publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អត្ថបទ​ខ្លី\ថៃ កម្ពុជា

ក្រសួងការ​បរទេស​បដិសេធ​ថា​គ្មាន​វត្តមាន​របស់​លោក​ថាក់ស៊ីន

ដោយ ប៉ែន បូណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  20/03/2010 12:24 ម៉ោងសកល

លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បដិសេធ នៅ​ថ្ងៃ​សៅរ៍​ទី ២០​ខែ មីនា ឆ្នាំ ២០១០​នេះ​ថា លោក​ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​គ្មាន​វត្តមាន នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

លោក​ថាក់ស៊ីន​ជួប​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​កាល​លោក​ទៅ​ទីក្រុង​ភ្នំពេញ(រូបថត៖reuters)

លោក​ថាក់ស៊ីន​ជួប​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​កាល​លោក​ទៅ​ទីក្រុង​ភ្នំពេញ
(រូបថត៖reuters)

ការបដិសេធ​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​កាសែត​The Nation របស់​ថៃ​បាន​ផ្សាយ​ព័ត៌មាន នៅ​ថ្ងៃ​នេះ​ថា លោកថាក់​ស៊ីន​កំពុង​មាន​វត្តមាន នៅ​កម្ពុជា។ កាសែត​នេះ​បាន​រាយការណ៍​ថា លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​កំពុង​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​កំពុង​បញ្ជា​ក្រុមអាវ​ក្រហម​ពី​ទី​នោះ។ ប៉ុន្តែ លោក​កុយ គួង​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​នូវ​ព័ត៌មាន​នេះ​ដោយ​លោក​បញ្ជាក់​ថា នេះ​ជា​ព័ត៌មាន​ដែល​ប្រឌិត​ឡើង​ដោយ​ក្រុម​អ្នកវង្វេង នៅ​ទីក្រុង​បាងកក។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ធ្លាប់​បាន​បដិសេធ​រួច​ហើយ​អំពី​ព័ត៌មាន​នេះ​ដោយ​លោក​បញ្ជាក់​ថា វត្តមានរបស់​លោក​ថាក់ស៊ីន​នៅ​កម្ពុជា​គ្មាន​អ្វី​គួរ​ឲ្យ​លាក់លៀម​ឡើយ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល