ដោយ គួច គន្ធារ៉ា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 19/04/2010 14:20 ម៉ោងសកល
ថ្ងៃចន្ទ ទី១៩ មេសានេះ ឈានចូលដល់ថ្ងៃទី ៥ហើយ ដែលព្រលានយន្តហោះមួយចំនួនធំៗនៅក្នុងប្រទេសអឺរ៉ុប មានដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀត កំពុងបន្តបិទទ្វារ។ ភាពរអាក់រអួល ដោយសារដុំពពកផ្សែង និងផេះភ្នំភ្លើង ដែលផ្ទុះនៅក្នុងប្រទេស Islande កាលពីថ្ងៃពុធ ទី១៤ មេសា។
ស្ថានការណ៍ហាក់ដូចជាមិនទាន់ត្រឡប់មករកភាពប្រក្រតីវិញនៅឡើយទេ។ តែនៅថ្ងៃចន្ទ ទី១៩ មេសានេះ បើគិតនៅទូទំាងទ្វីបអឺរ៉ុប ចរាចរណ៍ផ្លូវអាកាសផ្តើមបានប្រមាណ ៣០%។ យ៉ាងណាក៏ដោយ នៅថ្ងៃនេះ នឹងមានអ្នកដំណើររាប់លាននាក់ទៀតនៅទូទំាងពិភពលោក នឹងត្រូវខកខានក្នុងការធ្វើដំណើរចេញ-ចូលក្នុងទ្វីបអឺរ៉ុប ព្រោះថា មានព្រលានយន្តហោះជាច្រើន កំពុងបន្តដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀតកំពុងបន្តបិទទ្វារ។ នៅក្នុងប្រទេសបារំាង គ្រប់ព្រលានយន្តហោះទំាងអស់ ដែលនៅខាងប៉ែកខាងជើង នឹងបន្តបិទទ្វាររហូតដល់ថ្ងៃអង្គារស្អែក។ នៅក្នុងប្រទេសអាឡឺម៉ង់ អង់គ្លេស Belgique និង Finlande ចរាចរណ៍ផ្លូវអាកាសនឹងបន្តបិទរហូតដល់ម៉ោង ៦ ឬ៨យប់ថ្ងៃច័ន្ទនេះ។ ប្រទេស Espagne Irlande Hollande និងប្រទេស Danemark វិញ ព្រលានយន្តហោះ កំពុងបន្តបិទទ្វារ តែសេចក្តីសម្រេចចិត្តបើកឡើងវិញ ឬមួយក៏បន្តបិទទ្វារ នឹងត្រូវគេប្រកាសឲ្យដឹងនៅថ្ងៃនេះ។ នៅប្រទេស Norvège និង Suède ដែលឋិតក្នុងតំបន់ទទួលរងគ្រោះដោយដុំពពកផ្សែង និងផេះភ្នំភ្លើងខ្លំាងជាងគេនោះ បានបើកឲ្យមានចរាចរណ៍ផ្លូវអាកាសមួយភាគធំហើយ នោះបើទោះបីជាព្រលានយន្តហោះរបស់ខ្លួនកំពុងបន្តបិទទ្វារក៏ដោយ។ ប្រទេសអ៊ីតាលី និងប្រទេស Autriche ក៏បានសម្រេចបើកឲ្យមានចរាចរណ៍ផ្លូវអាកាសមួយរបស់ខ្លួនជាបណ្តោះអាសន្ន កាលពីព្រឹកមិញ។ នៅប្រទេស Bulgarie ជើងហោះហើរបានចាប់ផ្តើមឡើងវិញ នៅព្រលានយន្តហោះប៉ែកខាងត្បូង និងប៉ែកនិរតី។ តំាងពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសប៉ូឡូញ បានបើកឲ្យដំណើរការចរាចរណ៍ផ្លូវអាកាសឡើងវិញ នៅប៉ែកកណ្តាល និងប៉ែកខាងជើង។
ដុំពពកផ្សែង និងផេះភ្នំភ្លើង អាចនំាឲ្យគំាងម៉ាស៊ីនយន្តហោះ ?
អ្វីដែលប្រទេសអឺរ៉ុបបានចាត់វិធានការនាពេលនេះ គឺជាវិធានការបង្ការទុកជាមុន។ បើយោងតាមក្រុមអ្នកឯកទេស បើយន្តហោះបានហោះចូលក្នុងតំបន់មួយ ដែលខ្មួលខ្មាញ់ដោយដុំផ្សែងភ្នំភ្លើងយ៉ាងក្រាស់ក្រែលនោះ នឹងអាចនំាឲ្យមានផលវិបាក ៣យ៉ាង ទីមួយ៖ ដុំផ្សែងភ្នំភ្លើងអាចគួចចូលក្នុងយន្តហោះ តាមប្រព័ន្ធខ្យល់ ទីពីរ៖ អាចរារំាងអ្នកបើកបរ មិនឲ្យមើលផ្លូវឃើញផង និងគ្រោះថ្នាក់ទីបីដែលគេបារម្ភខ្លំាងជាងគេនោះ គឺ ដុំពពកផ្សែង និងផេះភ្នំភ្លើង អាចនំាឲ្យគំាងម៉ាស៊ីនយន្តហោះ។ ឧទាហរណ៍ជាក់ស្តែង កាលពីឆ្នំា ១៩៨២ ម៉ាស៊ីនទំាង ៤គ្រឿងរបស់យន្តហោះអង់គ្លេសប្រភេទ Boeing ៧៤៧ បានជាប់គំាងលែងដំណើរការ នៅពេលដែលបានហោះឆ្លងកាត់ភ្នំភ្លើងឥណ្ឌូនេស៊ី។ សំណាងល្អនាពេលនោះ អ្នកបើកបរបានធ្វើឲ្យម៉ាស៊ីនមួយគ្រឿងដំណើរការឡើងវិញ រួចក៏បានចុះចត ជាបន្ទាន់ភ្លាមៗដែរ។
វិធានការបង្ការទុកជាមុន មានលក្ខណៈជ្រុលហួសហេតុ ?
ក្រុមហ៊ុនអាកាសចរណ៍នានា និងក្រុមអ្នកបើកយន្តហោះបានសម្តែងកំហឹងរបស់ខ្លួន អំពីភាពគ្មានតម្លាភាពនៅក្នុងវិធានការបង្ការរបស់ប្រទេសអឺរ៉ុបទូទៅ។ សមាគមក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបបានបញ្ជាក់ថា សន្តិសុខ ពិតជាអាទិភាពមួយចម្បង តែវិធានការបង្ការហាក់ដូចជាជ្រុលហួសហេតុ និងគ្មានភស្តុតាងជាក់ច្បាស់។ អ្វីដែលពួកគេទាមទារ គឺចង់ឲ្យមានការវាស់ពីកំរិតគ្រោះថ្នាក់ដែលបង្កចេញពីការផ្ទុះភ្នំភ្លើងនោះ។ មួយវិញទៀត មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដូចជាបារំាង និងអាឡឺម៉ង់ បានធ្វើការហោះហើរសាកល្បងនៅក្នុងលំហអាកាសខ្លួន ដោយគ្មានដឹកអ្នកដំណើរទេ។ គោលដៅ គឺដើម្បីចង់ដឹងអំពីផលវិបាកដែលយន្តហោះអាចទទួលរង នៅចំពោះវត្តមានដុំផ្សែង និងផេះភ្នំភ្លើង ដែលកំពុងហោះវិលវល់ក្នុងលំហអាកាស។ ជាទូទៅ ការផ្ទុះភ្នំភ្លើង មិនសុទ្ធតែបង្កគ្រោះថ្នាក់ដល់ការហោះហើររបស់យន្តហោះនោះទេ។ អ្វីៗ វាអាស្រ័យនឹងកំរិត ឬបរិមាណដុំផ្សែង និងផេះភ្នំភ្លើងនៅតំបន់ ដែលយន្តហោះបានហោះកាត់។ វិធានការបង្ការរបស់ប្រទេសអឺរ៉ុបនាពេលនេះ បានធ្វើឡើង ដោយមិនដឹងអំពីទំហំនៃដុំផ្សែង និងផេះភ្នំភ្លើង ពិសេស ថាតើមានបរិមាណច្រើននៅទីកន្លែងណា និងមានកំរិតគ្រោះថ្នាក់ប៉ុណ្ណា។ គឺអវត្តមានព័ត៌មានទំាងអស់នេះហើយ ដែលបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមអ្នកបើកយន្តហោះបានសម្តែងកំហឹងរបស់ខ្លួន។ យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ភាពជាប់គំាងផ្លូវអាកាស ដោយសារការផ្ទុះភ្នំភ្លើងនៅ Islande បានធ្វើបាត់បង់ចំណូលជាង២០០ លានដុល្លារក្នុងមួយថ្ងៃ។ នៅថ្ងៃច័ន្ទ ទី១៩ មេសានេះ ដុំផ្សែង និងផេះភ្នំភ្លើងបានសាត់ អណ្តែត ទៅអាមេរិកខាងជើងម្តង ហើយប្រទេសដែលនឹងត្រូវទទួលមុនគេ គឺប្រទេសកាណាដា។
ព្រឹត្តិការណ៍ប្រចំាថ្ងៃ
មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា វិបត្តិហិរញ្ញវត្ថុពិភពលោកអាចឈានចូលដល់វគ្គមួយថ្មី។ វគ្គថ្មីដែលគេសម្គាល់ឃើញមានប្រាក់បំណុលរបស់រដ្ឋកើនកាន់តែច្រើនឡើងៗ។
21/04/2010 12:55 ម៉ោងសកល
ប្រាំមួយថ្ងៃកន្លងមកហើយ ដែលចរាចរណ៍ផ្លូវអាកាសអន្តរជាតិ មានដំណើរការរអាក់រអួល សឹងថា គ្មានទាល់តែសោះជើងយន្តហោះមកកាន់ និងទៅពីទ្វីបអឺរ៉ុប ដោយហេតុតែដុំពពកផ្សែងដែលបង្កប់ទៅដោយផេះភ្នំភ្លើងនៃប្រទេសIslande។ បណ្តើរៗ ការគាំងដំណើរចរាចរណ៍ផ្លូវអាកាសមកកាន់ និងទៅពីទ្វីបអឺរ៉ុប បានផ្តើមប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី។
20/04/2010 12:39 ម៉ោងសកល
នៅពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានព្រមានថា អ៊ីស្រាអែលអាចនឹងប្តូរប្រែឥរិយាបថរបស់ខ្លួនក្នុងការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់Cisjordanie បើប្រសិនជាភាគីប៉ាលេស្ទីនពុំព្រមចាប់ធ្វើការចរចាឡើងវិញដើម្បីស្វែងរកសន្តិភាពទេនោះ។
18/04/2010 16:11 ម៉ោងសកល
ពួកអ្នកដឹកនាំចលនាអាវក្រហមបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គេនៅតែបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអភិស៊ីត ហើយទន្ទឹមគ្នានេះ គេបានប្រកាសទៀតថា គេនឹងយល់ព្រមប្រគល់ខ្លួនឲ្យនគរបាលថៃ ក៏ប៉ុន្តែនៅក្រោយថ្ងៃ១៥ឧសភា។
17/04/2010 15:19 ម៉ោងសកល
នៅថ្ងៃសុក្រនេះ ដែលជាទិវាចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី កងកម្លាំងរក្សាសន្តិសុខថៃបានធ្វើប្រតិបត្តិការក្រសោបចាប់ពួកមេដឹកនាំអាវក្រហម នៅសណ្ឋាគារមួយ ក្នុងទីក្រុងបាងកក។ ក៏ប៉ុន្តែពួកមេដឹកនាំចលនាបាតុកម្ម បានរត់គេចខ្លួនទាន់។ ប្រតិបត្តិការនេះ បានធ្វើឲ្យស្ថានភាពទូទៅតានតឹងឡើងវិញខ្លាំង។ ការប្រឈមមុខដាក់គ្នារវាងពួកបាតុករអាវក្រហមនិងរដ្ឋាភិបាលអាភីស៊ីត អាចនឹងបង្កឲ្យមានអំពើហិង្សាកើតឡើងវិញគ្រប់ពេលវេលា។
16/04/2010 14:03 ម៉ោងសកល
លោកប្រធានាធិបតីអ៊ីស្រាអែលShimon Peresកំពុងបំពេញទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំង នៅខណៈដែលប្រទេសអ៊ីស្រាអែលកំពុងស្គាល់ភាពឯកានៅលើឆាកអន្តរជាតិ។
14/04/2010 14:21 ម៉ោងសកល
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរដោយពួកភេរវជនមានកាន់តែខ្លាំងឡើងៗ។ ហើយទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍សរសើរដល់សេចក្តីសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែនដែលបានយល់ព្រមកំទេចស្តុកនៃជាតិ Uranium ចម្រើនធាតុដើម្បីរក្សាសន្តិសុខ កុំឲ្យវត្ថុធាតុទាំងនោះធ្លាក់ទៅក្នុងដៃរបស់ពួកភេរវជន។
13/04/2010 13:55 ម៉ោងសកល
២ ថ្ងៃ ក្រោយពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងបាតុករអាវក្រហម និងទាហាន កាលពីថ្ងៃសៅរ៍ ទី១០ មេសា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួសជិត ៩០០នាក់មក។ នៅថ្ងៃទី១២ មេសានេះ ពួកអាវបានធ្វើបុណ្យសពឲ្យគ្នីគ្នាគេ។
12/04/2010 15:31 ម៉ោងសកល
ក្រោយពីបានដកថយកាលពីក្បាលព្រលប់ ទាហាន និងប៉ូលិសថៃ បានសម្រុកចូលបង្រ្កាបពួកអាវក្រហមជាថ្មីម្តងទៀត នៅពេលយប់។ ការប្រយុទ្ធគ្នារវាងបាតុករ និងទាហាន បានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួស ជាង ៨០០។ ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកកាសែតជនជាតិជប៉ុនម្នាក់ដែរ។
11/04/2010 14:42 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល