publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ស.រ.អា

លោក​បារ៉ាក អូបាម៉ា​លើក​ទឹកចិត្ត​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិតេយ្យ​ឲ្យ​បោះឆ្នោត​គាំទ្រ​គម្រោង​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល

ដោយ វីនស្តុន រតនា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  21/03/2010 14:31 ម៉ោងសកល

នៅ​ថ្ងៃ​សៅរ៍ ល្ងាចមិញ នៅ​ក្នុង​អគារ​រដ្ឋសភា Capitole លោក​ប្រធានាធិបតី​អាមេរិកាំង បារ៉ាក អូបាម៉ា បាន​ថ្លែង​នៅ​ពី​មុខ​អ្នកតំណាង​រាស្រ្ត​ប្រជាធិបតេយ្យ​ថា ៖ « រាល់អ្វីៗ ​នៅ​ក្នុង​កណ្តាប់​ដៃ​អស់ លោក​អ្នក​ហើយ- ដល់​ពេល​ត្រូវតែ​អនុម័ត​គម្រោង​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​ដើម្បី​អាមេរិក- ហើយ​ខ្ញុំ​ជឿជាក់​ថា អស់​លោក អ្នក​នឹង​ធ្វើការ​ នេះ នៅ​ថ្ងៃ​អាទិត្យ »។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់៖

Jean-Louis Pourtetរាយការណ៍​ពី​ទីក្រុង​ Washington ប្រែសម្រួល​ដោយ​វីនស្តុន រតនា

21/03/2010

លោក​Barack Obama ជួប​សមាជិក​តំណាងរាស្រ្ត​ប្រជាធិបតេយ្យ​ដើម្បី​ពិភាក្សា​ស្តី​ពី​កំណែ​ទម្រង់​វិស័យ​សុខាភិបាល​អាមេរិក(រូបថត​៖reuters)

លោក​Barack Obama ជួប​សមាជិក​តំណាងរាស្រ្ត​ប្រជាធិបតេយ្យ​ដើម្បី​ពិភាក្សា​ស្តី​ពី​កំណែ​ទម្រង់​វិស័យ​សុខាភិបាល​អាមេរិក
(រូបថត​៖reuters)

ដោយ​មាន​ភាពក្លៀវក្លា​ឡើង​វិញ​ដូច​កាល​ជំនាន់​នៅ​ជា​បេក្ខជន​ប្រធានាធិបតី លោក​បារ៉ាក​ អូបាម៉ា​ប្រកប​ដោយ​វោហារ​កោសល្យ​ បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​អាមេរិកាំង​ផង ទៅ​កាន់​សមាជិក​សភា​នៃ​គណបក្ស​របស់​ខ្លួន​ផង។

ចំពោះ​ប្រជាជន​អាមេរិកាំង​ដែល​៤៨%​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល ដ្បិត​គេ​ពុំ​ជឿ​ទៅ​លើ​ផល​បុណ្យ​កុសល​នៃ​កំណែ​ទម្រង់​នេះ​ទេ លោក​អូបាម៉ា​បាន​សង្កត់​ធ្ងន់​ទៅ​លើ​អត្ថ​ប្រយោជន៍​នៃ​កំណែ​ទម្រង់ គឺ​វា​ផ្តល់​នូវ​ការធានា​រ៉ាប់រង នៅ​ពេល​ឈឺថ្កាត់​សំរាប់​ទាំង​អស់​គ្នា​ ​ រួម​ទាំង​ជនជាតិ​អាមេរិកាំង​៣០លាន​នាក់​ដែល សព្វថ្ងៃ​គ្មាន​បាន​ជំនួយ​ឩបត្ថម្ភ​អ្វី​សោះ​ នៅ​ពេល​ខ្លួន​ឈឺ​ថ្កាត់​ហើយ​និង​ចំណាយ​ទៅ​លើ​វិស័យ​សុខាភិបាល​ទាប​ជាង​មុន​ដែល​នឹង​អនុញ្ញាត​អាច​ឱ្យ​កាត់​បន្ថយ​ឩនភាព។

គាត់​បាន​តឿន​ក្រើន​អ្នក​តំណាង​រាស្ត្រ​ប្រជាធិបតេយ្យ​ឱ្យ​បង្ហាញ​នូវ​ភាព​អង់អាច​ក្លាហាន​ខាង​នយោបាយ។ ចំពោះ​សមាជិក​សភា​មួយ​ក្តាប់​តូច​ដែល​នៅ​ពុំ​ទាន់​ដាច់ស្រេច​ចិត្ត​នៅ​ឡើយ លោក​អូបាម៉ា​បាន​ថ្លែង​ថា ជួនកាល​គេត្រូវ​ធ្វើការ​ប្រថុយ​ប្រថាន​គឺ​ធ្វើ​ឱ្យ​ពួក​អ្នកបោះ​ឆ្នោត​ឱ្យ​ខ្លួន​មិន​សប្បាយ​ចិត្ត ដើម្បី​ផល​ប្រយោជន៍​ជន​ភាគ​ច្រើន ប៉ុន្តែ​នៅ​មាន​អ្នក​តំណាង​រាស្ត្រ​ប្រជាធិបតេយ្យ​៧នាក់​ទៀត​ដែល​នៅ​រួញរា​នៅ​ឡើយ ក្នុង​ការធ្វើ​អត្ត​ឃាតកម្ម​នយោបាយ​នេះ។

ពួក​បាតុករ​ជា​អ្នក​ប្រឆាំង​នឹង​កំណែ​ទម្រង់ ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​អគារ​រដ្ឋសភា ដើម្បី​រំលឹក​ប្រាប់​អំពី​គ្រោះថ្នាក់​នៃ​ការបោះឆ្នោត​គាំទ្រ​ច្បាប់​កំណែ​ទម្រង់​។ដោយ​ស្រែក​សង្ឃក​ដាក់​លោក​ប្រធានាធិបតី នៅ​ពេល​គាត់​អញ្ជើញ​មក​ដល់​អគារ​រដ្ឋសភា​Capitole ពួក​បាតុករ​លើក​គ្រវី​ផ្ទាំង​បដា​ប្រកប​ដោយ​ពាក្យ​ថា៖ “ ចូរ​សម្លាប់​ចោល​ទៅ​កំណែ​ទម្រង់” និង “ ចូរ​កុំ​ប៉ះពាល់​កាបូប​លុយ​ខ្ញុំ”។

ក្នុង​ចន្លោះ​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​ពីការបោះ​ឆ្នោត​ប្រឆាំង ឬ​គាំទ្រ ពួក​អ្នកប្រជាធិបតេយ្យ​ទំនង​ជា​មាន​សុទិដ្ឋិនិយម។ ឥស្សរជន​លំដាប់​ថា្នក់​លេខ​ពីរ នៃ​សភា​អ្នកតំណាង​អះអាង​ថា គេ​មាន​សំលេង​ឆ្នោត​ចាំបាច់​ទាំង ២១៦ ដើម្បី​ដាក់​ឲ្យ​អនុម័ត​យល់ព្រម ដោយ​នីតិវិធី​មួយ​ដ៏​ពិបាក​ស្មុគស្មាញ​បំផុត​នូវ​កំណែទម្រង់​ដែល​ត្រូវ​បាន​អនុម័ត​យល់ព្រម ដោយ​ព្រឹទ្ធសភា​នៅ​មុន​ពេល​ប្រារព្ធ​បុណ្យ​ណូអែល​ឆ្នាំ​ទៅ ២០០៩៕

ទាក់ទង​នឹង​ប្រធាន​បទ​នេះ

ស.រ.អា

ប្រធានាធិបតី អាមេរិក លោក​បារ៉ាក់ អូបាម៉ា​តស៊ូ​ដើម្បី​​ធ្វើ​កំណែ​ទម្រង់​វិស័យ​សុខាភិបាល(រូបថត៖reuters)

ដំណាក់​ការចុង​ក្រោយ​នៃ​គម្រោង​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​របស់​លោក​បារ៉ាក អូបាម៉ា

20/03/2010 14:24 ម៉ោងសកល

ស.រ.អា.

ប្រធានាធិបតី​អាមេរិកាំង លោក​បារ៉ាក់ អូបាម៉ា​ថ្លែង​ត្រូវ​ស្ថិត​នៅ​សេតវិមាន​ក្នុង​ដំណាក់កាល​បោះឆ្នោត​ស្តី ពី​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល(រូបថត៖reuters)

ការបោះឆ្នោត​ដ៏​សំខាន់​បំផុត​ស្តី​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​សុខា​ភិបាល នៅ​រដ្ឋសភា​អាមេរិក

19/03/2010 14:13 ម៉ោងសកល

ស.រ.អា.សុខាភិបាល

លោក​បារ៉ាក អូបាម៉ា​ប្រជុំ​តុ​មូល​ស្តី​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​នៅ​អាមេរិក(រូបថត៖reuters)

នៅ​តែ​គ្មាន​ការយល់​ព្រមព្រៀង​គ្នា បន្ទាប់​ពី​ការតស៊ូ​មតិ​ស្តី​ពី​ប្រព័ន្ធ​សុខាភិបាល

26/02/2010 13:48 ម៉ោងសកល

ស.រ.អា.

លោក​អូបាម៉ា នៅ​សេតវិមាន ថ្ងៃ​ទី១៣ តុលា ២០០៩(រូបថត៖ Reuters)

កំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល​អាមេរិកាំង​បាន​ឆ្លង​ផុតឩបស័គ្គ​មួយ​នៅ​ព្រឹទ្ធសភា

15/10/2009 06:16 ម៉ោងសកល

ស.រ.អា-សុខភាព

 លោក Barack Obama ប្រធានាធិបតី​សហរដ្ឋអាមេរិក(រូបថត៖ Larry Downing/Reuters )

លោកObama និង​ព្រឹទ្ធសភា​ស្វែង​រក​ការ​យល់​ព្រម​ព្រៀង​គ្នា

09/09/2009 12:17 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល