ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 18/03/2010 12:17 ម៉ោងសកល
ជាថ្មីម្តងទៀត លោកសម រង្ស៊ីបាននាំយកសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម ទូលថ្វាយអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ។ ក្នុងលិខិតនោះ លោកសម រង្ស៊ី ក៏បានលើកយកព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ កាលពី៥ ឆ្នាំមុន។ គឺនៅឆ្នាំ ២០០៥ សម្តេចឳដែលកំពុងគង់ប្រថាប់ នៅទីក្រុងប៉េកាំង ប្រទេសចិន បានមានព្រះរាជឱង្ការថា វៀតណាមបានបង្កើតព្រំដែនថ្មីចូលមកក្នុងទឹកដីប្រទេសកម្ពុជា។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖

លោកសម រង្ស៊ីចូលជួបអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមសីហនុនៅទីក្រុងប៉េកាំង កាលពីឆ្នាំ ២០០៨
(រូបថត៖ គណបក្សសម រង្ស៊ី)
ដើម្បីឧទ្ទិសដល់ខួបលើកទី ៥ឆ្នាំ នៃព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០០៥ លោកសម រង្ស៊ីបានស្រង់ខ្លឹមសារព្រះរាជបន្ទូលសម្តេចឳថា សាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្កើតព្រំដែនថ្មី (ចំណេញទៅគេ) ដោយសាងសង់ នៅទសវត្សឆ្នាំ ១៩៨០ និងឆ្នាំ១៩៩០ ដល់ឆ្នាំ ២០០០ នូវខ្លោងទ្វារ និងប្រឡាយទឹក ដែលស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជា ឆ្ងាយពីព្រំដែនយើង (កម្ពុជា) កាលពីឆ្នាំ១៩៦៣-១៩៦៩។
ការលើកយកព្រះរាជបន្ទូលរបស់សម្តេចឳមកចុះផ្សាយ នៅពេលនេះ គឺដើម្បីបញ្ជាក់ថា អ្វីដែលលោកសម រង្ស៊ីបានដកតម្រុយបង្គោលព្រំដែន និងបង្ហាញឯកសារភស្តុតាងជាច្រើន រហូតត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំផងនោះ គឺលោកសម រង្ស៊ី បានលាតត្រដាងពីការបង្ខិតបង្គោលព្រំដែនពីសំណាក់ប្រទេសវៀតណាម ចូលមកក្នុងទឹកដីប្រទេសកម្ពុជា ដូចអ្វីដែលអតីតព្រះមហាក្សត្របានលើកឡើងអីចឹងមែន។
ក្នុងលិខិតទូលថ្វាយអតីតព្រះមហាក្សត្រ ចុះថ្ងៃទី ១៦ ខែ មីនា លោក សម រង្ស៊ី បានបញ្ជាក់ថា ផ្អែកលើការពិនិត្យរាល់ផែនទីទាំងអស់ ដែលបង្ហាញអំពីព្រំដែនពិតប្រាកដ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាពិសេសផែនទីផ្លូវការនៃប្រទេសកម្ពុជា ដែលព្រះករុណា សម្តេចព្រះនរោត្តម សីហនុ បានតម្កល់ទុក នៅអង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ១៩៦៤ ហើយដែលផែនទីទាំងនេះត្រូវបានគេទទួលស្គាល់ជាសាកល។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នបែរជាថា ប្រទេសកម្ពុជា គ្មានព្រំដែនច្បាស់លាស់ទេ។ រដ្ឋាភិបាលរៀបចំបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម ដែលនាំឲ្យបាត់បង់ដីស្រែខាងកម្ពុជា។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា តាមរយៈលោក ទិត សុធា អ្នកនាំពាក្យអង្គភាពប្រតិកម្ម និងព័ត៌មានរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកថា រាល់ការលើកឡើងរបស់លោកសម រង្ស៊ី គឺជារឿងមិនពិត។ ម្យ៉ាងទៀត ការទូលថ្វាយអតីតព្រះមហាក្សត្រពីរឿងព្រំដែនកម្ពុជាវៀតណាម ពេលនេះ គឺលោកសម រង្ស៊ីចង់ទាញអតីតព្រះមហាក្សត្រឲ្យប្រឡូកប្រឡាក់ទៅក្នុងរឿងមួយ ដែលជាកំហុសរបស់លោកសម រង្ស៊ី។ ម្យ៉ាងទៀត ការលើកយកបន្ទូលរបស់អតីតព្រះមហាក្សត្រមកផ្សព្វផ្សាយពេលនេះ ក៏ជាការបិទបាំងនូវកំហុសឆ្គងរបស់ខ្លួនប៉ុណ្ណោះ។
ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម ក៏ត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា មកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរមិនមានបញ្ហាអ្វីនឹងគ្នាទេ។ ផ្ទុយទៅវិញ ប្រទេសទាំងពីរ កំពុងដំណើរការបោះបង្គោលកំណត់ព្រំដែន ដែលអនុវត្តតាមច្បាប់ត្រឹមត្រូវ ដោយមានទាំងព្រះមហាក្សត្រ ឡាយព្រហស្តហត្ថលេខា ឲ្យប្រើប្រាស់លើច្បាប់ដើម្បីបោះបង្គោលកំណត់ព្រំដែននោះផងដែរ៕
ទាក់ទងនឹងប្រធានបទនេះ
26/01/2010 13:54 ម៉ោងសកល
31/01/2010 12:20 ម៉ោងសកល
15/01/2010 12:24 ម៉ោងសកល
26/12/2009 11:38 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល