អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ប៉ា ច័ន្ទរឿន៖ ចាំបាច់​ត្រូវ​​ពិន័យក្រុម​​យុវតី​ដែល​ប្រើហិង្សា តែ​ត្រូវ​ពិន័យ​​ដោយ​ប្រយ័ត្ន

សំឡេង ១៣:០២
លោក ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​សីលធម៌​កម្ពុជា
លោក ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​សីលធម៌​កម្ពុជា @RFI

សំណុំ​រឿងក្រុម​​យុវតី​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ នៅ​តែបន្ត​​ជា​បច្ចុប្បន្នភាព បើ​ទោះ​បី​ជា​អាណាព្យាបាល​យុវតី​បង្ក​ហេតុ សុខ​ចិត្ត​បង់​សំណង​ជា​ប្រាក់​ដើម្បី​បញ្ចប់​រឿង​ក៏​ដោយ។ មតិជា​ច្រើន​តាម​បណ្ដាញ​សង្គម ​បាន​បន្ត​ប្រើ​ពាក្យពេចន៍​វាយ​ប្រហារ​ទៅ​លើក្រុម​​យុវតី​បង្ក​ហេតុ​ ហើយ​ខ្លះ​ទៀតទាមទារ​ឲ្យ​មាន​ការ​ដាក់​ពិន័យ​ទោសទណ្ឌ​ដល់​យុវតី​ទាំង​នោះ​ទៅ​តាម​ច្បាប់​។ លោក​បណ្ឌិត ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត​ន៍និងសីលធម៌​កម្ពុជា ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង យល់​ឃើញ​ថា ការ​ដាក់​ពិន័យ​ទៅ​លើ​យុវតី​បង្ក​ហេតុ គឺ​ជា​រឿង​ចាំ​បាច់​។ ប៉ុន្តែ​ការ​ដាក់​ពិន័យ​នេះ​ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្ន​បំផុត ព្រោះ​បើ​តាម​លោក​បណ្ឌិត ពួក​គេ​ទាំង​នោះ​នៅ​ជា​អនីតិជន​នៅ​ឡើយ​។ លោក​ថា គោលដៅ​នៃ​ការ​ដាក់​ពិន័យ មិន​មែន​គ្រាន់​តែ​ដើម្បី «ស៊ីសង» ទៅ​នឹង​អ្វី​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ទេ តែ​គឺ​ដើម្បី​អប់រំ​ណែនាំ​ពួក​គេ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ​វិញ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ