publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

FMI

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

ដោយ សៀក សារិន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  21/04/2010 12:55 ម៉ោងសកល

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

សូមចុចខាងក្រោម​ដើម្បីស្ដាប់៖

បទវិភាគរបស់​ សៀក​ សារិន

21/04/2010

 

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI )
(រូបថត: Wikipédia)

ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ​ នឹង​ធ្វើឲ្យ​ឥណទាន​ក្នុង​វិស័យ​ឯកជន​កាន់​តែ​រួញ​ខើចទៅៗ​ ហើយ​នៅ​ទីបំផុត​នឹង​ធ្វើឲ្យ​សហគ្រាស​ឯកជន​ធំតូច​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ឥណទាន​សម្រាប់​យកមក​អភិវឌ្ឍ​សកម្ម​ភាព​ពាណិជ្ជកម្ម​និង​សកម្មភាព​ឧស្សាហកម្ម​របស់ខ្លួន​ដែល​ជា​កត្តា​ដ៏ចាំបាច់​សម្រាប់​ជួយ​អូសទាញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ ហើយនិង​ជួយ​កាត់​បន្ថយ​ភាព​ឥតការងារ​ធ្វើ។​ ជួយ​កាត់​បន្ថយ​ភាព​ឥតការងារ​ធ្វើ​ បាន​សេចក្តីថា​ជួយ​កាត់បន្ថយ​ភាពក្រីក្រ។

ដូច្នេះ​ឃើញ​ថា​ ប្រាក់បំណុល​របស់​រដ្ឋ​ដែល​កើន​កាន់តែ​ច្រើនឡើងៗ​គឺ​ពិតជា​គ្រោះ​ថ្នាក់​មួយ​ដ៏​ធំ​គំរាម​ដល់​ការ​អភិវឌ្ឍន៍​និង​ស្ថិរភាព​ ហើយ​វា​ក៏​ធ្វើឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឈាន​ចូល​វគ្គ​មួយ​ថ្មី​ទៀតដែរ។

នៅ​ក្នុង​វគ្គ​ថ្មី​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នេះ​ បើ​ប្រសិន​ជារដ្ឋ​នៅ​តែ​បន្ត​ខ្ចី​ប្រាក់​កាន់តែ​ច្រើនឡើងៗ​បែបនេះ​ដើម្បី​យកមក​បំពេញ​តម្រូវការ​ខ្វះខាត​នៃ​ឧនភាព​ថវិកា​របស់ខ្លួន​ នោះ​ឥណទាន​ដែល​រក្សា​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ច្បាស់​ជា​នឹង​កាន់តែ​រួញ​ខើចទៅៗ​ជា​ពុំខាន។

តម្រូវ​ការ​ប្រាក់​កម្ចី​របស់​រដ្ឋ​ដែល​មាន​កាន់តែ​ច្រើនឡើងៗ​ អាច​នឹង​បណ្តាល​ឲ្យ​ឥណទាន​ផ្នែក​ឯកជន​ស្គាល់​ការ​ខ្វះខាត​ ហើយនិង​អាច​ធ្វើឲ្យ​អត្រា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់​ផងដែរ។​ អត្រា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់​ គឺ​ពិត​ជា​ឧបសគ្គ​ខាឃាំង​ដល់​ការ​អភិវឌ្ឍន៍​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ដែល​កំពុង​តែ​ត្រូវ​ការ​ឥណទាន​ ជាពិសេស​ក្នុង​ខណៈពេល​ដែល​ពិភពលោក​កំពុង​តែ​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញ​វត្ថុ​ដ៏​ធ្ងន់ធ្ងរ។

គួរកត់​សម្គាល់​ថា​ បើ​ឧនភាព​ថវិកា​​របស់​សហរដ្ឋ​អាមេរិក​កើនឡើង​០,៥%​នៃ​ផលិតផល​ក្នុង​ដុល​ វា​អាច​បណ្តាល​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​ថយ​ស្រុត​​ចុះ​អស់​០,២%​ក្នុង​១ឆ្នាំ។​ ហើយ​ក្រោយ​ពី​បាន​ជួយ​ស្រោច​ស្រង់​ធនាគារ​ឲ្យ​រួច​ចេញ​ផុត​ពី​ការ​លិចលង់​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI )​យល់​ថា​ តុល្យភាព​នៃ​ហិរញ្ញវត្ថុ​សាធារណៈ​គឺ​ជា​អាទិភាព​ដ៏​ចម្បង​សម្រាប់​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ។​ ក៏ប៉ុន្តែ​ ទោះបី​ជា​សុខភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ស្គាល់​ការ​វិវត្តន៍​ល្អ​បន្តិច​ក្តី​ ក៏​គេ​ហាក់​ដូច​ជា​ពុំ​ទាន់​រក​លំនឹង​ភាព​បាន​នៅ​ឡើយ។

ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI )​បាន​អំពានាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​ចាត់​វិធានការណ៍​រៀបចំ​ឲ្យ​មាន​ឡើង​នូវ​ផែនការ​មួយ​សម្រាប់​ធ្វើឲ្យ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​មាន​លំនឹង​ភាព​និង​តុល្យភាព​ឡើងវិញ​នារយៈកាល​ដ៏​ខ្លី​មធ្យម​ខាងមុខ​នេះ។

ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​ក៏​ត្រូវ​ផងទៀត​គិតគូរ​ពី​ការ​រៀបចំ​ឲ្យ​មាន​នូវ​”​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ត្រឹមត្រូវ​ពោរពេញ​ដោយ​ថាមពល​និង​ការ​ប្រកួត​ប្រជែង​” ដែល​ជា​មូលដ្ឋាន​មួយ​រឹងមាំ​ចាំបាច់​សម្រាប់​ជួយ​ដល់​ឥណទាន​ឯកជន​ ហើយ​ដែល​ជា​វិធី​តែ​មួយ​គត់​សម្រាប់​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល