន​បើ​ក្រឡេក​មើល​ត្រឹម​អ្នក​ជិតខាង​របស់​ខ្លួន​កម្ពុជា​នឹង​គ្មាន​គំរូ​ប្រជាធិបតេយ្យ​ណា​មួយ​ដែល​ត្រូវ​ចាប់​យក​ឡើយ។ ក្នុង​បរិបទ​មួយ​បែប​នេះ កម្ពុជា​គួរ​ចោល​ក្រសែ​ភ្នែក​ទៅ​ឆ្ងាយ​បន្តិច​ទៅក្នុង​ក្រប​ខណ្ឌ​តំបន់ ឬ​ពិភពលោក​ទាំងមូល​ដើម្បី​មើល​ឲ្យ​ឃើញ​ពី​ភាពសម្បូរ​បែប​នៃ​ប្រជាធិបតេយ្យ ហើយ​គួរ​ជ្រើស​យក​គំរូ​ប្រជាធិបតេយ្យ​ណា​មួយ​ដែល​សមស្រប​នឹង​ស្ថានភាព​ប្រទេស​ជាតិ​របស់​ខ្លួន​មក​អនុវត្ត។

នេះ គឺជា​ផ្លូវ​ដែល​អ្នក​នយោបាយ​ខ្មែរ​គួរ​ដើរ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ផង និង​ដើម្បី​ឲ្យ​មាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ផង។ ក្នុង​ន័យ​នេះ​ការព្យាយាម​បញ្ចប់​បញ្ហា​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ក្នុង​ការប្តឹងផ្តល់​គ្នា​រឿង​ព្រំដែន គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ៕

ព្រឹត្តិការណ៍អាស៊ី

ចិន-អាស៊ី​កណ្តាល

ប្រធានាធិបតី​ចិនHu Jintao (ឆ្វេង) និង​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុងតំបន់​អាស៊ី​កណ្តាល​ (រូបថត៖reuters)

អាស៊ីកណ្តាល​ក៍​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ

តាំង​ពី​របប​របស់​Bakiev បាន​ដួល​រលំ​នៅ​Kirghiszistan មក ក្រុម​អ្នក​សង្កេតការណ៍​បន្ត​ចង្អុល​ឲ្យ​ឃើញ​ថា អាមេរិក​និង​រុស្ស៊ី​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​Kirghiszistan ដាច់​ដោយ​ឡែក និង​នៅ​អាស៊ី​កណ្តាល​ជា​ទូទៅ។ ពួក​គេ​ភ្លេច​ថា ប្រទេស​ចិន​ក៏​សម្លឹង​ឃើញ​ប្រយោជន៍​ដ៏​សែន​សំខាន់​នៃ​តំបន់​អាស៊ី​កណ្តាល​នេះ​ដែរ។

21/04/2010 12:52 ម៉ោងសកល

ថៃ

ក្រុម​បាតុករអាវក្រហមថៃ​ ដង្ហែរ​ក្តា​មឈូស​សព​សហការី​​របស់គេ​(រូបថត ៖ Vivek Prakash/Reuters )

ហេតុអ្វី​បាន​ជា​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ?​

ជាង​មួយ​ខែ​កន្លង​មក​ហើយ ដែល​ពួក​អាវ​ក្រហម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក។ អ្វី​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជាតិ​ថៃ គឺ​នៅ​ពី​ក្រោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អាភីស៊ីត​នេះ មាន​ឆន្ទៈ​ដ៏​មោះមត់​របស់​ប្រជាជន​ក្រីក្រ ក្នុង​ការ​ផ្តួល​រំលំ​រចនាសម្ព័ន្ធ​សង្គម​បច្ចុប្បន្ន​របស់​រាជាណាចក្រ​ថៃ។

14/04/2010 14:24 ម៉ោងសកល

អាស៊ាន

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ មេសា ២០១០នៅ​ទីក្រុង​ហាណូយ​(រូបថត៖reuters)

អាស៊ាន​ពិបាក​នឹង​ដើរ​ដល់​សមាហរ័ណកម្ម​សេដ្ឋកិច្ច​ទាំង​ស្រុង

មហិច្ឆតា​ក្នុង​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៥ នេះ​ហើយ​គឺ ជា​ប្រធាន​រឿង​មួយ​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​អាស៊ី​អាគ្នេយ៍ នឹង​លើក​យក​មក​ជជែក​គ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក និង​ថ្ងៃ​សុក្រ​ខាន​ស្អែក នា​ឱកាស​ជំនួប​កំពូល​អាស៊ាន នៅ​ទីក្រុង​Hanoi ប្រទេស​វៀតណាម។

07/04/2010 13:17 ម៉ោងសកល

ឥណ្ឌា-ប៉ាគីស្តង់

លោក​នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា,​ Manmohan Singh​​ (ខាងឆ្វេង),​និង លោក​នាយក​រដ្ឋមន្ត្រី​​​​ប៉ាគីស្តង់,​ Yousouf Raza Gilani​ (ខាងស្ដាំ)​.(រូបថត : Reuters)

ទំនាក់ទំនងឥណ្ឌា-ប៉ាគីស្តង់

មុន​ការដក​ទ័ព​នៃ​ប្រទេស​បស្ចិមលោក​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្តង់​នៅ​ពេល​ខាងមុខនេះ​ ក្រុម​បក្ស​សម្ពន្ធ​ក្នុង​តំបន់​បានចាប់​រៀបចំ​ប្រុង​ប្រៀប​រៀងៗ​ខ្លួន។​ ប្រទេស​ប៉ាគីស្តង់​ចង់​ឆ្លៀត​បញ្ចេញ​អានុភាព​និង​ក្តោប​កាន់កាប់​តំបន់។​ ប៉ុន្តែ​ប្រទេស​ឥណ្ឌា​ក៏​មាន​មហិច្ឆតា​ដូចគ្នា​អ៊ីចឹងដែរ។

31/03/2010 09:36 ម៉ោងសកល

ចិន-អ៊ីនធ័រណែត

ទីស្នាក់​ការ​​ក្រុមហ៊ុន​​ Google​​ នៅ​​ក្នុង​​ប្រទេស​​ចិន​(រូបថត ៖ Reuters)

Google ដកខ្លួនចេញ​ពី​ចិន៖ តើ​អ្នកណា​ខាត អ្នកណា​ចំណេញ?

កាល​ពី​ថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បាន​ប្រកាស​ជា​ផ្លូវការ ​បិទ​​វែបសៃត៍​របស់ខ្លួន​នៅចិន។ តើ​ហេតុអ្វី​បាន​ជា​ Google ដកខ្លួន​ចេញ​ពី​ទីផ្សារ​អ៊ីនធ័រណែត​ដ៏សម្បើម​មួយនេះ? តើ​​អ្នកណា​ជាអ្នកខាត ហើយ​អ្នកណា​ជាអ្នកចំណេញ ពី​ការ​ដកខ្លួន​របស់​ Google នេះ?

15/04/2010 10:54 ម៉ោងសកល

ជប៉ុន-សហរដ្ឋអាមេរិក

លោក Katsuya Okada ប្រមុខការទូតជប៉ុន (រូបថត៖ Reuters)

ទីក្រុង​តូក្យូ​បន្ត​គាស់​កកាយ​រឿង​អតីតកាល​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន

តំាង​ពី​ឆ្នំា ២០០៩ មក ពោល​គឺ តំាង​ពី​គណបក្ស​ឆ្វេង​និយម​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ជប៉ុន​មក បរិបទ​នយោបាយ​នៃ​ប្រទេស​ជប៉ុន​ចាប់​ផ្តើម​ប្រែប្រួល​បន្តិច​ម្តងៗ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក។ ផ្ទុយ​ស្រឡះ​ពី​រដ្ឋាភិបាល​ជប៉ុន​មុនៗ​ដែល​រណប​ខ្លំាង​នឹង​អាមេរិក​នោះ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្រ្តី Yukio Hatoyama បច្ចុប្បន្ន ចង់​ឲ្យ​ប្រទេស​ជប៉ុន​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​សហរដ្ឋអាមេរិក។ បន្តិច​ម្តងៗ ទីក្រុង​តូក្យូ​បាន​ចាប់​ផ្តើម​សើរើ​រឿង​អតីតកាល​មួយ​ចំនួន ដែល​រដ្ឋាភិបាល​មុនៗ បាន​ចុះ​ហត្ថលេខា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។

10/03/2010 13:06 ម៉ោងសកល

ថៃ

ក្រុម​អាវ​ក្រហម​ដែល​ជា​អ្នកគាំទ្រ​លោក​ថាក់ស៊ីន​(រូបថត៖reuters)

តើ​ពួក​អាវ​ក្រហម​នឹង​កេណ្ឌ​គ្នីគ្នា​បាន​មួយ​លាន​នាក់ នា​ពេល​បាតុកម្ម​ខាង​មុខ​ឬ​ទេ?

នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ Jean-François TAIN បាន​ជួប​អ្នកបើក​Taxi ម្នាក់​ដែល​ដូច​អ្នកបើក​Taxi ចំនួន​៦០%​ដទៃ​ផ្សេង​ទៀត​ដែរ សុទ្ធសឹង​ជា​ពួកអាវក្រហម អ្នកគាំទ្រ លោក​អតីត​នាយក​រដ្ឋមន្ត្រី​Thaksin។ ពួកអាវក្រហម បាន​និង​កំពុង​បន្ត​កេណ្ឌ​គ្នា ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលAbhisit នៅ​ថ្ងៃ​ទី ១៤ ឬ​ទី​១៥​មិនា​ខាង​មុខ​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​មុនៗ។

10/03/2010 08:06 ម៉ោងសកល

ឥណ្ឌា​-​ប៉ាគីស្តង់

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ (រូបឆ្វេង) និង​សមភាគី​​ប៉ាគីស្តង់ ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ២០១០(រូបថត : Reuters)

ឥណ្ឌា និង​ប៉ាគីស្តង់​វិល​ត្រឡប់​មក​តុ​ចរចា​វិញ

នៅថ្ងៃ​​​នេះ ឥណ្ឌា និង​ប៉ាគីស្តង់​នឹង​ជួប​ចរចា​គ្នា​ឡើង​វិញ នៅ​ទីក្រុង​New Delhi។ គោលដៅ​សំខាន់ គឺ​ផ្តល់​សន្ទុះ​ដល់​អភិក្រម​នៃ​ការ​ស្វែង​រក​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ក្រោយពី​កិច្ចសន្ទនា​ត្រូវ​បាន​ផ្អាក​ចោល​អស់​ជាង​មួយ​ឆ្នាំ ពោល​គឺ​តាំងពី​មាន​ភេរវកម្ម​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ នៅ​ទីក្រុង​Bombay រួច​មក។

25/02/2010 09:01 ម៉ោងសកល

កូរ៉េខាងជើង/អត្ថបទវិភាគ

ប្រជាជន​កូរ៉េ​ខាង​ជើង​នាំ​គ្នា​រាំ​អបអរ​ពិធីបុណ្យ​កំណើត​របស់​មេដឹកនាំ​របស់​ខ្លួន គឺ​លោក​គីម ជុងអ៊ីល(រូបថត៖reuters)

ខួប​កំណើត​ដ៏​សោះ​កក្រោះ​របស់​Kim Jong IL​ដ្បិត​គាត់​ឈឺ​ហើយ​រាស្ត្រ​ខ្វះ​បាយ​ហូប

អគ្គមគ្គទេសន៍​កូរ៉េ​ខាងជើង​Kim Jong Il បាន​ប្រារព្ធ​ខួប​គម្រប់​៦៨​ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ គឺ​ជា​ថ្ងៃ​បុណ្យ​មួយ​សោះកក្រោះ ពីព្រោះ​Kim Jong Il កំពុង​ឈឺ​ធ្ងន់ ជាហេតុ​បង្ក​ឲ្យ​មាន​សង្គ្រាម​ដណ្តើម​អំណាច​គ្នា និង​ពីព្រោះ​ប្រទេស​កុម្មុយនិស្ត​ដ៏​ចាស់​ដុះស្លែ​មួយ​នេះ​កំពុង​ប្រទះ​នឹង​គ្រោះ​ទុរភិក្ស។

17/02/2010 17:24 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល