publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

បារាំង-បោះឆ្នោត​តំបន់

ការបោះ​ឆ្នោត​តំបន់​ត្រូវ​គំរាម​ដោយ​ចំនួន​អ្នក​ពុំ​ទៅ​បោះឆ្នោត​ដែល​នឹង​ច្រើន​ជាង​កាល​នៅ​វគ្គ​ទី ១

ដោយ វីនស្តុន រតនា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  22/03/2010 09:42 ម៉ោងសកល

នៅ​ថ្ងៃ​អាទិត្យ ២១ មីនា​នេះ ប្រជាជន​បារាំង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ទីប្រឹក្សា​តំបន់​សំរាប់​រយៈពេល ៤​ឆ្នាំ នៅ​វគ្គ​ទី​ពីរ។ ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​បញ្ជាក់​អះអាង ការមាន​ប្រៀប​ខ្លាំង នៃ​គណបក្ស​ឆ្វេង​និយម​នានា​នាំមុខ​ដោយ គណបក្ស​PS លើ​គណបក្ស​ស្តាំ​និយម។

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

21/03/2010

ប្រជាជន​បារាំង​ទៅ​បោះឆ្នោត​ថ្នាក់​តំបន់​នៅ​ជុំ​ទី ២(រូបថត៖ reuters)

ប្រជាជន​បារាំង​ទៅ​បោះឆ្នោត​ថ្នាក់​តំបន់​នៅ​ជុំ​ទី ២
(រូបថត៖ reuters)

លើក​លែង​តែ​Guadeloupeជា​ដែនដី​បារាំង នៅ​ឯ​នាយ​សមុទ្រ​ដែល​បាន​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​តំបន់​ខ្លួន ចាប់​ពី​វគ្គ ទី​១​ថ្ងៃ ១៤​មីនា​ម្ល៉េះ ២៥​តំបន់​ដែល នៅ​សេសសល់​ផ្តល់​នូវ​រូប​សណ្ឋាន​ផ្សេងៗ​គ្នា​បី គឺ​ការប្រយុទ្ធ​តទល់​គ្នា​ចំនួន​បី​រវាង​ពួក​អ្នកស្តាំ​និយម និងពួក​អ្នកឆ្វេង​និយម ការប្រយុទ្ធ​គ្នា​ជា​ត្រីកោណ​ចំនួន ១៧​ដែល​ក្នុង​នេះ ចំនួន ១២​តទល់​នឹង​គណបក្ស​រណសិរ្ស​ជាតិ​FN និង​ការប្រយុទ្ធ​គ្នា​ជា​ចតុកោណ​ចំនួន​មាន​តែ​មួយ គឺ​នៅ​លើ​កោះ​Corse​ដែល​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួកឆ្វេង​និយម។

ទោះបី​ជា​មាន​កំណែន​នៃ​គណបក្ស​នានា​ក្តី ក៏​ចំនួន ៥៥%​នៃ​អ្នក​ពុំ​ទៅ​បោះ​ឆ្នោត នៅ​វគ្គ​ទី២​ថ្ងៃ​២១​មីនា​នេះ ស្រប​តាម​ការស្ទង់​មតិ មាន​ច្រើន​ជាង កាល​ពី​វគ្គ​ទី​១​ថ្ងៃ​១៤​មីនា ៥៣,៦៤%​ទៅ​ទៀត។

ដោយ​បាន​ទទួល​សំឡេង​ឆ្នោត នៅ​វគ្គ​ទី១​បាន​តែ ២៦,០២%​ដ៏​ទាប​បំផុត ចាប់​ពី​ដើម​របប​សាធារណរដ្ឋ​ទី ៥​មក ពួក​ស្តាំនិយម​សង្ឃឹម​កំរិត​ការខូចខាត ដោយ​រក្សា​ទុក យ៉ាង​ហោច​ណាស់ តំបន់ Alsace និង​ដោយ​ដណ្តើម​យក​ឱ្យ​បាន​មក​វិញ តំបន់​ឯ​នាយ​សមុទ្រ​La Réunion និង​Guyane។

ពួក​ឆ្វេងនិយម​ដែល​ប្រមូល​បាន​សំឡេង​ឆ្នោត​ជាង ៥០% នៅ​វគ្គ​ទី១ សង្ឃឹម​ថា នឹង​ដណ្តើម​យក​ឱ្យ​បាន​សឹង​តែ​ទាំង​អស់ តំបន់​ទាំង ២២ លើកលែង​តែ​តំបន់​Bretagne និង​Limousin។

ស្រប​តាម​ការស្ទង់​មតិ​នៃ​វិជ្ជាឋាន CSA​ចុះ​ផ្សាយ​ក្នុង​កាសែត​Le Parisien នៅ​ថ្ងៃ​សុក្រ ១៩​មីនា ពួក​ឆ្វេង​និយម​អាច​នឹង​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ខ្លួន ចំនួន​៥៦%​ទល់​នឹង​៣៦%​សំរាប់​ពួក​ស្តាំនិយម។ បញ្ជី​ឆ្នោត​នៃ​គណបក្ស​ស្តាំនិយម​ជ្រុល រណសិរ្ស​ជាតិ​FN​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ខ្លួន​ចំនួន ៧%​បាន​កើន​ឡើង​ដល់ ១៤% ដោយ​គន់គិត​ដល់​តំបន់​ដែល​ខ្លួន​តំណាង​ឱ្យ។

លោក​នាយក​រដ្ឋមន្ត្រី​François Fillon ជា​មេខ្លោង​ធំ​នៃ​ពួក​អ្នក​ស្តាំនិយម​ព្រមាន​ប្រាប់​ឱ្យ​ប្រយ័ត្ន​ចំពោះ “បក្ស​សម្ព័ន្ធ​ឱកាស​និយម” នៅ​ខាង​ឆ្វេង។ ជា​ចម្លើយ​តប​វិញ លោកស្រី​Martine​ Aubry ជា​លេខាធិការ​ទី ១​នៃ​គណបក្ស​សង្គម​និយម PS​បាន​ថ្លែង​ការពារ “បក្ស​សម្ព័ន្ធ​រឹងមាំ” នៃ​ពួក​អ្នកឆ្វេង​និយម​សាមគ្គី​គ្នា​ជា​ទី​ដែល​គ្មាន​នរណា​ខ្វែង​គំនិត​គ្នា ដោយ​លួចលាក់​ទេ។

ការប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​រវាង​ពួក​ស្តាំនិយម និង​ពួក​ឆ្វេង​និយម គឺ​នៅ​តំបន់​Alsace ជា​មូលដ្ឋាន​ជា​ប្រវត្តិសាស្ត្រ​របស់​ពួក​ស្តាំនិយម និង​ជា​ក្រយា​តំណាំង​នៃ​ការបោះ​ឆ្នោត​តំបន់​លើក​នេះ។

ជ័យជំនះ​ឆ្នោត​របស់​ពួក​ឆ្វេង​និយម មាន​ន័យថា​ជា​ការបដិសេធ​របប​គ្រប់​គ្រង​របស់​ពួក​ស្តាំនិយម​ភាគច្រើន​កំពុង​កាន់​រដ្ឋអំណាច សព្វថ្ងៃ នៅ​ប្រទេស​បារាំង៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល