អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ឱ វណ្ណឌីន៖ ប្រទេសចិនផុតពីបំរាមរបស់​កម្ពុជា ដោយ​សារ​តែ​ការ​ធ្លាក់ចុះនៃករណីឆ្លងកូវីដ១៩

សំឡេង ១៥:៣៦
លោកស្រី​វេជ្ជបណ្ឌិត ​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​។​
លោកស្រី​វេជ្ជបណ្ឌិត ​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​។​ @សហការី

កម្ពុជា​នៅថ្ងៃទី ​១៤​ មីនានេះ​បានចេញបំរាម​ហាម​មិនឲ្យជនបរទេស​មកពីតំបន់អឺរ៉ុប​ចំនួន៥​ប្រទេស​ គឺប្រទេស​អ៊ីតាលី ​អាល្លឺម៉ង់ ​អេស្ប៉ាញ ​បារាំង​ និង​អាមេរិក​ ចូលមកក្នុង​ប្រទេសកម្ពុជា​ក្នុងរយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ​១៧​ មីនា ​តទៅ​។ ​ក៏ប៉ុន្តែ​ប្រទេសចិន ​ដែលជា​ប្រភពចម្លង​ជំងឺកូវីដ​១៩​ មិនស្ថិត​នៅក្នុងបំរាម​នេះទេ។​យ៉ាងណាក្តី ​លោកស្រី ឱ វណ្ណឌីន ​រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា ​ដែលជា​ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅរាត្រីនេះ ​បានពន្យល់ថា​ មូលហេតុ ​គឺ​ដោយសារតែ​ករណីឆ្លង​នៅក្នុង​ប្រទេសចិន​បាន​ធ្លាក់ចុះ​។ ​ផ្ទុយទៅវិញ ​ប្រទេស​នៅតំបន់​អឺរ៉ុប​ក្នុងពេល​បច្ចុប្បន្ន ​កំពុងក្លាយ​ជា​ចំណុចកណ្តាល​នៃ​ប្រភព​ចម្លង​ជំងឺនេះ ​ដែលកម្ពុជា ​ត្រូវមានការ​ប្រុងប្រយ័ត្នខ្ពស់​។—

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ