publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

នយោបាយ

លោក​ហ៊ុន សែន​ស្តី​បន្ទោស​លោក​លន់ នុល

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/03/2010 12:22 ម៉ោងសកល

១៨​មិនា​១៩៧០ កាលណោះ ៤០​ឆ្នាំ​មុន ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម។ ១៨​មិនា​២០១០ ៤០​ឆ្នាំ​ក្រោយ កម្ពុជា​មាន​សន្តិភាព​បរិបូរ និង​ការអភិវឌ្ឍន៍​ពេញ​ផ្ទៃ​ប្រទេស នេះ​ជា​ការថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ឱកាស​ដែល​លោក​ត្រូវ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​កំណាត់​ផ្លូវ​ពី​បានលុង ទៅ​ស្រុក​អូយ៉ាដាវ​នៃ​ខេត្ត​រតនគិរី។

លោក​ហ៊ុន សែន នាយករដ្ឋមន្រ្តី​ខ្មែរ(រូបថត៖reuters)

លោក​ហ៊ុន សែន នាយករដ្ឋមន្រ្តី​ខ្មែរ
(រូបថត៖reuters)

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ត្រង់ៗ​ថា ការដាក់​កម្មវិធី​សម្ពោធ​កំណាត់​ផ្លូវ​នេះ មិនមែន​ជា​ការចៃដន្យ​នោះ​ឡើយ ប៉ុន្តែ​ជា​ចេតនា​ដែល​ចង់​ប្រាប់​ពិភពលោក​ថា ៤០​ឆ្នាំ​មុន និង​៤០​ឆ្នាំ​ក្រោយ កម្ពុជា​មាន​រូបភាព​ខុសគ្នា។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កំពុង​រម្លឹក​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​នរោត្តម សីហនុ​ពី​អំណាច​ដោយ​លោក​សេនា​ប្រមុខ​លន់ នុល ដែល​លោក​ហ៊ុន សែន​បាន​ស្តី​បន្ទោស​ថា ជា​ព្រឹត្តិការណ៍​នាំ​កម្ពុជា និង​ប្រជាជន​របស់​ខ្លួន​ទៅ​រក​សេចក្តី​វិនាស​អន្តរាយ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល