publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

នយោបាយ

គណបក្ស​សម រង្ស៊ី​ចាប់ផ្តើម​សិក្សា​ចំណុច​ខ្សោយ និង​ចំនុច​ខ្លាំង​នៃ​វិស័យ​អាទិភាព​

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  20/03/2010 13:54 ម៉ោងសកល

គណបក្ស​សម រង្ស៊ី​ចាប់ផ្តើម​សិក្សា​ ចំណុចខ្សោយ និង​ ចំណុចខ្លាំង​នៃ​វិស័យ​អាទិភាព​មួយ​ចំនួន​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ វិស័យ​ដែល​គណបក្ស​សម រង្ស៊ីចាប់ផ្តើម​សិក្សា​មុន​គេ គឺ​វិស័យកសិកម្ម បន្ទាប់មក​អាច​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ។

បទ​អន្តរាគមន៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

20/03/2010

គណបក្ស​សម រង្ស៊ី ជួប​នឹង​គណៈប្រតិភូ​សភាព​អឺរ៉ុប(រូបថត៖ គណបក្ស​សម រង្ស៊ី)

គណបក្ស​សម រង្ស៊ី ជួប​នឹង​គណៈប្រតិភូ​សភាព​អឺរ៉ុប
(រូបថត៖ គណបក្ស​សម រង្ស៊ី)

គណបក្ស​សម រង្ស៊ីបាន​សម្រេច​សិក្សា​ចំណុច​ខ្សោយ និង​ចំណុច​ខ្លាំង​នៃ​វិស័យ​អាទិភាព​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល តាំង​ពី​ឆ្នាំ​២០០៩​មកម្ល៉េះ ប៉ុន្តែ​សកម្មភាព​ពេញ​ទំហឹង​ទើប​ចាប់ផ្តើម​ផុសផុល នៅឆ្នាំ​២០១០នេះ។ លោក​សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី​បាន​និយាយ​ប្រាប់ នៅថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ចាប់​ពីពេល​នេះទៅ​នឹង​សិក្សា​រក​ចំណុច​ខ្សោយ និង​ចំណុច​ខ្លាំង​ទៅលើ​វិស័យ​អាទិភាព​មួយ​ចំនួន​ដូចជា៖ វិស័យ​កសិកម្ម វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​វិស័យ​ចំនួន​ផ្សេង​ទៀត​។

លោក​សុន ឆ័យ តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី​បាន​ពន្យល់​ថា ការសិក្សា​នេះ​មាន​គោល​បំណង​បី​យ៉ាង។

ទី១​៖ គឺ​ដើម្បី​រៀបចំ​គោល​នយោបាយ​របស់​គណបក្ស​សម រង្ស៊ី នៅពេល​គណបក្ស​ឈ្នះឆ្នោត​ហើយ ត្រូវឡើង​កាន់​អំណាច នា​ពេលអនាគត។ ទីពីរ៖ គណបក្ស​សម រង្ស៊ី​នឹង​ផ្តល់​អនុសាសន៍​ជូន​ដល់​រដ្ឋាភិបាល​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល និង​អ្វី​ជា​តម្រូវការ ឬ​ជា​ការប្រឈម​របស់​ប្រជាជន នៅថ្នាក់​មូលដ្ឋាន។ ទីបី៖ គណបក្ស​ប្រឆាំង​អាច​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ទាក់ទងទៅ​នឹង​បញ្ហា​អ្វី​មួយ ប្រសិន​បើ​ចាំបាច់ បន្ទាប់​ពី​ទទួល​បាន​ទិន្នន័យ​ពី​ការស្រាវជ្រាវ​ច្បាស់លាស់

លោក​សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី​បាន​បញ្ជាក់​ថា ការសិក្សា​ភាគច្រើន​ត្រូវ​ធ្វើ​ឡើង​ជាមួយ​ប្រជាជន​តាមរយៈ​ការធ្វើ​វេទិកា​សាធារណៈ ឬ​តាមរយៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្រុក​ខេត្ត​របស់​គណបក្ស​សម រង្ស៊ី​ដែល​នៅ​ជិតសិ្នទ្ធ​ជាមួយ​នឹង​ប្រជាជន។ លោក​សុន ឆ័យ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ហើយ ក្រុម​ការងារ​របស់​លោក​នឹង​ជជែក​គ្នា​ជាមួយ​អ្នកជំនាញ។

លោក​សុន ឆ័យ​បាន​ពន្យល់​ទៀត​ថា ក្រុម​ការងារ​របស់​លោក​បាន និង​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម ពីព្រោះវិស័យ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​របស់​ប្រជាជន​ខ្មែរ។ ការសិក្សា​នឹង​បញ្ចប់​ទាំងស្រុង នៅក្នុង​ខែ​មិថុនា​ខាងមុខ​នេះ។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នេះ លោក​សុន​ឆ័យ​បាន​និយាយ​ថា ប្រជាកសិករ​ខ្មែរ​កំពុង​ជួបប្រទះ​នឹង​បញ្ហា​បី​យ៉ាង​ធំៗ។ ទីមួយ៖ ប្រជាកសិករ​ជា​ច្រើន​នាក់​អត់​ដី​ធ្វើ​ស្រែរ​ចម្ការ។ ទីពីរ៖ ប្រជាកសិករ​ប្រឈម​នឹង​ការចំណាយ​ច្រើន​លើ​ផលិតកម្ម​របស់​ខ្លួន តាមរយៈ​ការទិញ​ជី ប្រេង។ល។ និង​ចំនុចទីបី៖ ប្រជាកសិករ​ពិបាក​រក​ទីផ្សារ​លក់​ផលិតផល។

បន្ទាប់​ពី​ការសិក្សា​លើ​វិស័យ​កសិកម្ម​រួច​ហើយ លោក​សុខ​ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី​បាន​និយាយ​ថា គណបក្ស​នឹង​ជួប​ប្រជុំគ្នា​ដើម្បី​សម្រេច​ថា តើ​ពួកគេ​ត្រូវ​សិក្សា​លើ​វិស័យ​សុខាភិបាល ឬ​សិក្សា​លើ​ជីវភាព​របស់​ប្រជាជន​ទូទៅ។ ការសិក្សា​លើ​ជីវភាព​របស់​ប្រជាជន​ត្រូវ​បាន​លោក​សុន​ឆ័យ​ពន្យល់​ថា គឺ​ក្នុង​គោល​បំណង​រៀបចំ​សេចក្តី​ស្នើច្បាប់​មួយ​ស្តីពី​ប្រាក់បៀវត្សរ៍​អប្បបរមា​សម្រាប់​ប្រជាជន​ខ្មែរ

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល