publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាស៊ី

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  20/04/2010 12:46 ម៉ោងសកល

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

បទ​អន្តរាគមន៍​របស់​តាន់ ហ្សង់-ហ្រ្វង់ស័រ

20/04/2010

ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ​ក្នុង​ប្រទេស​អាល្លឺម៉ង់មាន​ដំណើរការ​រអាក់​រអួល​ដោយ​ហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ (រូបថត៖reuters)

ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ​ក្នុង​ប្រទេស​អាល្លឺម៉ង់មាន​ដំណើរការ​រអាក់​រអួល​ដោយ​ហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។
(រូបថត៖reuters)

ទទួល​រង​ការប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ី ដែល​ជា​សរុប ខាត​៤០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ នេះ​បើ​យោង​ទៅ​តាម​សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អាស៊ី និង​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា AAPA។ ម្ល៉ោះ​ហើយ បាន​ជា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ AAPA បាន​បង្ខំ​ឲ្យ​ធ្វើ​ការសិក្សា និង​ពិនិត្យ​មើល​ឡើង​វិញ​ជា​បន្ទាន់ ទៅ​លើ​ស្ថានភាព​ទូទៅ ពីព្រោះ​សមាគម​នេះ​យល់​ឃើញ​ថា វិធានការ​បង្ការ​របស់​បណ្តា​ប្រទេស​អឺរ៉ុប​មាន​លក្ខណៈ​តឹងតែង​ជ្រុលហួស។

ទោះ​ជា​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​ផ្តើម​បើក​ដែន​អាកាស​របស់​ខ្លួន​បណ្តើរៗ​ក៏​ដោយ ក៏​ស្ថានភាព​នៅ​តែ​បន្ត​ឋិត​ក្នុង​វិបត្តិ ត​ទៅ​ទៀត ពីព្រោះ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំ​ភ្លើង អាច​ធ្វើ​ឲ្យ​គាំង​ម៉ាស៊ីន​យន្តហោះ ហើយ​ដរាប​ណា សន្តិសុខ​នៅ​តែ​ធានា​មិន​បាន​ទេ ដរាប​នោះ​បណ្តា​រដ្ឋាភិបាល​អឺរ៉ុប​នឹង​មិន​អនុញ្ញាត​ឲ្យ​យន្តហោះ​ធ្វើការ​ហោះហើរ​ឆ្លងកាត់​ដែន​អាកាស​នៃ​ប្រទេស​ពួក​គេ​វិញ ដូច​មុន​ទេ។

ការ​គាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស ក៏​បាន​ផ្តើម​ជះ​ឥទ្ធិពល​អាក្រក់​ដែរ ទៅ​លើ​ក្រុមហ៊ុន​អាស៊ី​មួយ​ចំនួន​ដែល​រកស៊ី​ជាមួយ​អឺរ៉ុប។ មាន​ជា​បឋម ឧស្សាហកម្ម​វាយនភណ្ឌ។ នៅ​ប្រទេស Bangladesh សម្លៀក​បំពាក់​រាប់​សិប​តោន​ត្រូវ​បាន​ស្តុក​ចោល រង់ចាំ​ការដឹក​ជញ្ជូន​ទៅ​កាន់​អឺរ៉ុប។ ម្ចាស់​ក្រុមហ៊ុន​កំពុង​បារម្ភ​ក្រែង​អ្នក​ដែល​បាន​ចុះ​កិច្ចសន្យា​ហើយ បែរ​ជា​បដិសេធ​មិន​ព្រម​ទទួល​ទំនិញ ដោយហេតុ​តែ​មាន​ការយឺតយ៉ាវ។

ដោយ​ឡែក នៅ​ចិន ជា​ពិសេស​នៅ​ខេត្ត​Guangdong ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស រោងចក្រ​កាត់ដេរ​ជា​ច្រើន​ចាប់​ផ្តើម​បន្ថយ​សកម្មភាព​របស់​គេ ដោយហេតុតែ​ការយឺតយ៉ាវ​ខ្លាំង​ក្នុង​ការដឹក​ជញ្ជូន​សម្លៀក​បំពាក់​តាម​ផ្លូវ​អាកាស​ទៅ​កាន់​អឺរ៉ុប។

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège
(រូបថត៖reuters)

នៅ​ប្រទេស​ជប៉ុន អស់​មាន​ត្រី​Saumon ​ធ្វើ​Sushi​

ប្រជាជន​ជប៉ុន​ដែល​ចូលចិត្ត​បរិភោគ​ត្រី​ឆៅ ត្រូវការ​នាំ​ត្រី​Saumon ៩០​ភាគរយ ពី​ប្រទេស​ក្រៅ ជាអាទិ៍​មក​ពី​ប្រទេស​Norvège ពីព្រោះ​ត្រី​Saumon ដែល​នេសាទ​បាន​នៅ​ជប៉ុន​មាន​ចំនួន​មិន​គ្រប់គ្រាន់​ទេ ដើម្បី​យក​មក​ធ្វើ​Sushi។

ឧទាហរណ៍ ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ នៅ​ផ្សារ​Tsukiji ដែល​ជា​ផ្សារ​ត្រី​Saumon ធំ​ជាង​គេ​នៅ​ទីក្រុង​Tokyo អ្នក​លក់​ក៏​ដូច​អ្នក​ទិញ​ត្រី នាំ​គ្នា​ត្អូញត្អែរ ពីព្រោះ​គ្មាន​ត្រី​Saumon​មក​ពី​ប្រទេស​Norvège។

ដោយហេតុ​តែ​គ្មាន​ជើង​យន្តហោះ​មក​ពី​អឺរ៉ុប ក្រុមហ៊ុន​ជប៉ុន​Saihoku ដែល​ទិញ​ត្រី​Saumon​២​ពាន់​តោន​ក្នុង​មួយ​ឆ្នាំៗ ពី​ប្រទេស​Norvège បាន​ខាត​ប្រាក់​អស់​ជិត ៣០​ម៉ឺន​ដុល្លារ ក្នុង​អំឡុង​ពេល​ប្រាំមួយ​ថ្ងៃ​ចុង​ក្រោយ​នេះ។

ដោយឡែក ក្រុមហ៊ុន​Nissan នឹង​បិទ​រោងចក្រ​ចំនួន​បី នៅ​ថ្ងៃ​ស្អែក​នេះ មួយ​នៅ​ជាយ​ក្រុង​Tokyo និង​ពីរ​ទៀត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស។ មូលហេតុ​គឺ​មក​ពី​Nissan ទិញ​គ្រឿង​ឡាន​ខ្លះ​ដូច​ជា Systèmes d’air comprimé ជា​ដើម មក​ពី​ប្រទេស​Irlande សម្រាប់​រថយន្ត modèle Cube Murano និង Rogue។ ដោយហេតុតែ​អស់​Systèmes d’air comprimé ហ្នឹង ដ្បិត​គ្មាន​ជើង​យន្តហោះ​មក​ពី​អឺរ៉ុប ទើប​ក្រុមហ៊ុន​Nissan គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បិទ​រោង​ចក្រ​ខ្លះ ចោល​មួយ​រយៈ។

រីឯ ក្រុមហ៊ុន​Samsung នៅ​កូរ៉េខាងត្បូង​វិញ គេ​កំពុង​តែ​មួម៉ៅ​ចិត្ត​ខ្លាំង ពីព្រោះ ការដឹក​ជញ្ជូន​ទៅ​កាន់​អឺរ៉ុប ទូរស័ព្ទ​ដៃ​ចំនួន​២០​ម៉ឺន​គ្រឿង​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ ត្រូវ​បាន​អាក់​ខាន។

ទាំង​នេះ​ស្តែង​ឲ្យ​ឃើញ​ថា ការ​បិទ​ដែន​អាកាស​អឺរ៉ុប​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំ​ភ្លើង​នៃ​ប្រទេស​Islande គឺ​ជា​វិបត្តិ​សេដ្ឋកិច្ច​មួយ​ថ្មី ដែល​កំពុង​ជះ​ចំហាយ​របស់​វា​ទៅ​ដល់​អាស៊ី៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល