ដោយ កែវ ឆាយា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/04/2010 12:04 ម៉ោងសកល
គឺស្របនឹងរដ្ឋធម្មនុញ្ញ ដែលនៅរុស្ស៊ី នាយករដ្ឋមន្ត្រីធ្វើរបាការណ៍ប្រចាំឆ្នាំអំពីសកម្មភាពរដ្ឋាភិបាលជូនរដ្ឋសភា ហើយរបាយការណ៍ប្រចាំត្រីមាសវិញ គឺតែងធ្វើ ៣ខែម្តង ដោយ ឧបនាយករដ្ឋមន្ត្រីណាម្នាក់របស់រដ្ឋាភិបាល។ គឺជិតពីរឆ្នាំហើយ ដែលលោក Poutineកាន់តំណែងជាប្រមុខរដ្ឋាភិបាល បើគិតតាំងពីថ្ងៃ ៨ឧសភា ឆ្នាំ២០០៨មក ក្រោយពីគាត់បានកាន់អំណាចកំពូលជាប្រធានាធិបតីរុស្ស៊ី អស់ ៨ឆ្នាំជាប់មក។

នាយករដ្ឋមន្ត្រី Vladimir Poutine ធ្វើរបាយការណ៍ប្រចាំឆ្នាំ ជូនសភាឌូម៉ា នៅថ្ងៃ ទី ២០ មេសា ២០១០
(រូបថត៖ reuters)
ដោយហេតុថា ស្របនឹងរដ្ឋធម្មនុញ្ញ បុព្វសិទ្ធិរបស់រដ្ឋាភិបាល គឺមុខព្រួញសេដ្ឋកិច្ច បានជាពេលបូកសរុបតុល្យាការឆ្នាំ ២០០៩កន្លងទៅ លោកនាយករដ្ឋមន្ត្រី Poutineសង្កត់ធ្ងន់ថា ព្យាករណ៍ដ៏ខ្មៅងងឹតទាក់ទងនឹងឥទ្ធិពលនៃវិបត្តិហិញ្ញវត្ថុ និងសេដ្ឋកិច្ចសកល មកលើសេដ្ឋកិច្ចរុស្ស៊ី គឺមិនបានសំរេចឯណា។
អាជ្ញាធររុស្ស៊ី ក្នុងឆ្នាំ២០០៩កន្លងទៅចេះសមិទ្ធិបានដូចចិត្ត នូវវិធានការមាត្រដ្ឋានធំធេងខាងពុះពារជំនះលើវិបត្តិ ដោយឥតកាត់បន្ថយខ្ទង់ចំណាយនៃថវិកាឡើយ ហើយដែលសំរាប់កម្មវិធីជំនះលើវិបត្តិសេដ្ឋកិច្ចនេះ រដ្ឋបានធ្វើវិនិយោគដល់ទឹកប្រាក់ ១០ម៉ឺនលានដុល្លារឯណោះ។ លោក Poutineកត់សំគាល់ថា រដ្ឋាភិបាលគាត់បានជ្រើសយកផ្លូវ កាលដែលតាមធាតុពិត គឺនៅរក្សាទុកដដែលរាល់តែប្រការចំណាយ ប៉ុន្តែគ្រាន់តែបែងចែកវា ដោយផ្តោតទៅលើផ្នែកសង្គមកិច្ចទៅវិញ លុះទាល់តែបង្កើនខ្ទង់ចំណាយនេះបាន ២៧,៤% ក្នុង លក្ខណៈកាលដែលខ្ទង់ចំណូលបានចុះថយអស់ ២៩% ឯណោះ។
លោក Poutine បានថ្លែងប្រកបដោយមោទនភាពថា រុស្ស៊ីជាប្រទេសតែមួយគត់ នៅក្នុងលោក ដែលក្នុងស្ថានភាពវិបត្តិ បន្តដំឡើងគ្មានឈប់ ប្រាក់សោធននិវត្តន៍។ យ៉ាងណាមិញ ក្នុងឆ្នាំទៅមិញ មានដំឡើងប្រាក់នេះដល់ទៅ ៤លើកឯណោះ ទាល់តែនៅទីបំផុត ញ៉ាំងឲ្យវាកើនឡើងរហូតដល់ ១០,៧% ហើយជាតុល្យាការនៃការដំឡើងក្នុងឆ្នាំ ២០១០នេះ ប្រាក់សោធននិវត្តន៍នឹងកើនយ៉ាងហោចណាស់បានដល់ ៤៥% ទៀត។ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងប្រទេស គិតជាទឹកលុយពិតប្រាកដ ក្នុងឆ្នាំកន្លងទៅ ក៏បានកើនឡើង ២,៤%ដែរ បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៨។
ក្នុង១ឆ្នាំកន្លងទៅ រដ្ឋាភិបាលចេះកាត់បន្ថយចំនួនអ្នកអត់ការងារធ្វើ ពី ៧លាន ១សែននាក់ មកនៅត្រឹម ៦លាន ៤សែននាក់។ របាយការណ៍ថ្លែងដោយលោក Poutineថ្ងៃនេះ លើកឡើងអំពីជោគជ័យដែលរដ្ឋាភិបាលគាត់ចេះសំរេចបាន លើវិស័យប្លែកៗ បែបយ៉ាងហិរញ្ញវត្ថុ សុខាភិបាល ប្រជាសាស្ត្រ រហូតដល់ធ្វើទំនើបកម្មវិស័យ យោធាទៅផង។ គាត់បញ្ចប់របាយការណ៍ប្រចាំឆ្នាំនោះដែលបានពន្យារទៅអស់ ១ម៉ោង ២៨នាទី គឺ ១៣ នាទីវែងជាង កាលពីឆ្នាំមុន ដោយមានប្រសាសន៍ថា “សំខាន់សំរាប់រដ្ឋាភិបាល គឺធ្វើនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ចេះស្គាល់នាទីទទួលខុសត្រូវ ដើម្បីកុំឲ្យក្រោយមកឈោងដៃទៅសុំទាននរណាផ្សេងឡើយ រហូតដល់បាត់បង់មុនដំបូង គឺ អធិបតេយ្យសេដ្ឋកិច្ច បន្ទាប់មកទាំង អធិបតេយ្យនយោបាយទៅផង៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល