អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកមាស សុខសេនសាន៖ កម្ពុជានឹងព្យាករកំណើនសេដ្ឋកិច្ចជាថ្មី ក្រោយរងផលប៉ះពាល់ពីមេរោគកូរ៉ូណានិងEBA

សំឡេង ១៣:៣៧
លោកមាស សុខសេនសាន អ្នកនាំពាក្យនិងជាអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោកមាស សុខសេនសាន អ្នកនាំពាក្យនិងជាអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ © Samnop/RFI

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ នឹង​ធ្វើការព្យាករ​កំណើន​សេដ្ឋកិច្ចរបស់​ខ្លួន​ជាថ្មី បន្ទាប់​ពីរង​ផលប៉ះពាល់​ពីមេរោគ​កូរ៉ូណា​វីរុស ឬកូវីដ-19 និង​ការ​ដក​ផ្នែកខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​។ សូម​បញ្ជាក់​ថា កាល​ពីខែមករា​កន្លងទៅ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ២០២០ ពី ៦.៥% មក​នៅត្រឹម​៦.១%វិញ​។ លោក​មាស សុខសេនសាន អ្នក​នាំពាក្យ​និង​ជា​អគ្គ​លេខា​ធិការ​នៃក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​ជា​ភ្ញៀវ​របស់​វិទ្យុបារាំង​អន្តរជាតិ ​RFI នៅ​រាត្រីនេះ បាន​លើក​ឡើង​ថា ការព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ជាថ្មី អាច​នឹង​ធ្វើឡើង​នៅត្រីមាសទី១ ឬត្រីមាស​ទី២ នៃឆ្នាំ ២០២០​នេះ បន្ទាប់​ពី​គេត្រូវរង​ចាំមើល​ថា​តើ ឥទ្ធិពល​នៃមេរោគ​កូរ៉ូណា ឬ​ជំងឺ​កូវីដ-19 អូស​បន្លាយ​ពេល​យូរប៉ុណ្ណា​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ