publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ចិន-អាស៊ី​កណ្តាល

អាស៊ីកណ្តាល​ក៍​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  21/04/2010 12:52 ម៉ោងសកល

តាំង​ពី​របប​របស់​Bakiev បាន​ដួល​រលំ​នៅ​Kirghiszistan មក ក្រុម​អ្នក​សង្កេតការណ៍​បន្ត​ចង្អុល​ឲ្យ​ឃើញ​ថា អាមេរិក​និង​រុស្ស៊ី​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​Kirghiszistan ដាច់​ដោយ​ឡែក និង​នៅ​អាស៊ី​កណ្តាល​ជា​ទូទៅ។ ពួក​គេ​ភ្លេច​ថា ប្រទេស​ចិន​ក៏​សម្លឹង​ឃើញ​ប្រយោជន៍​ដ៏​សែន​សំខាន់​នៃ​តំបន់​អាស៊ី​កណ្តាល​នេះ​ដែរ។

បទ​អត្ថាធិប្បាយ​របស់តាន់ ​ហ្សង-ហ្រ្វង់ស័រ

21/04/2010

ប្រធានាធិបតី​ចិនHu Jintao (ឆ្វេង) និង​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុងតំបន់​អាស៊ី​កណ្តាល​ (រូបថត៖reuters)

ប្រធានាធិបតី​ចិនHu Jintao (ឆ្វេង) និង​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុងតំបន់​អាស៊ី​កណ្តាល​
(រូបថត៖reuters)

ថ្នាក់​ដឹក​នាំ​ចិន​មិន​ដែល​មើល​រំលង​ភូមិភាគ​អាស៊ី​កណ្តាល​ឡើយ ជា​ពិសេស​តាំង​ពី​សហភាព​សូវៀត​បាន​រលាយ នៅ​ឆ្នាំ​១៩៩១​មក។ ពីព្រោះ តាំង​ពី​ពេល​នោះ​មក សាធារណរដ្ឋ​អាស៊ី​កណ្តាល​ទាំង​ប្រាំ គឺ​Kazakstan Kirghiszistan Ouzbékistan Tadjikistan និង​Turménistan បាន​របូត​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ទីក្រុង​Moscou និង​បាន​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ។

ការ​ចាប់​អារម្មណ៍​ខ្លាំង​របស់​ថ្នាក់ដឹកនាំ​ចិន​ទៅ​លើ​អាស៊ី​កណ្តាល មាន​មូលហេតុ​ពីរ​សំខាន់។ ទីមួយ គឺ​ប្រេងកាត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​តំបន់​នេះ។ ទីពីរ​គឺ​កត្តា​សន្តិសុខ ដ្បិត​ប្រជាជន​ភាគ​ច្រើន​នៅ​អាស៊ី​កណ្តាល ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ហើយ​ចិន​ខ្លាច​មនោគមវិជា្ជ​អ៊ីស្លាម​ជ្រុល​និយម ធ្លាយ​ចេញ​ពី​អាស៊ី​កណ្តាល​នេះ និង​ឆ្លង​ចូល​មក​ក្នុង​ខេត្ត​Xinjiang របស់​ខ្លួន ជា​ទី​ដែល​ពួក​ouïgours អ្នក​កាន់​សាសនា​អ៊ីស្លាម​កំពុង​ទាមទារ​ឯករាជ្យ។

ដើម្បី​ខ្ទប់​កុំ​ឲ្យ​ឥទ្ធិពល​អ៊ីស្លាម​ជ្រុលនិយម​អាច​រាលដាល​មក​ដល់​ខេត្ត​ស្វយ័ត​Xinjiang របស់​ខ្លួន​បាន ចិន​បាន​សម្រួល​ទំនាក់ទំនង​ទូត និង​ពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អាស៊ី​កណ្តាល​ទាំង​ប្រាំ ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ក្នុង​ន័យ​ដូច​គ្នា​អ៊ីចឹង​ដែរ នៅ​ឆ្នាំ​១៩៩៦ ចិន​និង​រុស្ស៊ី ព្រម​ទាំង​បណ្តា​ប្រទេស​អាស៊ី​កណ្តាល បាន​ត្រូវរ៉ូវ​គ្នា​បង្កើត​អង្គការ​មួយ​ឡើង គឺ​ក្រុម​សៀងហៃ ដែល​ក្រោយ​មក​នៅ​ឆ្នាំ​២០០១ បាន​ដូរ​ឈ្មោះ​ជា​ អង្គការ​សហប្រតិបត្តិការ​សៀងហៃ។

យ៉ាង​ណាមិញ សព្វថ្ងៃ អង្គការ​សហប្រតិបត្តិការ​សៀងហៃ បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ​មួយ​រួម​គ្នា​របស់​ចិន​និង​របស់​រុស្ស៊ី ក្នុង​ការ​ខ្ទប់​កុំ​ឲ្យ​សហរដ្ឋអាមេរិក​ចូល​មក​ក្នុង​អាស៊ី​កណ្តាល​បាន។ ចូរ​កុំ​ភ្លេច​ថា តាម​រយៈ​សង្គ្រាម​Afghanistan នៅ​ឆ្នាំ​២០០១​សហរដ្ឋអាមេរិក​បាន​ចូល​មក​បើក​មូលដ្ឋាន​យោធា​មួយ នៅ​Manas ប្រទេស​Kirghiszistan និង​មួយ​ទៀត​នៅ​Qarshi Hanabad ប្រទេស​Ouzbeckistan។ សព្វថ្ងៃ​នេះ មូលដ្ឋាន​Qarshi Hanabad ត្រូវ​បាន​បិទ​ចោល ហើយ​រុស្ស៊ី​កំពុង​បញ្ចុះបញ្ចូល​ឲ្យ​Kirghiszistan បិទ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​Manas ចោល​ដែរ។

ចិន​លេង​បៀ​ពីរ​សន្លឹក​នៅ​អាស៊ី​កណ្តាល​

ការ​ដែល​រុស្ស៊ី​បាន​និង​កំពុង​បន្ត​ខ្នះខ្នែង​កំចាត់​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​កណ្តាល ធ្វើ​ឲ្យ​ចិន​ សប្បាយ​ចិត្ត​ខ្លាំង។ ប៉ុន្តែ ទន្ទឹម​ជាមួយ​គ្នា​នេះ ការ​វិល​ត្រឡប់​របស់​រុស្ស៊ី​មក​កាន់​ភូមិភាគ​អាស៊ី​កណ្តាល​វិញ ក៏​ធ្វើ​ឲ្យ​ចិន​កើត​ក្តី​ព្រួយបារម្ភ​ដែរ។ ចិន​បារម្ភ​ក្រែង​ទីក្រុង​Moscou ឲ្យ​តម្លៃ​ទៅ​លើ​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាង​ទៅ​លើ​ប្រយោជន៍​រួម​ចិន-រុស្ស៊ី ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្រ្ត។ ពីព្រោះ ដូច​ដែល​បាន​លើក​ឡើង​ខាង​ដើម​រួច​ហើយ​ថា អ្វី​ដែល​សំខាន់​សម្រាប់​ចិន នៅ​អាស៊ី​កណ្តាល គឺ​ប្រេងកាត​និង​សន្តិសុខ។ ជាក់​ស្តែង ទីក្រុង​Pékin​បាន​ជួសជុល​បណ្តាញ​បង្ហូរ​ប្រេងកាត​ដែល​សល់​ពី​សម័យ​សហភាព​សូវៀត និង​បាន​បន្ត​បំពង់​ថ្មីៗ​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​បង្ហូរ​ប្រេងកាត​ពី​អាស៊ី​កណ្តាល​ទៅ​កាន់​ទឹក​ដី​ចិន។ សព្វ​ថ្ងៃ​នេះ ១ភាគ៤​នៃ​ផលិតកម្ម​ប្រេងកាត​ទាំង​ស្រុង​របស់​ប្រទេស​Kazakhstan ត្រូវ​បាន​ចិន​ទិញ​យក​ទាំង​អស់។

ដោយ​ឡែក ថ្នាក់​ដឹក​នាំ​ចិន​ក៏​ចាត់​ទុក​អាស៊ី​កណ្តាល​ថា ជា​ដែន​ប្រមាញ់​របស់​ពួកគេ​ដែរ​ពីព្រោះ ពង្រីក​ឥទ្ធិពល​របស់​ចិន​ចូល​ទៅ​អាស៊ី​កណ្តាល បាន​ន័យ​ថា ពង្រឹង​សន្តិសុខ​របស់​ចិន នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស។ សូម​ជម្រាប​ថា មាន​ជនជាតិ​Ouïgours យ៉ាង​តិច​បួន​​សែន​នាក់​នៅ​អាស៊ី​កណ្តាល ក្នុង​នោះ​បី​សែន​នាក់​រស់​នៅ​ក្នុង​ប្រទេស​Kazakhstan។ ម៉្លោះ​ហើយ ចិន​ចាំបាច់​ត្រូវ​តែ​រៀប​ជើង​ព្រួល ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពួក​Ouïgours នៅ​អាស៊ី​កណ្តាល​មក​ចូល​ដៃ​ជាមួយ​ពួក​Ouïgours នៅ​ខេត្ត​Xinjiang ដើម្បី​ទាមទារ​ឯករាជ្យ។

សរុប​មក​វិញ អាស៊ី​កណ្តាល​មិន​គ្រាន់​តែ​ជា​ទី​ប្រជែង​ឥទ្ធិពល​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ប៉ុណ្ណោះ​ទេ។ តែ វា​ក៏​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ។ ម្ល៉ោះ​ហើយ ក្នុង​ខណៈ​ពេល​ដែល​គេ​ចាប់​អារម្មណ៍​ទៅ​លើ​តែ​វិវាទ​រវាង​ទីក្រុង​Washington និង​ទីក្រុង​Moscou នៅ​ក្នុង​ប្រទេស​Kirghiszistan​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ទីក្រុង​Pékin​ក៏​កំពុង​ហុត​ទឹក​សម្លឹងកាក​ដែរ៕

ព្រឹត្តិការណ៍អាស៊ី

ថៃ

ក្រុម​បាតុករអាវក្រហមថៃ​ ដង្ហែរ​ក្តា​មឈូស​សព​សហការី​​របស់គេ​(រូបថត ៖ Vivek Prakash/Reuters )

ហេតុអ្វី​បាន​ជា​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ?​

ជាង​មួយ​ខែ​កន្លង​មក​ហើយ ដែល​ពួក​អាវ​ក្រហម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក។ អ្វី​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជាតិ​ថៃ គឺ​នៅ​ពី​ក្រោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អាភីស៊ីត​នេះ មាន​ឆន្ទៈ​ដ៏​មោះមត់​របស់​ប្រជាជន​ក្រីក្រ ក្នុង​ការ​ផ្តួល​រំលំ​រចនាសម្ព័ន្ធ​សង្គម​បច្ចុប្បន្ន​របស់​រាជាណាចក្រ​ថៃ។

14/04/2010 14:24 ម៉ោងសកល

អាស៊ាន

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ មេសា ២០១០នៅ​ទីក្រុង​ហាណូយ​(រូបថត៖reuters)

អាស៊ាន​ពិបាក​នឹង​ដើរ​ដល់​សមាហរ័ណកម្ម​សេដ្ឋកិច្ច​ទាំង​ស្រុង

មហិច្ឆតា​ក្នុង​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៥ នេះ​ហើយ​គឺ ជា​ប្រធាន​រឿង​មួយ​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​អាស៊ី​អាគ្នេយ៍ នឹង​លើក​យក​មក​ជជែក​គ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក និង​ថ្ងៃ​សុក្រ​ខាន​ស្អែក នា​ឱកាស​ជំនួប​កំពូល​អាស៊ាន នៅ​ទីក្រុង​Hanoi ប្រទេស​វៀតណាម។

07/04/2010 13:17 ម៉ោងសកល

ឥណ្ឌា-ប៉ាគីស្តង់

លោក​នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា,​ Manmohan Singh​​ (ខាងឆ្វេង),​និង លោក​នាយក​រដ្ឋមន្ត្រី​​​​ប៉ាគីស្តង់,​ Yousouf Raza Gilani​ (ខាងស្ដាំ)​.(រូបថត : Reuters)

ទំនាក់ទំនងឥណ្ឌា-ប៉ាគីស្តង់

មុន​ការដក​ទ័ព​នៃ​ប្រទេស​បស្ចិមលោក​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្តង់​នៅ​ពេល​ខាងមុខនេះ​ ក្រុម​បក្ស​សម្ពន្ធ​ក្នុង​តំបន់​បានចាប់​រៀបចំ​ប្រុង​ប្រៀប​រៀងៗ​ខ្លួន។​ ប្រទេស​ប៉ាគីស្តង់​ចង់​ឆ្លៀត​បញ្ចេញ​អានុភាព​និង​ក្តោប​កាន់កាប់​តំបន់។​ ប៉ុន្តែ​ប្រទេស​ឥណ្ឌា​ក៏​មាន​មហិច្ឆតា​ដូចគ្នា​អ៊ីចឹងដែរ។

31/03/2010 09:36 ម៉ោងសកល

ចិន-អ៊ីនធ័រណែត

ទីស្នាក់​ការ​​ក្រុមហ៊ុន​​ Google​​ នៅ​​ក្នុង​​ប្រទេស​​ចិន​(រូបថត ៖ Reuters)

Google ដកខ្លួនចេញ​ពី​ចិន៖ តើ​អ្នកណា​ខាត អ្នកណា​ចំណេញ?

កាល​ពី​ថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បាន​ប្រកាស​ជា​ផ្លូវការ ​បិទ​​វែបសៃត៍​របស់ខ្លួន​នៅចិន។ តើ​ហេតុអ្វី​បាន​ជា​ Google ដកខ្លួន​ចេញ​ពី​ទីផ្សារ​អ៊ីនធ័រណែត​ដ៏សម្បើម​មួយនេះ? តើ​​អ្នកណា​ជាអ្នកខាត ហើយ​អ្នកណា​ជាអ្នកចំណេញ ពី​ការ​ដកខ្លួន​របស់​ Google នេះ?

15/04/2010 10:54 ម៉ោងសកល

ព្រឹត្តិការណ៍​អាស៊ី

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង(រូបថត៖​រក្សាសិទ្ធិ)

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​លោក​សម រង្ស៊ី

ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ចាត់ការ​យ៉ាង​ក្តៅគគុក​ចំពោះ​សំណុំ​រឿង​ទី២​ដែល​រដ្ឋាភិបាល​ប្តឹង​លោក​សម រង្ស៊ី​ទាក់ទង​នឹង​ការក្លែងបន្លំ​ឯកសារ​ព្រំដែន មាន​ការគូសវាស​សេណារីយ៉ូ​មួយ​ចំនួន​ទាក់ទង​នឹង​អនាគត​ប្រជាធិបតេយ្យ នៅ​កម្ពុជា។ តើ​អវត្តមាន​ជា យថាហេតុ​របស់​លោក​សម រង្ស៊ី​ពី​ក្នុង​ប្រទេស​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នឹង​ជះ​ឥទិ្ធពល​អ្វី​ខ្លះ​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

17/03/2010 08:58 ម៉ោងសកល

ជប៉ុន-សហរដ្ឋអាមេរិក

លោក Katsuya Okada ប្រមុខការទូតជប៉ុន (រូបថត៖ Reuters)

ទីក្រុង​តូក្យូ​បន្ត​គាស់​កកាយ​រឿង​អតីតកាល​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន

តំាង​ពី​ឆ្នំា ២០០៩ មក ពោល​គឺ តំាង​ពី​គណបក្ស​ឆ្វេង​និយម​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ជប៉ុន​មក បរិបទ​នយោបាយ​នៃ​ប្រទេស​ជប៉ុន​ចាប់​ផ្តើម​ប្រែប្រួល​បន្តិច​ម្តងៗ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក។ ផ្ទុយ​ស្រឡះ​ពី​រដ្ឋាភិបាល​ជប៉ុន​មុនៗ​ដែល​រណប​ខ្លំាង​នឹង​អាមេរិក​នោះ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្រ្តី Yukio Hatoyama បច្ចុប្បន្ន ចង់​ឲ្យ​ប្រទេស​ជប៉ុន​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​សហរដ្ឋអាមេរិក។ បន្តិច​ម្តងៗ ទីក្រុង​តូក្យូ​បាន​ចាប់​ផ្តើម​សើរើ​រឿង​អតីតកាល​មួយ​ចំនួន ដែល​រដ្ឋាភិបាល​មុនៗ បាន​ចុះ​ហត្ថលេខា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។

10/03/2010 13:06 ម៉ោងសកល

ថៃ

ក្រុម​អាវ​ក្រហម​ដែល​ជា​អ្នកគាំទ្រ​លោក​ថាក់ស៊ីន​(រូបថត៖reuters)

តើ​ពួក​អាវ​ក្រហម​នឹង​កេណ្ឌ​គ្នីគ្នា​បាន​មួយ​លាន​នាក់ នា​ពេល​បាតុកម្ម​ខាង​មុខ​ឬ​ទេ?

នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ Jean-François TAIN បាន​ជួប​អ្នកបើក​Taxi ម្នាក់​ដែល​ដូច​អ្នកបើក​Taxi ចំនួន​៦០%​ដទៃ​ផ្សេង​ទៀត​ដែរ សុទ្ធសឹង​ជា​ពួកអាវក្រហម អ្នកគាំទ្រ លោក​អតីត​នាយក​រដ្ឋមន្ត្រី​Thaksin។ ពួកអាវក្រហម បាន​និង​កំពុង​បន្ត​កេណ្ឌ​គ្នា ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលAbhisit នៅ​ថ្ងៃ​ទី ១៤ ឬ​ទី​១៥​មិនា​ខាង​មុខ​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​មុនៗ។

10/03/2010 08:06 ម៉ោងសកល

ឥណ្ឌា​-​ប៉ាគីស្តង់

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ (រូបឆ្វេង) និង​សមភាគី​​ប៉ាគីស្តង់ ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ២០១០(រូបថត : Reuters)

ឥណ្ឌា និង​ប៉ាគីស្តង់​វិល​ត្រឡប់​មក​តុ​ចរចា​វិញ

នៅថ្ងៃ​​​នេះ ឥណ្ឌា និង​ប៉ាគីស្តង់​នឹង​ជួប​ចរចា​គ្នា​ឡើង​វិញ នៅ​ទីក្រុង​New Delhi។ គោលដៅ​សំខាន់ គឺ​ផ្តល់​សន្ទុះ​ដល់​អភិក្រម​នៃ​ការ​ស្វែង​រក​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ក្រោយពី​កិច្ចសន្ទនា​ត្រូវ​បាន​ផ្អាក​ចោល​អស់​ជាង​មួយ​ឆ្នាំ ពោល​គឺ​តាំងពី​មាន​ភេរវកម្ម​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ នៅ​ទីក្រុង​Bombay រួច​មក។

25/02/2010 09:01 ម៉ោងសកល

កូរ៉េខាងជើង/អត្ថបទវិភាគ

ប្រជាជន​កូរ៉េ​ខាង​ជើង​នាំ​គ្នា​រាំ​អបអរ​ពិធីបុណ្យ​កំណើត​របស់​មេដឹកនាំ​របស់​ខ្លួន គឺ​លោក​គីម ជុងអ៊ីល(រូបថត៖reuters)

ខួប​កំណើត​ដ៏​សោះ​កក្រោះ​របស់​Kim Jong IL​ដ្បិត​គាត់​ឈឺ​ហើយ​រាស្ត្រ​ខ្វះ​បាយ​ហូប

អគ្គមគ្គទេសន៍​កូរ៉េ​ខាងជើង​Kim Jong Il បាន​ប្រារព្ធ​ខួប​គម្រប់​៦៨​ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ គឺ​ជា​ថ្ងៃ​បុណ្យ​មួយ​សោះកក្រោះ ពីព្រោះ​Kim Jong Il កំពុង​ឈឺ​ធ្ងន់ ជាហេតុ​បង្ក​ឲ្យ​មាន​សង្គ្រាម​ដណ្តើម​អំណាច​គ្នា និង​ពីព្រោះ​ប្រទេស​កុម្មុយនិស្ត​ដ៏​ចាស់​ដុះស្លែ​មួយ​នេះ​កំពុង​ប្រទះ​នឹង​គ្រោះ​ទុរភិក្ស។

17/02/2010 17:24 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល