ដោយ សៀក សារិន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/03/2010 13:23 ម៉ោងសកល
បាតុករអាវក្រហមដែលជាអ្នកគាំទ្រលោកអតីតនាយករដ្ឋមន្ត្រីThaksin Shinawatra ហើយដែលចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោកអភិសីទវីចាជីវ៉ា បាននាំគ្នាចុះថ្នល់យ៉ាងច្រើនកុះករដើម្បីនិយាយបញ្ចុះបញ្ចូលប្រជាជននៅទីក្រុងបាងកកឲ្យគាំទ្រពួកខ្លួន។
សូមចុចខាងក្រោមដើម្បីស្តាប់៖
បើយោងតាមនគរបាល នៅថ្ងៃសៅរ៍ទី២០មីនានេះ មានបាតុករអាវក្រហមដែលជាអ្នកគាំទ្រលោកអតីតនាយករដ្ឋមន្ត្រីThaksin Shinawatraប្រមាណ២៥ ០០០នាក់កំពុងនាំគ្នាចុះតាមវិថីនានានៅទីក្រុងបាងកក ដើម្បីនិយាយបញ្ចុះបញ្ចូលប្រជាជនទីក្រុងដែលជាអ្នកមានវណ្ណៈថ្នាក់កណ្តាលឲ្យគាំទ្រពួកខ្លួនក្នុងការប្រឆាំងនឹង រដ្ឋាភិបាលរបស់លោកអភិសីទវីចាជីវ៉ា។ ចលនាប្រឆាំងរបស់ពួកអាវក្រហមដែលបានស្គាល់ការថមថយបាត់បង់កម្លាំងបន្តិចម្តងៗតាំងពីថ្ងៃអាទិត្យមុនមក។ ក្បួនដង្ហែបាតុកម្មរបស់ពួកអាវក្រហមនៅថ្ងៃសៅរ៍នេះ ត្រូវប្រព្រឹត្តទៅនៅដោយមានតន្ត្រីប្រគំកំដរបរិយាកាសហើយនិងមានទង់ក្រហមកាន់ជាប់នឹងដៃ។ ក្បួនបាតុកម្មនេះត្រូវដង្ហែតាមសង្កាត់នានានៃទីក្រុងបាងកកដែលមានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រ។
គួរកត់សម្គាល់ថា បាតុករអាវក្រហមភាគច្រើនជាប្រជាកសិកររស់នៅប៉ែកខាងជើងនិងប៉ែកឦសាននៃប្រទេសថៃ។ ពួកគេចង់បង្រួបបង្រួមកម្លាំងគ្នាដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នអភិសីទវីចាជីវ៉ា ហើយនិងធ្វើការប្រឆាំងនឹងពួកវរជនថៃនៅទីក្រុងបាងកកដែលភាគច្រើនជាអ្នករាជានិយម ជាយោធា ជាមន្ត្រីរាជការ ជាមន្ត្រីតុលាការដែលបានក្តោបក្តាប់អំណាចហើយនិងសម្បត្តិទ្រព្យទូទាំងប្រទេស។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាតុករអាវក្រហមធ្លាប់បានប្រកាសអំពាវនាវឲ្យមាន”សង្គ្រាមវណ្ណៈ”មួយដើម្បីប្រឆាំងនឹងពួកវរជននៅទីក្រុងបាងកកដែលតំណាងដោយលោកនាយករដ្ឋមន្ត្រីអភិសីទវីចាជីវ៉ា។
ទល់នឹងពេលនេះ គេកត់សម្គាល់ឃើញពុំមានអំពើហិង្សាអ្វីធំដុំកើតមានឡើយនៅទីក្រុងបាងកក។ កងរក្សាសន្តិសុខថៃដែលមានដល់ទៅ៥០ ០០០នាក់ ដែលក្នុងចំណោមនេះមានយោធាប្រមាណ៣០ ០០០នាក់ នគរបាលប្រមាណ១០ ០០០នាក់និងជនស៊ីវិលស្ម័គ្រចិត្តប្រមាណ១០ ០០០នាក់ទៀត។
“យើងនឹងស្វះស្វែងរកការគាំទ្រពីសំណាក់ប្រជាជននៃទីក្រុងបាងកក ហើយនិងជំរុញឲ្យប្រជាជនទីក្រុងរួបរួមជាមួយប្រជាកសិករដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អភិសីទវីចាជីវ៉ាដែលគាំទ្រដោយពួកវរជន” នេះជាពាក្យសំដីរបស់មេដឹកនាំបាតុករអាវក្រហមម្នាក់ឈ្មោះVeera Musikapong។
នៅចំពោះមុខស្ថានការណ៍បែបនេះ លោកនាយករដ្ឋមន្ត្រីអភិសីទវីចាជីវ៉ាបានសុំឲ្យពួកបាតុករអាវក្រហមបំបែកជួររក្សាភាពស្ងប់ស្ងៀមសិន មុននឹងទទួលបើកកិច្ចចរចា។ ដោយលោកអភិសីទបានបដិសេធពុំទទួលយកឡើយការគំរាមពីសំណាក់ពួកអាវក្រហម។
លោកអភិសីទបានធ្វើការទិតៀនតាមរយៈទូរទស្សន៍ឯកជនChannel 3 ទៀតថា ពួកអាវក្រហមបានអំពាវនាវឲ្យមាន”សង្គ្រាមវណ្ណៈ”និងបំផុសបំផុលឲ្យមានការវឹកវរនៅក្នុងសង្គមដែលរដ្ឋាភិបាលថៃពុំអាចទទួលយកបានឡើយ។ រដ្ឋាភិបាលនឹងពុំធ្វើអន្តរាគមន៍អ្វីឡើយប្រឆាំងនឹងសិទ្ធិក្នុងការធ្វើបាតុកម្មទេ។ ក៏ប៉ុន្តែ បាតុករអាវក្រហមពុំត្រូវធ្វើឲ្យមានការគាំងស្ទះចរាចរណ៍នៅតាមផ្លូវឬតាមផ្លូវត្រឡែងកែងឡើយ។ បើពុំនោះសោតទេរដ្ឋាភិបាលនឹងពុំចាត់ទុកចលនាបាតុកម្មរបស់ពួកអាវក្រហមថាជាចលនាអហិង្សាបានឡើយ។ នេះជាការព្រមានរបស់លោកឧបនាយករដ្ឋមន្ត្រីSunthep Thaugsuban។
សូមគូសបញ្ជាក់ថា បាតុករអាវក្រហមដែលកាលពីថ្ងៃអាទិត្យទី១៤មីនាកន្លងទៅ គេសង្កេតឃើញមានចំនួនប្រមាណ១០០ ០០០នាក់បានធ្លាក់ស្រុតបាត់បង់កម្លាំងរបស់ខ្លួនបន្តិចម្តងៗ មកទល់ពេលនេះបានធ្វើបាតុកម្មនៅក្នុងភាពស្ងប់ស្ងៀម ក្រោយពីបានចាក់បង្ហូរឈាមស្រោចនៅមុខវិមានរដ្ឋាភិបាលជានិមិត្តរូបនៃការតស៊ូប្រយុទ្ធរបស់ពួកគេកាលពីថ្ងៃអង្គារកន្លងទៅនេះ។
ក៏ប៉ុន្តែអ្នកនាំពាក្យយោធាថៃបានប្រកាសឲ្យដឹងថា គេបារម្ភខ្លាចកើតមានឧប្បត្តិហេតុនៅថ្ងៃសៅរ៍នេះ។ ហើយលោកអភិសីទបានបញ្ជាក់ទៀតថា គេនឹងពុំរំលាយសភាថៃឡើយ ដរាបណាគ្មានសន្តិសុខ ហើយនិងគ្មានដំណើរសេដ្ឋកិច្ចល្អត្រឹមត្រូវនៅក្នុងប្រទេសថៃទេនោះ។ នេះបានសេចក្តីថា លោកអភិសីទចង់បន្តកាន់កាប់អំណាចរហូតដល់ចប់អាណត្តិពោលគឺនៅរយៈពេលមួយឆ្នាំកន្លះទៀត៕
ព្រឹត្តិការណ៍ប្រចំាថ្ងៃ
មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា វិបត្តិហិរញ្ញវត្ថុពិភពលោកអាចឈានចូលដល់វគ្គមួយថ្មី។ វគ្គថ្មីដែលគេសម្គាល់ឃើញមានប្រាក់បំណុលរបស់រដ្ឋកើនកាន់តែច្រើនឡើងៗ។
21/04/2010 12:55 ម៉ោងសកល
ប្រាំមួយថ្ងៃកន្លងមកហើយ ដែលចរាចរណ៍ផ្លូវអាកាសអន្តរជាតិ មានដំណើរការរអាក់រអួល សឹងថា គ្មានទាល់តែសោះជើងយន្តហោះមកកាន់ និងទៅពីទ្វីបអឺរ៉ុប ដោយហេតុតែដុំពពកផ្សែងដែលបង្កប់ទៅដោយផេះភ្នំភ្លើងនៃប្រទេសIslande។ បណ្តើរៗ ការគាំងដំណើរចរាចរណ៍ផ្លូវអាកាសមកកាន់ និងទៅពីទ្វីបអឺរ៉ុប បានផ្តើមប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី។
20/04/2010 12:39 ម៉ោងសកល
ថ្ងៃចន្ទ ទី១៩ មេសានេះ ឈានចូលដល់ថ្ងៃទី ៥ហើយ ដែលព្រលានយន្តហោះមួយចំនួនធំៗនៅក្នុងប្រទេសអឺរ៉ុប មានដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀត កំពុងបន្តបិទទ្វារ។ ភាពរអាក់រអួល ដោយសារដុំពពកផ្សែង និងផេះភ្នំភ្លើង ដែលផ្ទុះនៅក្នុងប្រទេស Islande កាលពីថ្ងៃពុធ ទី១៤ មេសា។
19/04/2010 14:18 ម៉ោងសកល
នៅពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានព្រមានថា អ៊ីស្រាអែលអាចនឹងប្តូរប្រែឥរិយាបថរបស់ខ្លួនក្នុងការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់Cisjordanie បើប្រសិនជាភាគីប៉ាលេស្ទីនពុំព្រមចាប់ធ្វើការចរចាឡើងវិញដើម្បីស្វែងរកសន្តិភាពទេនោះ។
18/04/2010 16:11 ម៉ោងសកល
ពួកអ្នកដឹកនាំចលនាអាវក្រហមបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គេនៅតែបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអភិស៊ីត ហើយទន្ទឹមគ្នានេះ គេបានប្រកាសទៀតថា គេនឹងយល់ព្រមប្រគល់ខ្លួនឲ្យនគរបាលថៃ ក៏ប៉ុន្តែនៅក្រោយថ្ងៃ១៥ឧសភា។
17/04/2010 15:19 ម៉ោងសកល
នៅថ្ងៃសុក្រនេះ ដែលជាទិវាចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី កងកម្លាំងរក្សាសន្តិសុខថៃបានធ្វើប្រតិបត្តិការក្រសោបចាប់ពួកមេដឹកនាំអាវក្រហម នៅសណ្ឋាគារមួយ ក្នុងទីក្រុងបាងកក។ ក៏ប៉ុន្តែពួកមេដឹកនាំចលនាបាតុកម្ម បានរត់គេចខ្លួនទាន់។ ប្រតិបត្តិការនេះ បានធ្វើឲ្យស្ថានភាពទូទៅតានតឹងឡើងវិញខ្លាំង។ ការប្រឈមមុខដាក់គ្នារវាងពួកបាតុករអាវក្រហមនិងរដ្ឋាភិបាលអាភីស៊ីត អាចនឹងបង្កឲ្យមានអំពើហិង្សាកើតឡើងវិញគ្រប់ពេលវេលា។
16/04/2010 14:03 ម៉ោងសកល
លោកប្រធានាធិបតីអ៊ីស្រាអែលShimon Peresកំពុងបំពេញទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំង នៅខណៈដែលប្រទេសអ៊ីស្រាអែលកំពុងស្គាល់ភាពឯកានៅលើឆាកអន្តរជាតិ។
14/04/2010 14:21 ម៉ោងសកល
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរដោយពួកភេរវជនមានកាន់តែខ្លាំងឡើងៗ។ ហើយទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍សរសើរដល់សេចក្តីសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែនដែលបានយល់ព្រមកំទេចស្តុកនៃជាតិ Uranium ចម្រើនធាតុដើម្បីរក្សាសន្តិសុខ កុំឲ្យវត្ថុធាតុទាំងនោះធ្លាក់ទៅក្នុងដៃរបស់ពួកភេរវជន។
13/04/2010 13:55 ម៉ោងសកល
២ ថ្ងៃ ក្រោយពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងបាតុករអាវក្រហម និងទាហាន កាលពីថ្ងៃសៅរ៍ ទី១០ មេសា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួសជិត ៩០០នាក់មក។ នៅថ្ងៃទី១២ មេសានេះ ពួកអាវបានធ្វើបុណ្យសពឲ្យគ្នីគ្នាគេ។
12/04/2010 15:31 ម៉ោងសកល
ក្រោយពីបានដកថយកាលពីក្បាលព្រលប់ ទាហាន និងប៉ូលិសថៃ បានសម្រុកចូលបង្រ្កាបពួកអាវក្រហមជាថ្មីម្តងទៀត នៅពេលយប់។ ការប្រយុទ្ធគ្នារវាងបាតុករ និងទាហាន បានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួស ជាង ៨០០។ ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកកាសែតជនជាតិជប៉ុនម្នាក់ដែរ។
11/04/2010 14:42 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
17/03/2010 13:02 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល