publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាមេរិក-ដើមបូព៌ា

លោក​George Mitchell​ បេសកជន​ពិសេស​អាមេរិក​ទៅ​ដើម​បូព៌ា​

ដោយ សៀក សារិន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  21/03/2010 12:51 ម៉ោងសកល

បេសកជន​ពិសេស​អាមេរិក​សម្រាប់​តំបន់​ដើមបូព៌ា​លោក​George Mitchell បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ជំរុញ​ឲ្យ​អភិក្រម​សន្តិភាព​មាន​សន្ទុះ​លឿន​ទៅមុខ។

បទ​អន្តរាគមន៍​របស់​សៀក សារិន

21/03/2010

 

បេសកជនពិសេស​អាមេរិក​សម្រាប់តំបន់​ដើមបូព៌ា​លោកGeorge Mitchel​l​​ (រូបថត : AFP)

បេសកជនពិសេស​អាមេរិក​សម្រាប់តំបន់​ដើមបូព៌ា​លោកGeorge Mitchel​l​​
(រូបថត : AFP)

នៅ​ថ្ងៃអាទិត្យ​ទី២១​មីនានេះ​ បេសកជន​ពិសេស​អាមេរិក​សម្រាប់​តំបន់​ដើមបូព៌ា​លោក​George Mitchell​នឹង​ត្រូវ​មាន​ជំនួប​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​Benyamin Netanyahu ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​Ehud Barak ​ហើយនិង​អគ្គ​លេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ​លោក​បាន​គីមូន​ដែល​កំពុង​នៅ​ជួយ​ស្វែង​រក​សន្តិភាព​ឲ្យ​ប៉ាលេស្ទីន​និង​អ៊ីស្រាអែល។​ ហើយ​នៅ​ថ្ងៃចន្ទ​ស្អែក​ លោក​George Mitchell​នឹង​ត្រូវ​អញ្ជើញ​ទៅ​Jordanie ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន​លោក​Mahmoud Abbas។

ការ​អញ្ជើញ​ទៅ​តំបន់​ដើមបូព៌ា​របស់​លោក​George Mitchell​ធ្លាក់​ចំពេល​ដែល​ទំនាក់​ទំនង​អាមរិក-អ៊ីស្រាអែល​កំពុង​ជួប​នឹង​វិបត្តិ។​ ហើយ​ភាព​​តានតឹង​ក៏​បាន​ធ្លាក់​ចុះ​មួយ​កម្រិត​ ក្រោយ​ពី​មាន​ការ​ពិភាក្សា​តាម​រយៈ​ទូរស័ព្ទ​រវាង​ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​Hillarry Clinton​និង​លោក​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ Benyamin Netanyahu។

លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​Hillarry Clinton ​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ លោក​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ Benyamin Netanyahu​ពី​សារៈ​សំខាន់​និង​ការ​ចាំបាច់​ដែល​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ត្រូវតែ​ទទួល​ជួប​ពិភាក្សា​ជាមួយ​បេសកជន​ពិសេស​អាមេរិក​សម្រាប់​តំបន់​ដើមបូព៌ា​លោក​George Mitchell។​ ហើយ​លោកស្រី​Hillary Clinton ក៏​បាន​ផង​ទៀត​គូស​បញ្ជាក់​ប្រាប់​លោក​Benyamin Netanyauhu ពី​កំហឹង​ក្រេវក្រោធ​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ចំពោះមុខ​ការ​បន្ត​ធ្វើ​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​នៅ​ទីក្រុង​Jérusalem ប៉ែក​ខាងកើត​ដែល​សហរដ្ឋ​អាមេរិក​ចាត់​ទុកថា​ជា​ទង្វើ​ផ្គើន​ទីក្រុង​វ៉ាស៊ីនតោន។​ បន្ថែម​ពី​លើនេះ​ លោក​ស្រី​Hillary Clinton ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ប្រតិកម្ម​របស់​ក្រុម​Quartette ដែល​មាន​ជំនួប​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ។

ក្រុម​Quartette​សម្រាប់​តំបន់​ដើមបូព៌ា​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​គាំទ្រ​យ៉ាង​មុតមាំ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​ប៉ាលេស្ទីន​មួយ​នៅ​តំបន់​​ដើម​បូព៌ា​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​និង​ឯករាជ្យ។​ នេះ​ជា​ការ​ប្រកាស​បញ្ជាក់​ឲ្យ​ដឹង​ដោយ​អគ្គ​លេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ​លោក​បាន​គីមូន​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ នាឱកាស​អញ្ជើញ​ទៅ​តំបន់​Ramallah និង​តំបន់​Cisjordanie ។​ លោក​បាន​គីមូន​បាន​បញ្ជាក់​ប្រាប់​ទៀតថា​ ក្រុម​Quartette​ដែល​ក្នុង​នោះ​មាន​អង្គការ​សហ​ប្រជាជាតិ​ សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ និង​ប្រទេស​រុស្ស៊ី​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ទៅលើ​ទង្វើ​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​ក្នុង​ការ​សាង​សង់​១ ៦០០​លំនៅ​ដ្ឋាន​នៅ​ទីក្រុង​Jérusalem ​ប៉ែក​ខាងកើត​ដែល​ជា​ទង្វើ​ល្មើស​នឹង​ច្បាប់​អន្តរជាតិ។

គោល​ជំហរ​របស់​ក្រុម​Quartette ​ហើយ​និង​ការ​អំពាវនាវ​បង្កើត​ឲ្យ​មាន​រដ្ឋ​ប៉ាលេស្ទីន​មួយ​ចាប់ពី​ពេលនេះ​ទៅ​ទល់​ឆ្នាំ២០១២​បាន​បណ្តាល​ឲ្យ​ភាគី​ប៉ាលេស្ទីន​មាន​ការ​​ពេញ​ចិត្ត។​ ក៏​ប៉ុន្តែ​ភាគី​អ៊ីស្រាអែល​ តាម​រយៈ​ប្រមុខ​ការទូត​របស់​ខ្លួន​លោក​Avigdor Lieberman​បាន​បញ្ជាក់​ឲ្យ​ដឹងថា​ការ​ដាក់​បង្ខំ​នូវ​ប្រក្រតីទិន​ខ្វះ​ភាព​ប្រាកដនិយម​បែបនេះ​ជា​ការពុំ​ត្រឹម​ត្រូវ​ឡើយ។

បាន​ជា​សហរដ្ឋ​អាមេរិក​បញ្ជូន​បេសកជន​ពិសេស​លោក​George Mitchell​ទៅ​តំបន់​ដើមបូព៌ា​នៅ​ពេល​នេះ​ មក​ពី​ទីក្រុង​វ៉ាស៊ីនតោន​ឃើញ​កិច្ចចរចា​ផ្ទាល់​រវាង​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​ដើម្បី​ស្វែង​រក​សន្តិភាព​ដែល​បាន​ជាប់​គាំងស្ទះ​តាំងពី​ចុងឆ្នាំ​២០០៨​មក​ទល់​ពេលនេះ​ហាក់​ដូចជា​រក​ច្រក​ចេញ​ពុំឃើញ​ឡើយ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​ងាក​មក​រិះរក​ជំរុញ​អភិក្រម​សន្តិភាព​អ៊ីស្រាអែល-ប៉ាលេស្ទីន​តាម​រយៈ​កិច្ចចរចា​មិន​ចំពោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​George Mitchell​វិញ។​ ម្យ៉ាងទៀត​ ការ​បន្ត​ធ្វើ​អាណានិគមកិច្ច​សាងសង់​១ ៦០០​លំនៅដ្ឋាន​ដោយ​អ៊ីស្រាអែល​នៅ​ទីក្រុង​Jérusalem ប៉ែក​ខាងកើត​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ ក៏​ជា​កត្តា​មួយ​ទៀត​មក​ជួយ​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ បញ្ជូន​បេសកជន​ពិសេស​របស់​ខ្លួន​ លោក​George Mitchell​ទៅ​តំបន់​ដើមបូព៌ា​នៅ​ពេល​នេះ។​ ដូច្នេះ​ឃើញថា​ បេសកជន​ពិសេស​អាមេរិក​លោក​George Mitchell​ពិត​ជា​មាន​តួនាទី​និង​មាន​បេសកកម្ម​ដ៏​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​ប៉ាលេស្ទីន​និង​អ៊ីស្រាអែល​ ហើយ​និង​ជូន​ប្រជាជន​ដើមបូព៌ា​ទាំងមូល៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ទាក់ទង​នឹង​ប្រធាន​បទ​នេះ

អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោកស្រី​គ្លីនតុន (Hillary Clinton) និង​លោក​តូនី ប៊្លែរ (Tony Blair)(រូបថត៖ Reuters)

សហគមន៍អន្តរជាតិ​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការធ្វើ​អាណានិគមកិច្ច​លើ​ដែនដី​ប៉ាឡេស្ទីន

19/03/2010 16:08 ម៉ោងសកល

អាមេរិក-ដើមបូព៌ា

លោកអនុប្រធានាធិបតីអាមេរិកJoe Biden (​ រូបថត៖ Reuters )

ទស្សនកិច្ច​របស់លោក Joe Biden​ នៅ​អ៊ីស្រាអែល​ និង​នៅ​ដែនដី​ប៉ាលេស្ទីន​

09/03/2010 14:46 ម៉ោងសកល

អាមេរិក-ដើមបូព៌ា

លោកស្រី​គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅ​ទីក្រុង​ដូហា ថ្ងៃ​ទី​១៤ កុម្ភៈ ២០១០(រូបថត៖ Reuters)

លោកស្រីគ្លីនតុន៖ អៀរ៉ង់​កំពុង​ដើរ​ទៅរក​លទ្ធិ​ផ្តាច់ការ​យោធា

15/02/2010 09:33 ម៉ោងសកល

ស.រ.អា.-ដើមបូព៌ា

លោក​ Georges Mitchell (ឆ្វេង) ជួប​ជាមួយ​លោក Benjain Netanyahu មុន​នឹង​ទៅ​ជួប​មេដឹកនាំ​ប៉ាឡេស្ទីន(រូបថត៖ Reuters)

បរាជ័យ​របស់​ស.រ.អា. នៅក្នុង​កិច្ចចរចា នៅ​ដើមបូព៌ា

23/01/2010 12:36 ម៉ោងសកល

អ៊ីស្រាអែល-ប៉ាឡេស្ទីន

ប្រេសិត​ពិសេស​របស់​អូបាម៉ា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ដើម​បូព៌ា

27/01/2009 14:22 ម៉ោងសកល

អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោក​ Ban Ki-Moon​ (ឆ្វេង) អគ្គលេខា​ធិការ​អ.ស.ប ជួប​ជា​មួយ​លោក Ehoud Olmert នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល ថ្ងៃ​ទី​២០ មករា ២០០៩(រូបថត៖ Reuters)

ទស្សនកិច្ច​របស់​លោក​ Ban Ki-Moon នៅ​អ៊ីស្រាអែល និងGaza

20/01/2009 15:27 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល