អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ម៉ម ប៊ុនហេង៖ ស្ត្រីជនជាតិអង់គ្លេសដែលផ្ទុកកូវីដ១៩ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញវិញ

សំឡេង ០៨:២៧
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល © Samnop/RFI

អាជ្ញាធរ​សុខាភិបាល​កម្ពុជា បាន​បញ្ជូន​ស្ត្រី​ជន​ជាតិ​អង់​គ្លេស​វ័យ​៦៥​ឆ្នាំ ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា ឲ្យ​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ​ហើយ​។ បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​កម្ពុជា មូល​ហេតុ គឺ​ដោយ​សារ​តែ​ស្ត្រី​វ័យ​ចំណាស់​រូប​នេះ ពិការ​ជើង​ម្ខាង ដែល​ពិបាក​ក្នុង​ការ​មើល​ថែ ជា​ពិសេស​ពេល​ចូល​បន្ទប់​ទឹក​។ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​កម្ពុជា ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ចំពោះ​អ្នក​ដំណើរ​និង​បុគ្គលិក​លើ​នាវា Viking Cruise Journey ទាំង៦៣​នាក់ ដែល​កំពុង​ស្ថិត​នៅ​លើ​នាវា​នោះ អាជ្ញាធរ​ក៏​កំពុង​ពិចារណា​ស្វែង​រក​សណ្ឋាគា​ណា​មួយ ដើម្បី​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន ក្នុង​កំឡុង​ពេល​នៃ​ការ​តាម​ដាន​រក​វីរុស​កូរ៉ូណា​ក្នុង​រយៈ​ពេល​១៤​ថ្ងៃនេះ​។ បើ​តាម​លោក​រដ្ឋ​មន្ត្រី គិតត្រឹមថ្ងៃទី ១១ មីនានេះ កម្ពុជា​មានករណីឆ្ល​ងកូវីដ១៩ តែ៣ករណី​ប៉ុណ្ណោះ ហើយភា​គច្រើន គឺ​ជាអ្នកនាំ​ចូលពី​ក្រៅ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ