ដោយ វីនស្តុន រតនា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/03/2010 14:29 ម៉ោងសកល
បន្ទាប់ពីនីតិវិធីជាច្រើនខែមក រដ្ឋសភាអាមេរិកាំងនឹងបោះឆ្នោត នៅថ្ងៃអាទិត្យស្អែក២១ មីនា បញ្ចេញមតិស្តីពីកំណែទម្រង់ប្រព័ន្ធសុខាភិបាល។ សំឡេងឆ្នោតនឹងមានចំនួនកៀកគ្នាខ្លាំងណាស់។ លោកបារ៉ាក អូបាម៉ាប្រាកដក្នុងចិត្តថា នឹងពុំទទួលបានសំឡេងឆ្នោតសាធារណរដ្ឋណាមួយឡើយ ប៉ុន្តែក៏នឹងខ្វះសំឡេងឆ្នោតប្រជាធិបតេយ្យជាច្រើនផងដែរ។ នៅថ្ងៃសុក្រម្សិលមិញ លោកប្រធានាធិបតីស.រ.អា.បានចូលរួមក្នុងអង្គប្រជុំmeetingមួយ នៅFairfax ជាជាយក្រុងWashington ដើម្បីនិយាយបញ្ចុះបញ្ចូលជាថ្មីម្តងទៀត សូមឱ្យគាំទ្រកំណែទម្រង់ប្រព័ន្ធសុខាភិបាល។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖

ប្រធានាធិបតី អាមេរិក លោកបារ៉ាក់ អូបាម៉ាតស៊ូដើម្បីធ្វើកំណែទម្រង់វិស័យសុខាភិបាល
(រូបថត៖reuters)
សំរាប់សម័យប្រជុំសាធារណៈចុងក្រោយនេះស្តីពីកំណែទម្រង់ប្រព័ន្ធធានារ៉ាប់រងជនក្រីក្រ នៅពេលឈឺថ្កាត់ លោកបារ៉ាក អូបាម៉ាបានអញ្ជើញទៅកាន់ជាយក្រុងធំនៃរដ្ឋធានី Washingtonគឺ Fairfaxនៅរដ្ឋ Virginieដែលបានជ្រើសរើសទេសាភិបាលជាសមាជិកគណបក្សសាធារណរដ្ឋ នៅខែវិច្ឆិកាឆ្នាំទៅ២០០៩។
នៅពីមុខទ្វារចូលសាលហាត់កីឡាកាយសម្ព័ន្ធ មានជនពីរក្រុមប្រឈមមុខដាក់គ្នាខ័ណ្ឌចែកតែដោយរបាំងប៉ុណ្ណោះគឺជាពួកអ្នកប្រឆាំងនិងពួកអ្នកគាំទ្រកំណែទម្រង់ដែលសំឡឹងមើលមុខគ្នាហើយជួនកាលជេរប្រទេចគ្នាទៀតផង។សំរាប់ពួកអ្នកប្រឆាំងដាច់ខាតនឹងកំណែទម្រង់គឺជាកំណែទម្រង់ ដើម្បីព្យាបាលដោយឥតយកថ្លៃពួកជនអន្តោប្រវេសលួចលាក់ខុសច្បាប់៦លាននាក់។
សម្រាប់ពួកអ្នកគាំទ្រកំណែទម្រង់វិញ គេបួងសួងបន់ព្រះដើម្បីឲ្យប្រទេសជាតិខ្លួនមានប្រព័ន្ធសុខាភិបាលមួយជួយសង្គ្រោះពួកអ្នកក្រខ្សត់នៅពេលឈឺថ្កាត់។ សំរាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក អូបាម៉ា គឺជាការតស៊ូមតិដ៏ពុះកញ្ជ្រោលពុំមែនមួយឆ្នាំមកនោះទេ ប៉ុន្តែតាំងពី ១សតវត្សមកហើយ។ នៅចុងសប្តាហ៍នេះ យើងនឹងធ្វើអ្វីមួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ។
លោក បារ៉ាក អូបាម៉ា ត្រូវទទួលអ្នកតំណាងរាស្ត្រប្រជាធិបតេយ្យជាសមាជិកសភាអ្នកតំណាង ដើម្បីប៉ុនប៉ងពុះពារជំនះលើពួកអ្នកដែលនៅមានចិត្តទីទើរនៅឡើយ។ ក្នុងចំណោមសកម្មជនដែលគាំទ្រឬក៏ប្រឆាំងនឹងកំណែទម្រង់ គេមានចេតនាប្រយុទ្ធតស៊ូរហូតដល់នាទីចុងក្រោយ។ នៅថ្ងៃអាទិត្យស្អែកនេះ យើងនឹងសរសេរទំព័រប្រវត្តិសាស្ត្រថ្មី-នេះជាសន្យារបស់លោក បារ៉ាក អូបាម៉ា។ ចាប់ពីពេលនេះទៅទល់ថ្ងៃអាទិត្យស្អែក ភាគីទាំងពីរនេះខំប្រឹងទប់ដង្ហើមរបស់ខ្លួន៕
ទាក់ទងនឹងប្រធានបទនេះ
26/02/2010 13:48 ម៉ោងសកល
10/09/2009 12:48 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល