publicite publicite
 
Chargement en cours...
ស្វែងរក

/ languages

Choisir langue
 

វប្បធម៌ទូទៅ

អ៊ីស្រាអែល

Jérusalem ក្រុង​ពិសិដ្ឋ​ជា​ប្រភព​នៃ​សាសនា​បី​

នៅ​លើ​ពិភព​លោក​យើង​នេះ​ មាន​ទីក្រុង​តែ​មួយ​ទេ ដែល​មានលក្ខណៈ​ពិសិដ្ឋ ដល់​ទៅ​បី​ដង នោះ​គឺ​ក្រុង Jérusalem ដែលឋិត​នៅ​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​សព្វ​ថ្ងៃ ព្រោះ​ថា​ក្រុង​Jérusalem ជា​ប្រភព​គ្រិស្តសាសនា ប្រភព​សាសនា​Judaisme របស់​ជនជាតិ Juif និង​សាសនា​អ៊ីស្លាម។ សាសនា​ទាំង​បី​ដែល​មាន​ជំនឿ​មុន​គេ​ ទៅ​លើ​អាទិទេព​តែ​មួយ​គត់។

29/01/2010 12:06 ម៉ោងសកល

អេហ្ស៊ីប

ភ្នំSinai ឬភ្នំ​អាទិទេព នៃ​ជនជាតិ Juifs

យោង​តាម​គម្ពីរ​ដើម​សាសនា​ Judaïsme របស់​ជនជាតិ​Juif កាលពី​១៣ សតវត្សរ៍​មុន​គ្រិស្តសករាជ នៅ​ក្នុង​ដំណើរ​ភៀស​ខ្លួន​ពី​ប្រទេស​អេហ្ស៊ីប​ ជនជាតិ​Juif បានឈប់​សំរាក​នៅ​ជើង​ភ្នំ​មួយ​ឈ្មោះ​ថា​Sinai។ នៅ​លើ​កំពូល​ភ្នំ​ដ៏​ពិសិដ្ឋ​នេះ​ហើយ​ដែល​ព្យាការី​Moïse បាន​ទទួល​បទ​បញ្ជា​ទាំង​១០ ពី​អាទិទេព។ បទ​បញ្ជា​ដែល​បាន​ក្លាយ​ជា​គោល​ទ្រឹស្តី​ដើម​នៃសាសនា​Judaïsme របស់​ជនជាតិJuif។

22/01/2010 13:27 ម៉ោងសកល

វប្បធម៌ទូទៅ

តំបន់​Semer​ធ្លាប់​មាន​អារ្យ​ធម៌​រុងរឿង(រូបថត៖រក្សាសិទ្ធិ)

តំបន់Semer

កាល​ពី ៤សតវត្សរ៍​មុន គ.ស តំបន់ Sumer ឋិត​នៅ​ប៉ែក​ខាងត្បូង ប្រទេស អៀរ៉ាក់ សព្វថ្ងៃ​បាន​ឆ្លង​កាត់ អារយ្យធម៌ ដ៏​ថ្កុំថ្កើង​រុងរឿង និង​ជឿនលឿន​នៅ​គ្រប់​វិស័យ។ នេះ​ជា​កត្តា​មួយ​ជំរុញ ឲ្យ​បណ្ដាជន​នៅ Sumer មាន​គំនិត​បង្កើត​មធ្យោបាយ​សំរាប់ ទាក់ទង​គ្នា​មួយ ក្រៅ​ពី​ភាសា​និយាយ គឺ អក្សរ។

15/01/2010 14:10 ម៉ោងសកល

ប្រទេស​បារាំង​

រូងភ្នំ Chauvet​​ ប្រទេស​បារាំង​

រូង​ភ្នំ Chauvet​ ជាទីដែល​សិល្បៈមនុស្ស​លោក​ បាន​ចាប់​ប៉ិច​ពន្លក​ជាលើក​ទី ១​កាល​ពី ៣ ម៉ឹន​ឆ្នាំ​មុន

នៅ​ថ្ងៃ ទី ១៨ ធ្នូ​ឆ្នាំ ១៩៩៤​នៅ​តំបន់ Ardèche ប្រទេស​បារាំង បូរាណវិទូ ៣​នាក់ បាន​រក​ឃើញ រូង​ភ្នំ​មួយ​លំអរ​ទៅ​ដោយ​រូប​គំនូរ​នៅ​លើ​ផ្ទាំង​ថ្ម មាន​ចំណាស់​តាំងពី ៣​ម៉ឺន​ឆ្នាំមុន។

08/01/2010 16:34 ម៉ោងសកល

ទ្វីប Afrique

ជ្រលងភ្នំ Rift Valley នៅទ្វីប Afrique

ជ្រលង​ភ្នំ ​Rift​​ នៅ​​ទ្វីប Afrique​ ជាទី​ កំណើត​នៃ​ពូជ​មនុស្ស​លើក​ទី ១

កាល​ពី ២០ លាន​ឆ្នាំ​មុន​ផ្ទាំងផែន​ដី បា​ន​​បែក​ចេញ​ពីគ្នា​បង្កើត ឲ្យ​មាន​ជ្រលង​ភ្នំ មួយ មាន​ចម្ងាយ ៦ ពាន់ ៤​​ រយ គម ។

01/01/2010 16:20 ម៉ោងសកល

អាមេរិក

ផ្កាយ​ព្រះ​គ្រោះ​ហៅ​ថា​ Mars

Mars​ផ្កាយ​ព្រះ​គ្រោះ​ដែល​មាន​ពណ៌​ក្រហម

នៅ​ក្នុង​ចំណោម​តារា​ដែល​ព័ទ្ធ​ជុំវិញ​ព្រះ​អាទិត្យ Mars ​ចាត់​ទុ​ក​ជា​ផ្កាយ​ព្រះ​គ្រោះ​ដែល​មាន​ទំហំ​ធំ​​ជាង​គេ​និង​មាន​លក្ខណៈ​សំគាល់​ប្រហាក់​ប្រហែល​ភព​ផែនដី​របស់​មនុស្ស​លោក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​តារាសាស្ត្រ​ជា​ច្រើន​​តាម​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​តារា​ Mars តាំង​ពី​បូរាណ​កាល​ម៉្លេះ។

29/12/2009 16:31 ម៉ោងសកល

ចិន

ទី​ក្រុង​កំពង់​ផែ​​​ដ៏​ល្បី Hong Kong

ហុងកុង ជាឋានសួគ៌ នៃពិភពមូលធននិយម

នៅ​ឆ្នាំ​ ១៩៩២​កោះ​ហុង​កុង​​ដែលនៅ​ជាប់​ទឹក​ដី​ចិន​កុម្មុយនិស្ត ប៉ែក​ខាង​ត្បូង បាន​សង់​អាគារ​ខ្ពស់​ទៅ​លើ​មេឃ​​បារាំង​ហៅ​ថា “Gratte-Ciel”​​ចំនួន​២០០​អគារ​ជា​បន្ថែម​ដូច​រៀង​រាល់ឆ្នាំ។ ​គួរ​ឲ្យ​ស្ញប់​ស្ញែង​ជាង​គេ​គឺ​អគារ​ Central Plazza​មាន​កំពស់​ដល់​ទៅ​៣៧៤​ម៉ែត្រ​មាន​៥៨​ជាន់​នៅ​ពេល​នោះ​ចាត់​ទុក​ថា​ខ្ពស់​ជាង​គេ​នៅ​ទ្វីប​អាស៊ី។   Central Plazza ​ខ្ពស់​ជាង​អគារ របស់​ចិន​កុម្មុយនិស្ត ​ដែល​មាន​កំពស់​ដល់​ទៅ​៣៦៨​ម៉ែត្រ​ប៉ុន្តែ​មាន​៧០​ជាន់​សង់​​កាល​ពី​ឆ្នាំ​១៩៩០ ​​តំណាង​​អានុភាព​ចិន​ប៉េកាំង​ដែល​កំពុង​បើក​ចំហ​​សេដ្ឋកិច្ច​ទៅ​ក្រៅ​ប្រទេស។

18/12/2009 13:27 ម៉ោងសកល

អាមេរិក​ខាង​ត្បូង

ទិដ្ឋភាព ទី​ក្រុង Ushuaia

USHUAIA ទីក្រុង​នៅ​ចុង​ពិភពលោក

នៅ​ដំណាច់​ឆ្នាំ​ ១៩៨០ របរ​ទេសចរ​ណ៍​នៅ​ប្រទេស​លោក​ខាង​លិច​បាន​លូត​លាស់​ពេញ​ទំហ៊ឹង។ មូលហេតុ​គឺ​បណ្តាល​មក​ពី​តម្លៃ​យន្តហោះ​កាន់​តែ​ធ្លាក់​ចុះ​និង​ចាប់​មាន​ចរន្ន​ពួក​ទេសចរ​​មួយបែប​ទៀត។ គឺ​ពួក​អ្នកដែល​ចង់​ស្គាល់​ទី​កន្លែង​ណា​ដែល​មាន​ទេសភាព​​ប្លែក​ខុស​ពី​ធម្មតា​ ដែល​នៅ​ឆ្ងាយ​មិន​ងាយ​ទៅ​ដល់។

11/12/2009 12:30 ម៉ោងសកល

សហរដ្ឋអាមេរិក

បុណ្យ​មហោ​ស្រព​យុវជន ​Hippie នៅ​ Woodstock

ទីក្រុង Woodstock និមិត្ត​រូប​នៃចរន្តយុវជន​លោក​ខាងលិចហៅថាពួក Hippies

នៅ​ថ្ងៃ​១៥​ ទៅ ១៧ សីហា​ឆ្នាំ​១៩៦៩ យុវជន​អាមេរិកាំង​ ៥០ ម៉ឺន​នាក់​បាន​​ចូល​រួម​បុណ្យ​មហោ​ស្រព​មួយ​ដ៏​ធំ​សម្បើម​នៅ​ Woodstock ជាយ​ទី​ក្រុង​ New York។ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ពួក​គេ​នាំ​គ្នា​ច្រៀង​រាំ​ឬ ជក់​អាភៀន កំដរ​ដោយ​ចង្វាក់​ភ្លេង​​ថ្មី​១ហៅ​ថា Pop ដែលយុវជន កំពុងពេញ​និយម។ ទុក​សក់​វែង​ទាំង​ស្រី​ទាំង​ប្រុស ប្រដាប់​ដោយ​សំលៀកបំពាក់​​គ្រប់​ព៌ណ  ដៃ​កាន់​ផ្កា ឬ សៀត​ផ្កា​នៅ​សក់ យុវជន​​នាំ​គ្នា​ស្រែកពាក្យ​ស្លោក​ជា​ភាសា​បារាំង​ថា “Faites l’amour, pas la Guerre” ប្រែ​ថា​ ”ស្រឡាញ់​គ្នា​ជា​ជាង​ធ្វើ​សង្គ្រាម

04/12/2009 09:15 ម៉ោងសកល

បែលហ្សីក

ទី​ក្រុង Bruxelles

ទីក្រុង Bruxelles ជា​រដ្ឋធានី​សហភាព អឺរ៉ុប

នៅ​ថ្ងៃ​២៥​មិនា ឆ្នាំ​១៩៥៧ ប្រទេស​អឺរ៉ុប​ចំនួន៦ ​មាន​បារាំង - អាល្លឺម៉ង់- អ៊ីតាលី - បែលហ្សីក - ហុល​ឡង់ និង​ប្រទេស​ Luxembourg ​​​បាន​ចុះ​ហត្ថលេខា​ទៅ​លើ​សទ្ធិ​សញ្ញា​ មួយ នៅ​ទី​ក្រុង ​Rome ​ដើម្បីបង្កើត​ស្ថាប័ន​សហគមន៍​អឺរ៉ុប​ផ្នែក​ខាង​សេដ្ឋកិច្ច។ មួយ​ឆ្នាំ​បន្ទាប់​មក ប្រទេស​ទាំង​៦ បាន​សម្ពោធស្ថាប័ន​ថ្មី​នេះ​នៅ​ទី​ក្រុង​ Bruxelles ​ប្រទេស​បែលហ្សីក​។

20/11/2009 14:28 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល