ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 19/03/2010 13:04 ម៉ោងសកល
សមាជិកសភាសហភាពអឺរ៉ុប ដែលកំពុងបំពេញដំណើរទស្សនកិច្ច នៅកម្ពុជាបានទទូចស្នើសុំដល់រដ្ឋាភិបាល និងរដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីរកដំណោះស្រាយនយោបាយណាមួយឲ្យលោកសម រង្ស៊ី បានវិលត្រលប់មកកាន់ប្រទេសកម្ពុជាឡើងវិញ។ ការទទូចសុំនេះ ក៏ដើម្បីឲ្យកម្ពុជាទទួលបានទំនុកចិត្តបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់៖

សមាជិកសភាសហភាពអឺរ៉ុប ចូលជួបសមាជិកសភាកម្ពុជាមកពីគណបក្សទាំង ៤ដើម្បីនិយាយពីបញ្ហាលោកសម រង្ស៊ី
(រូបថត៖ លី ម៉េងហួរ)
សមាជិកសភាសហភាពអឺរ៉ុប បានលើកឡើងដូច្នេះ នៅក្នុងវេទិកា ជួបជាមួយសមាជិកសភាកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សជាតិនិយម កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០។
ក្នុងវេទិកាសភាចម្រុះនោះ លោក អាយវូ ប៊ែលិត ( Ivo Belet ) សមាជិកសភាសហភាពអឺរ៉ុប បានលើកឡើងថា រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ត្រូវទទួលបាននូវការជឿទុកចិត្តបន្ថែមទៀតពីសហគមន៍អន្តរជាតិដោយគ្រាន់តែរកវិធីឲ្យលោកសម រង្ស៊ីបានវិលត្រលប់ចូលមកកាន់ប្រទេសកម្ពុជា។
ក្នុងជំនួប នៅថ្ងៃនេះជាមួយនឹងសមាជិកសភាកម្ពុជា គណៈប្រតិភូសភាសហភាពអឺរ៉ុប ៩រូបដែលបំពេញទស្សនកិច្ចបីថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃ ទី ១៨ មីនា ក៏បានលើកឡើងពី គោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដែលនៅក្នុងគណៈកម្មការរដ្ឋសភា ត្រូវតែមានសម្លេងរបស់គណបក្សប្រឆាំង និងការគោរពនូវសេរីភាពបញ្ចេញមតិជាដើម។ ដំណើរទស្សនកិច្ចរបស់សភាអឺរ៉ុប នៅកម្ពុជាពេលនេះ ដើម្បីស្វែងយល់អំពីព័ត៌មានបច្ចុប្បន្នភាពស្តីពី ការវិវឌ្ឍន៍នានានៃវិស័យនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។
ក៏ប៉ុន្តែ គ្រាន់តែសមាជិកសភាសហភាពអឺរ៉ុបលើកឡើងដូច្នេះចប់ភ្លាម លោក ស៊ិក ប៊ុនហុក អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌របស់រដ្ឋសភាបានជម្រុញឲ្យគណៈប្រតិភូសភាសហភាពអឺរ៉ុប ត្រូវតែស្វែងយល់ពីការពិតជាក់ស្តែង នៅកម្ពុជា។
លោកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកស៊ិក ប៊ុនហុកគូសបញ្ជាក់ថា ករណីរបស់លោកសម រង្ស៊ី ជារឿងទិដ្ឋភាពច្បាប់សុទ្ធសាធ។ លោកសម រង្ស៊ីបានប្រព្រឹត្តបទល្មើស (ដកបង្គោលតម្រុយព្រំដែន) រំលោភលើច្បាប់។ ដូច្នេះ រដ្ឋសភាដកអភ័យឯកសិទ្ធិ និងការដាក់ពាក្យបណ្តឹងលើលោកសម រង្ស៊ី គឺជា ការអនុវត្តន៍តាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជាប៉ុណ្ណោះ។
លោកសម រង្ស៊ីដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសបារាំងត្រូវប្រឈមមុខនឹងការចាប់ខ្លួនដាក់ពន្ធនាគារ ប្រសិនបើពេលនេះ លោកវិលត្រលប់មកកាន់ប្រទេសកម្ពុជា។ លោកសម រង្ស៊ីត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។
ក្នុងជំនួបដាច់ដោយឡែក ជាមួយសមាជិកសភាគណបក្សសម រង្ស៊ី កាលពីល្ងាចថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០១០ គណៈប្រតិភូសភាសហភាពអឺរ៉ុបបានលើកឡើងថា វត្តមានរបស់មេបក្សប្រឆាំង សម រង្ស៊ី ពិតជាមានសារៈសំខាន់សម្រាប់ការបោះឆ្នោតជាតិ នៅ កម្ពុជា នាឆ្នាំ២០១៣ ខាងមុខ។
ក៏ប៉ុន្តែ លោកតំណាងរាស្ត្រជាម យៀបរបស់គណបក្សកាន់អំណាចបានគូសបញ្ជាក់ថា នៅកម្ពុជា មិនមែនខ្វះសម រង្ស៊ី ខ្វះប្រជាធិបតេយ្យនោះទេ។ ទោះបីជាគ្មានលោក សម រង្ស៊ី ក៏កម្ពុជាអាចអនុម័តច្បាប់បានជាធម្មតា។
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល