អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកហង់ ជួន ណារ៉ុន៖ វិស្សមកាល​​មុន​កាល​កំណត់​ប៉ះពាល់​ការ​រៀន​សូត្រ​២​សប្តាហ៍ ប៉ុន្តែ​ល្អជាង​ការ​បង្កើត​បញ្ហា​ធំ​ដល់​សង្គម

សំឡេង ១៥:២២
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ moeys/rfi

នៅ​ថ្ងៃសៅរ៍ ទី១៤មីនា ក្រសួង​អប់រំ​បាន​សម្រេច​ឲ្យ​សាលា​ទាំង​អស់​នៅ​ភ្នំពេញ និង​ក្រុង​សៀមរាប​ ទាំង​គ្រឹះ​ស្ថានរដ្ឋ​និង​ឯកជន ចាប់​អនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់ ចាប់​ពី​ថ្ងៃ​ម្សិលមិញ​តទៅ រហូត​ដល់​ពេល​ចូល​រៀន​ឡើង​វិញ​។ ចំពោះ​រាជធានី​ភ្នំពេញ, វិធាន​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីទី​ក្រុង​ភ្នំពេញ រក​ឃើញ​កូវីដ​១៩ ចំនួន​២​ករណី លើ​បុរស​ជនជាតិ​កាណាដា​វ័យ​៤៩​ឆ្នាំ និង​បុរស​ជន​ជាតិ​ប៊ែលហ្សិក​វ័យ​៣៣​ឆ្នាំ​។ ក្នុង​នាទី​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ, លោក​ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​លើក​ឡើង​ថា "ជា​គោល​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក ប្រសិន​បើ​ចង់​កាត់​បន្ថយ​នូវ​ការ​រីករាល​ដាល( COVID-19) គឺ​មាន​តែ​ការ​ហាមឃាត់​ការ​ជួប​ជុំគ្នា​។ ដូច្នេះ​ហើយ​វា​អាច​ប៉ះពាល់​ដល់​ការ​រៀន​សូត្រ ប៉ុន្តែ​ក្រសួង​អប់រំ​យល់​ឃើញ​ថា​ ប៉ះពាល់​ដល់​ការ​រៀន​សូត្រ​២​សប្តាហ៍ ​ល្អជាង​ការ​បង្កើត​ជា​បញ្ហា​ធំ​មួយ​ដល់​សង្គម​ជាតិ​។"

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ