អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ឱ វណ្ណឌីន៖ក្រសួងសុខាភិបាលគ្មានហេតុផលលាក់បាំងកូវីដដើម្បីការពារមុខមាត់រដ្ឋាភិបាលឡើយ

សំឡេង ១១:១៦
លោកស្រី​វេជ្ជបណ្ឌិត ​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​
លោកស្រី​វេជ្ជបណ្ឌិត ​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​ © សហការី

លោកស្រី​វេជ្ជ​បណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ចុះ​ទៅ​ខេត្ត​សៀមរាប​នៅ​រាត្រី​នេះ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម​ការងារ​ដែល​កំពុង​ដុត​ដៃ​ដុត​ជើង​ក្នុង​ការស្វែងមូលហេតុពិត  ក្រោយកាសែត​វៀតណាម​ចុះ​ផ្សាយថា បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​មាន​ផ្ទុក​កូវីដ១៩ ក្រោយ​ចាក​ចេញ​ពី​ខេត្ត​សៀម​រាប​។ មុន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប លោក​ស្រី​ឆ្លៀត​ផ្ដល់​បទ​សម្ភាស​មក​កាន់​វិទ្យុ​បារាំង​ដោយ​បន្ត​ធានា​ថា កម្ពុជា​គ្មាន​ឡើយ​កូវីដ១៩ គិត​មក​ដល់​ម៉ោង​នេះ។ ក្រៅ​ពី​ធានា​លោក​ស្រី បាន​គូស​បញ្ជាក់​ថា រាល់​ករណី​ដួល​សន្លប់​នា​មួយ​រយៈ​នេះ មិន​មែន​ដោយ​សារ​តែ​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ​ទេ​។ ហើយ​ក្រសួង​សុខាភិបាល​ក៏​គ្មាន​ហេតុ​ផល​លាក់​បាំង​ព័ត៌មាន​ដើម្បី​ការពារ​មុខ​មាត់​រដ្ឋា​ភិបាល​ដែរ​។ ជំនួស​ឲ្យ​ការ​ព្រួយ​បារម្ភ លោក​ស្រី​ជំរុញ​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធី​ថែទាំ​សុខភាព​សាមញ្ញៗ​តាម​រយៈ​ការ​លាង​ដៃ​ជា​ប្រចាំ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ