បទសម្ភាសន៍
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានលើកឡើងពីស្ថានភាពទូទៅរបស់ស្រ្តីខ្មែរនាពេលបច្ចុប្បន្ន។ លោកស្រី បានអំពាវនាវឲ្យគូស្វាមីភរិយាដែលរៀបការតាមប្រពៃណីរួចហើយ ត្រូវទៅចុះសំបុត្រអាពាហ៍អាពាហ៍តាមផ្លូវច្បាប់។ ទាក់ទងនឹងការទាមទាររបស់ស្រ្តីរកស៊ីផ្លូវភេទ ដែលចង់មានច្បាប់មួយសម្រាប់ពួកគេ លោកស្រីទុកឲ្យប្រជាជនកម្ពុជា ជាអ្នកសម្រេចខ្លួនឯង។
20/03/2010 10:33 ម៉ោងសកល
ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ មាននីតិវិធីពីរ គឺការចុះបញ្ជីតាមការស្នើសុំរបស់ម្ចាស់ដី ដែលគេឲ្យឈ្មោះថា ការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីមួយឃុំម្តងៗតាមការកំណត់របស់រដ្ឋាភិបាល ដែលគេហៅថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។
កាលពីសប្តាហ៍មុន លោក-អ្នកបានជ្រាបរួចមកហើយអំពីនីតិវិធី នៃការចុះបញ្ជីដាច់ដោយដុំ។ នៅថ្ងៃនេះ សេង ឌីណា សូមលើកយកនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មកជូនលោក-អ្នកស្តាប់។
18/03/2010 13:31 ម៉ោងសកល
16/03/2010 15:21 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់Jean-François TAIN លោកមេធាវីសុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងអំពីចំណុចខ្វះខាតខ្លះ និងចំណុចខ្លាំងនៃច្បាប់ប្រឆាំងអំពើពុករលួយ។ ចំពោះលោក សុក សំអឿន ការដែលរដ្ឋសភាបានអនុម័តច្បាប់នេះយ៉ាងលឿនរហ័សដោយមិនមានការតស៊ូមតិ គឺជារូបភាពមួយមិនល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា។
13/03/2010 12:19 ម៉ោងសកល
ការកាន់កាប់ដីធ្លី ដោយមិនមានប័ណ្ណកាន់កាប់ត្រឹមត្រូវ អាចនឹងបង្កឲ្យមានវិវាទ បើទោះជាការកាន់កាប់នោះ ជាការកាន់កាប់ដោយស្របច្បាប់ក៏ដោយ។ ប័ណ្ណកាន់កាប់ដីធ្លី គឺជាឯកសារច្បាប់ដ៏សំខាន់ ដែលភស្តុតាង បញ្ជាក់អំពីកម្មសិទ្ធិ ឬការកាន់កាប់ ដោយស្របច្បាប់។ ក៏ប៉ុន្តែ សំណួរសួរថា ដើម្បីឲ្យមានតម្លៃត្រឹមត្រូវតាមផ្លូវច្បាប់ តើប័ណ្ណនេះត្រូវចេញដោយអាជ្ញាធរថ្នាក់ណា? ហើយដើម្បីបានប័ណ្ណនេះ អ្នកសុំត្រូវគោរពតាមនីតិវិធីអ្វីខ្លះ?
11/03/2010 12:41 ម៉ោងសកល
09/03/2010 13:36 ម៉ោងសកល
អង្គការ Afésip កម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយជួយស្រោចស្រង់ស្រ្តី និងកុមារដែលរកស៊ីលក់ខ្លួន ឬមួយក៏ចាញ់បោកតាមការលោងលោមរបស់អ្នកដទៃ។ ក្នុងនាមជាប្រធានការិយាល័យច្បាប់នៃអង្គការ Afésip កម្ពុជា លោកស្រី សឹង កាម៉ារីយ៉ាន បានអំពាវនាវឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តន៍ច្បាប់ក្នុងការទប់ស្កាត់ការជួញដូរផ្លូវភេទ ពិសេស ដាក់ទោសទៅមន្ត្រីណា ដែលជួយអន្តរាគមន៍ការពារឲ្យមានការជួញដូរផ្លូវភេទ។
06/03/2010 15:07 ម៉ោងសកល
អស់រយៈពេលជិត២សតវត្សរ៍មកហើយ ដែលប្រព័ន្ធច្បាប់ និងយុត្តិធម៌ខ្មែរ ទទួលឥទ្ធិពលពីបារាំង។ ប្រព័ន្ធយុត្តិធម៌ខ្មែរ នាសម័យបច្ចុប្បន្ន ចម្លងតាមស្ទើរតែទាំងស្រុងពីប្រព័ន្ធយុត្តិធម៌បារាំង គឺជាកេរមរតក ដែលបន្សល់ទុកពីអាណានិគមបារាំង។
តើមុនពេលបារាំងចូលមកកាន់កាប់ប្រទេសកម្ពុជា ខ្មែរមានប្រព័ន្ធយុត្តិធម៌ផ្ទាល់របស់ខ្លួនដែរឬទេ? កាលពីពេលថ្មីៗនេះ លោក ហ៊ែល ចំរើន អ្នកច្បាប់ខ្មែរជំនាន់ក្រោយបានចេញផ្សាយសៀវភៅមួយ ដោយធ្វើការសិក្សាលើកម្រងរឿងព្រេង និងរឿងសាស្រ្តាខ្មែរ ដើម្បីស្វែងយល់អំពីប្រព័ន្ធយុត្តិធម៌ខ្មែរសម័យដើម។
04/03/2010 11:18 ម៉ោងសកល
នៅក្នុងនាទីជីវិតជោគជ័យក្នុងថ្ងៃអង្គារ ទី២ មិនា សប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក អ៊ិន ចាន់នី។ លោក អ៊ិន ចាន់នី ជាអគ្គនាយកធនាគារ អេស៊ីលីដា។
02/03/2010 12:48 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ Jean-François TAIN ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យរបស់ព្រះមហាក្សត្រ គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោដែលកំពុងគង់នៅទីក្រុងប៉េកាំងប្រទេសចិនបានមានបន្ទូលបំភ្លឺជុំវិញរឿង"លោករួមរិតក្លែងក្លាយ"។
27/02/2010 10:09 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/03/2010 12:09 ម៉ោងសកល
21/03/2010 11:54 ម៉ោងសកល
21/03/2010 12:55 ម៉ោងសកល
20/03/2010 12:58 ម៉ោងសកល
19/03/2010 13:02 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
20/03/2010 16:20 ម៉ោងសកល
20/03/2010 14:31 ម៉ោងសកល
20/03/2010 14:24 ម៉ោងសកល
19/03/2010 16:08 ម៉ោងសកល
19/03/2010 12:44 ម៉ោងសកល
19/03/2010 09:20 ម៉ោងសកល
19/03/2010 14:13 ម៉ោងសកល
19/03/2010 14:04 ម៉ោងសកល