publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

រុស្ស៊ី

មាន​ផ្ទុះ​ឡើង​ជា​អំពើ​ភេរវកម្ម​ទៀត​ហើយ នៅ​តំបន់​ភ្នំ​កូកាស​របស់​រុស្ស៊ី

ដោយ កែវ ឆាយា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  19/04/2010 10:33 ម៉ោងសកល

ព្រឹកមិញ ក្នុង​ទីក្រុង Nazran នៃ​សាធារណរដ្ឋ Ingouchie ចំណុះ​សហព័ន្ធ​រុស្ស៊ី​ដែល​ស្ថិតនៅ ចម្ងាយ​ប្រមាណ ១.៦០០គ.ម.ខាងត្បូង​រដ្ឋធានី​ម៉ូស្គូ ពួក​ភេរវជន​បាន​បំផ្ទុះ​រថយន្ត​របស់​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​នៃ​សាធារណរដ្ឋ​នោះ ប៉ុន្តែ​សំណាង​ល្អ ខុស​ពី​លើក​មុនៗ វា​ឥត​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ គ្រាន់​តែ​របួស​ពីរ​នាក់​ប៉ុណ្ណោះ។

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្គូ

19/04/2010

មាន​ផ្ទុះ​ឡើង​ជា​អំពើ​ភេរវកម្ម​ទៀត​ហើយ នៅ​តំបន់​ភ្នំ​កូកាស​របស់​រុស្ស៊ី(រូបថត៖reuters)

មាន​ផ្ទុះ​ឡើង​ជា​អំពើ​ភេរវកម្ម​ទៀត​ហើយ នៅ​តំបន់​ភ្នំ​កូកាស​របស់​រុស្ស៊ី
(រូបថត៖reuters)

គឺ​នៅ​ម៉ោង ៨ និង​៥០នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​ឡាន​Jeep ម៉ាក Niva របស់​លោក​អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សាធារណរដ្ឋ Ingouchie ចត​ក្នុង​យានដ្ឋាន នៅ​ចំ​ពី​មុខ​អគារ​ក្រសួង​នេះ ក្នុង​ក្រុង Nazran ស្រាប់តែ​ផ្ទុះ​ក្ឌាំង​តែ​ម្តង។ ផ្ទុះ​នេះ តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច គឺ​មក​ពី​គ្រាប់បែក​ដែល​ពួកភេរវជន​បាន​ចង​លាក់​ទុក​ជាស្រេច នៅ​ឯ​ក្រោម​បាត​រថយន្ត​នោះ។ ប៉ុន្តែ ដោយ​ហេតុ តែ​គាត់​អាយុ​ថ្លៃ រូប​លោក​អនុរដ្ឋមន្ត្រី Beslan Shadiev ពេល​ផ្ទុះ​នោះ​ឥត​បាន​ស្ថិត​នៅ​ក្នុង​ឡានJeep នោះ​ឯណា។

ការផ្ទុះ​នោះ​បាន​ប្រព្រឹត្ត​ទៅ គឺ​នៅ​ចំ​ពេល​ដែល chauffeur ឡាន​បាន​បើក​ទ្វារ​ប្រុង​ចូល​ទៅ​អង្គុយ​ក្នុង​ឡាន ជាហេតុ​ដែល​បណ្តាល​ឲ្យ​គាត់​ធ្លាក់​ខ្លួន​របួស​ទៅ។ នគរបាល​ម្នាក់​ក៏​ធ្លាក់​ខ្លួន​របួស​ដែរ ដោយ​មុត​ដោយ​អំបែង​ខ្ទាត​ចេញ​ពី​កន្លែង​ផ្ទុះ។ ហើយ​នៅ​ត្រង់​កន្លែង​ផ្ទុះ​នោះ ក្រុម​ស៊ើបអង្កេត​កំពុង​បំពេញ​ការងារ​ខ្លួន។ គួរ​និយាយ​ថា ទើប​១០​ថ្ងៃ​មុន​សោះ ក្នុង​ទី​ប្រជុំជន Ekajevo លើ​ដែនដី​Ingouchie​នោះ មាន​ស្ត្រី​អត្តឃាត​ម្នាក់​មុន​ដំបូង​បាន​បាញ់​សម្លាប់​នគរបាល​ម្នាក់ រួច​មក​បំផ្ទុះ​ខ្លួនឯង​ផ្តាច់​ទាំង​ជីវិត​មេនគរបាល​ឃុំ​នោះ​ទៅ​ផង។

វា​ជា​ការសងសឹក​ចំពោះ​ប្តី​ខ្លួន​ដែល​បាន​ត្រូវ​កំទេច​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ពួកភេរវជន​នៅ តំបន់​ភ្នំកូកាស​រុស្ស៊ី។ ប្រតិបត្តិការ​នោះ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​បទ​បញ្ជា​ចេញ​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ដែល​ដាក់​ទិស​កំទេច​គ្មាន​ត្រាប្រណី​ឡើយ ពួក​ភេរវជន​ដែល បង្កើត​សំបុក​វា ជា​ពិសេស នៅ​តាម​សាធារណេដ្ឋ​បី​នៃ​តំបន់​ភ្នំ​នោះ ពោល​គឹ នៅ Daguestan Ingouchie និង Tchetchenie ដែល​តាម​តួលេខ​ចុងក្រោយ គឺ​នៅ​សល់​គ្នីគ្នា​ប្រមាណ ៥០០​នាក់​ទៀត។

បទ​បញ្ជា​នេះ​ចេញ​យ៉ាង​កំហិត បន្ទាប់​ពី​មាន​អំពើ​ភេរវកម្ម ២​ផ្ទួន​គ្នា​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​មេត្រូ​ក្រុងម៉ូស្គូ កាល​ពី​ចុង​ខែមុន។ ភេរវកម្ម​នេះ​ដែល​ត្រូវ​ក្រសួង​សន្តិសុខ​រុស្ស៊ី​ចាត់ទុក​ថា មាន​ប្រភព​ចេញ​មក​ពី​តំបន់​ភ្នំកូកាស​តែ​ម្តង បាន​ផ្តាច់​ជីវិត​អ្នកក្រុង​ម៉ូស្គូ​អស់ ៣៩​នាក់​ឯណោះ។

បើ​និយាយ​ពី ជនជាតិIngouch នៅ​តំបន់​ភ្នំកូកាស គេ​មាន​ចំនួន​កន្លះ​លាន​នាក់ គេ​កាន់​សាសនា​អ៊ីស្លាម​និកាយSunnit ដូច​ជនជាតិ Tchetchen។ សម័យ​សូវៀត​គេ​បាន​ស្ថិត​នៅ​ក្នុង​សាធារណរដ្ឋ រួម​តែ​មួយ អភ័ព្វ​ដូចគ្នា​បាន​ត្រូវ​របប​Staline និទេស​ទៅ​តំបន់​អាស៊ី​កណ្តាល កាល​ពី​ឆ្នាំ ១៩៤៣-១៩៤៤ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ចូល​ដៃ​ជាមួយ​ពួក​អាល្លឺម៉ង់ ហ្វាស៊ីស្ត រួច​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ លុះ​ក្នុង​ឆ្នាំ​១៩៥៧ សម័យ​លោក Khroutchev ទៅ​ហើយ៕

ទាក់ទង​នឹង​ប្រធាន​បទ​នេះ

រុស្ស៊ី-ភេរវនិយម

នាង​Dzhennet Abdurakhmanova ជា​ស្ត្រី​វ័យ​ក្មេង​មក​ពី Daguestan និង​ជា​ភេរវជន​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ម៉ូស្គូ(រូបថត​៖reuters)

ស្ត្រី​វ័យ​ក្មេង​ម្នាក់​មក​ពី​Daguestan គឺជា​ភេរវជន​អត្តឃាត​ម្នាក់ នៅ​ទីក្រុង​ម៉ូស្គូ

04/04/2010 13:45 ម៉ោងសកល

រុស្ស៊ី

Dokou Oumarov មេក្រុម​ពួក​ឧទ្ទាម​ជាតិTchetchen ចេញ​ប្រកាស​តាម​វីដេអូ(រូបថត ៖ Reuters)

មាន​ហើយ​ឈ្មោះ អ្នក​ចេញ​មុខ​ទទួល​ខុស​ត្រូវ ចំពោះ​ភេរវកម្ម​នៅ​ម៉ូស្គូ​៣​ថ្ងៃ​មុន

01/04/2010 13:21 ម៉ោងសកល

រុស្ស៊ី

កន្លែង​ដែល​រង​ការផ្ទុះ​គ្រាប់បែក​ពីរលើក នៅ​ទីក្រុង Kizliar នៃសាធារណរដ្ឋ Daguestan 
(រូបថត៖reuters)

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​មួយ​ទៀត​​នៅ​ប្រទេស​រុស្ស៊ី

31/03/2010 11:26 ម៉ោងសកល

រុស្ស៊ី-សោកនាដកម្ម

ការផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ២ កន្លែង​នៅ​ក្នុង​ផ្លូវ​រទេះ​ភ្លើង​ក្រោម​ដី​ក្នុង​ក្រុង​ម៉ូស្គូ​សម្លាប់​មនុស្ស​យ៉ាង​តិច ៣៤​នាក់(រូបថត៖reuters)

ការផ្ទុះ​គ្រាប់បែក​ក្នុង​មេត្រូ​នៅ​ទីក្រុង​ម៉ូស្គូ​សម្លាប់​មនុស្ស ៣០​នាក់ និង​របួស​ជាង ៦០នាក់

30/03/2010 08:22 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល