ដោយ ឈាង បុប្ផា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 19/04/2010 14:18 ម៉ោងសកល
នៅព្រឹកថ្ងៃចន្ទនេះ ទាហានថៃរាប់រយនាក់ដែលប្រដាប់ដោយអាវុធគ្រប់ដៃត្រូវគេដាក់ពង្រាយនៅក្នុងសង្កាត់ពាណិជ្ជកម្មដ៏ធំមួយរបស់ទីក្រុងបាងកក ជាទីកន្លែងដែលក្រុមអាវក្រហមគ្រោងចូលទៅទៅចូលកាន់កាប់នៅថ្ងៃស្អែកនេះ។ ក្នុងស្ថានការណ៍ដែលកាន់តែតឹងតែងនេះ ក្រុមប្រឆាំងអាវក្រហមដែលសន្យាបន្តសកម្មភាពបាតុកម្មរបស់ខ្លួន កំពុងពិចារណាមើលយុទ្ធសាស្រ្តរបស់ខ្លួនឡើងវិញដើម្បីជៀសវាងការប្រទូស្តរាយគ្នាជាមួយក្រុមទាហាន។

ទាហានថៃពង្រាយលួសបន្លាដើម្បីការពារសង្កាត់សេដ្ឋកិច្ចដ៏សំខាន់របស់បាងកកដើម្បីទប់ទល់ក្រុមអាវក្រហម
(រូបថត៖ reuters)
ក្រុមអាវក្រហមបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកអាប់ភីស៊ីតថា កំពុងប្រែក្លាយទីក្រុងបាងកកឲ្យទៅជាសមរភូមិប្រយុទ្ធមួយ។ សមរភូមិព្រោះថា ចាប់តាំងពីយប់ថ្ងៃអាទិត្យមក ទាហាន និងប៉ូលិសបង្រ្កាបបានចាប់ផ្តើមរាយបន្លាលួសជុំវិញសង្កាត់Silom ដែលជាសង្កាត់សេដ្ឋកិច្ចដ៏សំខាន់ និងត្រូវបញ្ជាឲ្យស្ថិតនៅក្នុងលក្ខណៈត្រៀមប្រយុទ្ធជានិច្ច។
ពួកទាហានបានអះអាងថា ពួកគេបានទទួលបញ្ជាឲ្យឈរយាមការពារ និងទប់ទល់មិនឲ្យក្រុមអាវក្រហមចូលក្នុងសង្កាត់Silom បាន។ ត្រឹមតែទប់ទល់ តែមិនមែនវាយប្រហារទៅលើក្រុមបាតុករ។

ទាហានថៃត្រូវគេដាក់ពង្រាយដើម្បីការពារសង្កាត់សេដ្ឋកិច្ចដ៏សំខាន់របស់បាងកកដើម្បីទប់ទល់ក្រុមអាវក្រហម
(រូបថត៖ reuters)
គេត្រូវដឹងថា ទាហានបានបើកការបង្ក្រាបម្តងហើយដើម្បីបណ្តេញក្រុមអាវក្រហម ចេញពីកន្លែងតវ៉ាក្នុងក្រុងបាងកក កាលពីថ្ងៃទី ១០មេសាមុននេះ។ ការបង្ក្រាបហិង្សាដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ២៥នាក់ និងរបួសច្រើនជាង ៨០០នាក់។
ក្រុមអាវក្រហមដែលទាមទារឲ្យលោកអាប់ភីស៊ីតចុះចេញពីតំណែងបានប្រកាស កាលពីថ្ងៃសៅរ៍ នូវគម្រោងរបស់ខ្លួនក្នុងការធ្វើបាតុកម្មដ៏ធំ នៅថ្ងៃ ទី១៥ឧសភា ខាងមុខ ហើយពួកគេសន្យាថា នឹងធ្វើក្បួនដង្ហែទៅសង្កាត់Silom នៅថ្ងៃអង្គារស្អែកនេះ។ មេដឹកនាំអាវក្រហមដែលនៅតែបញ្ជាក់ពីការតវ៉ាសន្តិភាព បានអះអាងថា នឹងបញ្ជូនប្រជាជនដែលគ្មានកាន់អាវុធដើម្បីបញ្ចុះបញ្ចូលជាថ្មីឲ្យទាហានត្រលប់ចូលទៅក្នុងបន្ទាយរបស់ខ្លួន។ គម្រោងដែលប្រហែលជាមិនបានទទួលលទ្ធផលនៅពេលដែលរដ្ឋាភិបាលបានបង្ហាញជំហរដាច់ខាតក្នុងការស្តារស្ថានភាពក្នុងទីក្រុងបាងកកឡើងវិញ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានអះអាង នៅថ្ងៃចន្ទនេះ ថា អង្គភាពទ័ពជាច្រើនមានបំពាក់អាវុធ ដោយសំអាងហេតុផលថា ពួកគេត្រូវការការពារខ្លួនពីការវាយប្រហាររបស់ពួកភេវរជនដែលកំពុងបង្កប់ខ្លួនក្នុងចំណោមក្រុមបាតុករ។ បើតាមអ្នកនាំពាក្យដដែល គេមានផែនការគ្រប់គ្រងតំបន់ពាណិជ្ជកម្មឡើងវិញ ប៉ុន្តែគឺប្រធានក្រុមអង្គភាពនីមួយៗត្រូវពិនិត្យមើលស្ថានភាព និងត្រូវសម្រេចចិត្តថា តើត្រូវបើកប្រតិបត្តិការពេលណា ដោយវិធីណា ដើម្បីជៀសវាងការប្រឈមមុខគ្នាខ្លាំងជាមួយក្រុមបាតុករ៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល