អានតួអត្ថបទ
កម្ពុជា

អ្នក​​ទេសចរ​​នៅ​លើ​នាវា​ Westerdam ​ជាង​២​ពាន់​នាក់​ត្រូវការ​ពេល​១​សប្តាហ៍​ដើម្បី​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​គេ​រៀង​ៗ​ខ្លួន

នាវាទេសចរណ៍ Westerdam នៅកំពង់ផែខេត្តព្រះសីហនុ
នាវាទេសចរណ៍ Westerdam នៅកំពង់ផែខេត្តព្រះសីហនុ FB

ការ​ផ្ទេរ​អ្នក​ទេសចរ​ចំរុះ​ជាតិ​សាសន៍​និង​អ្នក​បំរើ​ការងារ​នៅលើ​នាវា​ទេសចរណ៍ ​Westerdam ​ទៅកាន់​ការ​ធ្វើដំណើរ​តាមរយៈ​ជើង​យន្តហោះ ​ទំនង​ជា​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ថ្ងៃ​ទៅមុខ​ទៀត ​អាច​ឈាន​ទៅដល់​មួយ​សប្តាហ៍ ​យោង​ទៅតាម​អ្នក​ដំណើរ ​ថា​តើ​ពួក​គេ​មាន​សំបុត្រ​យន្តហោះ​គ្រប់គ្រាន់​ឬ​យ៉ាងណា​។ ​លោក​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​បាន​ប្រាប់​វិទ្យុ​បារាំង ​RFI​ នៅថ្ងៃ​នេះ​ថា ​ភ្ញៀវ​ទេសចរ​​ និង​អ្នក​បំរើ​ការងារ​លើ​នាវា​កម្សាន្ត​យក្ស​អាមេរិក​មួយនេះ​ចំនួន​ជាង​២​ពាន់នាក់ ​នឹង​ត្រូវ​ចាកចេញ​ត្រលប់​ទៅ​ប្រទេស​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ ​តាម​ជើង​ហោះហើរ​សរុប​ចំនួន​១២​ជើង ​ដោយ​ទុក​តែ​នាវិក​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ បើក​កប៉ាល់​ត្រលប់​ទៅ​គោលដៅ​ដើមវិញ។ ពោល​គឺ​​ត្រលប់​ទៅ​គោលដៅ​ដើមវិញ​នៅពេល​ដែល​អ្នក​ដំណើរ​នៅលើ​នាវា​នេះ ​ចាកចេញ​ទៅ​តាម​ជើង​យន្តហោះ​អស់​។ ​សូម​ស្តាប់​ប្រសាសន៍​លោក ​ស៊ុន ចាន់ថុល​៖

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ