ដោយ វីនស្តុន រតនា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/03/2010 14:52 ម៉ោងសកល
ការអំពាវនាវរបស់ប្រទេសក្រិកទៅកាន់មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា FMI ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនលែងជាប្រធានបទដែលគេពុំត្រូវនិយាយទៀតឡើយ។ ប្រទេសហ្វាំងឡង់ ហូឡង់ និងអាល្លឺម៉ង់ព្រមទទួលយកជម្រើសនេះ ហើយនៅថ្ងៃសុក្រម្សិលមិញ សូម្បីតែប្រធានគណៈកម្មការអឺរ៉ូបក៏ទំនងជាគាំទ្រសម្មតិកម្មនេះដែរ។ ជនជាតិអឺរ៉ូបជាច្រើនគាំទ្រគំនិតនេះ ប៉ុន្តែក្នុងចំណោមដៃគូនៃមណ្ឌលចាយប្រាក់អឺរ៉ូ ក៏មានទាំងគោលជំហរខ្វែងគ្នាដែរ។
ជម្រើសរបស់ប្រទេសក្រិកអំពាវនាវទៅកាន់មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ទើបនឹងទទួលបានការគាំទ្រមួយដ៏មានទម្ងន់។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានថ្លែងថា គេពុំបដិសេធទេការគាំទ្រនេះ ប្រសិនបើការនេះក្លាយទៅជាការចាំបាច់។
លោកប្រធានគណៈកម្មការអឺរ៉ូប José Manuel Barroso យល់ការអំពាវនាវទៅកាន់ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ប្រសិនបើជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីឆ្លើយតបចំពោះវិបត្តិនៅប្រទេសក្រិក។ សមាជិកដទៃទៀតនៃមណ្ឌលចាយប្រាក់អឺរ៉ូ ក៏មានគោលជំហរដូចគ្នានេះដែរ ដូចយ៉ាងប្រទេសហូឡង់ ហ្វាំងឡង់ និងអ៊ីតាលីជាដើម។
ដោយក្តៅក្រហាយក្រេវក្រោធនឹងដំណើរយឺតយ៉ាវរបស់បណ្ដាដៃគូខ្លួននៃមណ្ឌលចាយប្រាក់អឺរ៉ូ ក្នុងការជួយខ្លួនជាយថាហេតុ លោកនាយករដ្ឋមន្រ្តីក្រិក Geoges Papandréou បានគំរាមថានឹងងាកបែរទៅពឹងពាក់ FMI វិញ។ អ្នកខ្លះទំនងជាជឿតាមសំដីគាត់។
ប៉ុន្តែមុនពេលនេះបន្តិច ជនជាតិអឺរ៉ូបបានយល់ឃើញថា ជាកិត្យានុភាពនៃរូបិយវត្ថុអ៊ឺរ៉ុបតែមួយគត់ក្នុងការដោះស្រាយបញ្ហាវិបត្តិនៅប្រទេសក្រិកនៅក្នុងផ្ទៃសហភាពអឺរ៉ុប។ នេះជាគោលជំហររបស់លោក Jean-Claude Juncker ជាប្រធានក្រុមប្រទេសជាដៃគូមណ្ឌលចាយប្រាក់អឺរ៉ូ នឹងក៏ជាគោលជំហររបស់លោកប្រធានាធិបតីបារាំង នីកូឡាសាកូហ្ស៊ីផងដែរ។ ប៉ុន្តែ ពេលវេលានៅខើចណាស់ គេត្រូវតែខំចាត់ការជាបន្ទាន់ ដ្បិតប្រទេសក្រិកត្រូវតែរកឲ្យបានប្រាក់២ ម៉ឺនលានអឺរ៉ូចាប់ពីឥឡូវនេះ រហូតដល់ចប់ខែឧសភាខាងមុខនេះ៕ទាក់ទងនឹងប្រធានបទនេះ
06/03/2010 13:53 ម៉ោងសកល
12/02/2010 13:50 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល