publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាពាហ៍​ពិពាហ៍

អាពាហ៍​ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ និង​ជនជាតិ​កូរ៉េ​ត្រូវ​ផ្អាក​បណ្តោះ​អាសន្ន

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  21/03/2010 11:57 ម៉ោងសកល

ចំណង​ស្នេហ៍​រវាង​ជនជាតិ​ខ្មែរ និង​ជនជាតិ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ប្រកាស​អោយ​ផ្អាក​បណ្តោះ​អាសន្ន។ ការផ្អាក​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការជួញដូរ​មនុស្ស តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ។

សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

21/03/2010

បុរស​កូរ៉េ​ស្វែង​រក​ភរិយា​នៅ​ក្នុង​ប្រទេស​អាស៊ី ដូចជា​នៅ​វៀតណាម ឬ កម្ពុជា(រូបថត៖រក្សាសិទ្ធិ)

បុរស​កូរ៉េ​ស្វែង​រក​ភរិយា​នៅ​ក្នុង​ប្រទេស​អាស៊ី ដូចជា​នៅ​វៀតណាម ឬ កម្ពុជា
(រូបថត៖រក្សាសិទ្ធិ)

ក្រសួងការ​បរទេស​ខ្មែរ តាមរយៈ​លោក​កុយ គួង អ្នកនាំពាក្យ​នៃ​ស្ថាប័ន​នេះ​បាន​ប្រកាស​អោយ​ដឹង​ថ ចាប់ពី​ពេលនេះ​តទៅ ការរៀប​អាពាហ៍ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ និង​ជនជាតិ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​សម្រេច​អោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​មួយ​រយៈសិន។

ក្រសួងការ​បរទេស​ខ្មែរ​បាន​ផ្ញើកំណត់​ទូត​ទាក់ទង​ទៅ​នឹង​ការសុំ​ផ្អាក​នេះ​ទៅ ស្ថានទូត​កូរ៉េ​ខាងត្បូង​ប្រចាំ នៅ​កម្ពុជា​រួចហើយ កាល​ពី​ដើម​ខែ​មីនា​កន្លង​មកនេះ។

ការសម្រេច​ផ្អាក​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា​បាន​ឃាត់​ខ្លួន​ស្រ្តី​ជា​មេអណ្តើក​ម្នាក់​ដែល​បាន​នាំ​ស្រ្តី​វ័យ​ក្មេង​ជនជាតិ​ខ្មែរ ២៥​នាក់​ពី​ជនបទ​មក​ដាក់លក់​អោយ​រៀបការ ជាមួយ​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង កាលពី​ចុងឆ្នាំ​២០០៩​កន្លងមក។ ក្រោយ​ពី​ការចាប់ខ្លួន ស្រ្តី​ជា​មេអណ្តើក​រូប​នោះ​ត្រូវ​បាន​តុលាការ​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ រយៈពេល ១០​ឆ្នាំ​ពីបទ​ជួញដូរស្រ្តី កាល​ពី​ដើម​ខែ​មីនា​កន្លងមក​នេះ។

លោក​កុយ គួង អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការព្យួរ​បណ្តោះ​អាសន្ន​នៃ​ចំណង​អាពាហ៍ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ និង​ជនជាតិ​កូរ៉េ​ខាងត្បូង នៅពេល​នេះ គឺ​ដើម្បី​បើក​ផ្លូវ​អោយ​មាន​ការត្រួតពិនិត្យ​នីតិវិធី​មួយ​ចំនួន​ឡើង​វិញ ក្នុង​ការផ្តល់​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍ និង​ដើម្បី​រួម​ចំណែក​ក្នុងការទប់ស្កាត់​ការជួញដូរ​មនុស្ស។

អ្នកនាំពាក្យក្រសួង​ការបរទេស​រូបនេះ​បាន​បញ្ជាក់​ទៀត​ថា បទបញ្ជា​នេះ គឺ​ធ្វើ​ឡើង​សម្រាប់​តែ​ជា​មួយ​ប្រទេស​កូរ៉េ​ខាងត្បូង​មួយ​ប៉ុណ្ណោះ រីឯ​ទាក់ទង​ទៅ​នឹង​សំនួរ​ដែល​សួរថា តើ​ការផ្អាកនេះ​នឹង​មាន​រយៈពេល​ឆាប់ ឬ​ក៏យូរ​នោះ លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រ្តីខ្មែរ​មួយ​ចំនួន ជា​ពិសេស មក​ពី​គ្រួសារ​ក្រីក្រ នៅ​ជនបទ បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​ជនជាតិ​បរទេស​ដូចជា​ជនជាតិ​តៃវ៉ាន់ ឬ​ជនជាតិ​កូរ៉េ​ខាងត្បូង។ ប៉ុន្តែ បន្ទាប់​ពី​រៀបការ​ហើយ សេចក្តី​រាយការណ៍​របស់​អង្គការ​មួយ​ចំនួន​បាន​អោយ​ដឹង​ថា ស្ត្រី​ទាំង​នោះ​មួយ​ចំនួន​មិន​ទទួល​បាន​សេចក្តីសុខ​ដូច​សេចក្តី​ប្រាថ្នា​នោះ​ទេ។

លោក​យ៉ា ណាវុត នាយក​នៃ​អង្គការ​ខារ៉ាម​កម្ពុជា​ដែល​ធ្វើការ​ច្រើន​ជាមួយ​ស្រ្តី​ខ្មែរ នៅ​ក្រៅ​ប្រទេស​នោះ បាន​បញ្ជាក់ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការសម្រេច​ផ្អាក​បណ្តោះ​អាសន្ន​នៃ​សិទ្ធិ​រៀបការ​រវាង​ជនជាតិ​កូរ៉េ និង​ជនជាតិ​ខ្មែរ គឺ​ជា​ការ​ល្អ ពីព្រោះ នេះ​ជា​វិធានការ​ឆ្លើយតប​ទៅនឹង​ការទប់ស្កាត់​ការជួញដូរ​មនុស្ស នៅក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច។

លោក​បាន​បន្ត​រំលឹក​ថា ស្រ្តី​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​គេ​ជួញដូរ​ទៅ​កោះ​តៃវ៉ាន់ ឬ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ។

លោក​យ៉ា ណាវុត​បាន​បន្ត​បញ្ជាក់​ទៀត​ថា ស្ត្រីខ្លះ បន្ទាប់​ពី​រៀបការ​ហើយ ត្រូវ​បាន​គេ​លក់​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល