អានតួអត្ថបទ
សេដ្ឋកិច្ច-កូរ៉ូណាវីរុស

វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងប្រឈមធ្ងន់ធ្ងរ ដោយសារកូវីដ-១៩

វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រូបភាពទូទៅ)
វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រូបភាពទូទៅ) © Internet

ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ កូវីដ-១៩ បាន​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​មូល ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​មួយ​ដែរ​។ ដោយ​ឡែក វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា វិស័យ​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា ​ដែល​អ្នក​ប្រកប​មុខ​របរ​នេះ សុទ្ធ​សឹង​ជា​ពលរដ្ឋ​ក្រីក្រ កំពុង​ប្រឈម​ខ្លាំង ខណៈ​ករណី​កូវីដ-១៩ កំពុង​តែ​មាន​ការ​កើន​ឡើង​ជាង​២០​ករណី​មក​ទល់​នឹង​ថ្ងៃ​អង្គារ​នេះ​។

ផ្សាយពាណិជ្ជកម្ម

លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បានប្រាប់វិទ្យុបារាំង RFI ថា សមាជិ​ករបស់លោ​កដែលជាអ្ន​ករត់ម៉ូតូកង់បី និងអ្ន​កលក់ដូរកំប៉ិ​កកំប៉ុក រទេះរុញ ក្រៅប្រព័ន្ធ នៅរាជ​ធានីភ្នំពេញ ខេត្តសៀ​មរាប និងខេត្តព្រះ​សីហនុ កំពុងប្រឈ​មនឹងបញ្ហា​ថវិកាយ៉ាងខ្លាំង ដោយសា​រតែឥទ្ធិពលនៃមេ​រោគកូវីដ-១៩។

តាមលោក វន់ ពៅ អ្នករត់ម៉ូតូកង់បី ដែលប្រឈ​មខ្លាំងជាងគេគឺ​នៅខេត្តសៀ​មរាប ដោយលោក​លើកឡើងថា កាលពីពេ​លថ្មីៗនេះ កម្មកររត់​រឺម៉ក់កង់បី ទោះមិន​មានភ្ញៀវបរ​ទេសដឹកក៏នៅមានភ្ញៀ​វខ្មែរដែរ តែពេ​លនេះខ្សត់ទាំងភ្ញៀ​វខ្មែរទៀត បន្ទាប់​ពីករណីកូវីដ-១៩ ត្រូវ​បានរកឃើញ​នៅខេត្ត​សៀមរាប ក៏ដូចជានៅ​ភ្នំពេញ​។

លោក​ថានៅខេត្តសៀ​មរាប និងខេត្តព្រះសី​ហនុ ពួកគេរ​កចំណូលបា​នម្នាក់ក្នុងមួ​យថ្ងៃជាមធ្យម១​ម៉ឺនរៀល​ប៉ុណ្ណោះ ខណៈលើកមុ​នចំណូលពូកគា​ត់ម្នាក់ក្នុង១ថ្ងៃ​យ៉ាងតិចបំផុ​តចំនួន៦ម៉ឺនរៀល គឺស្មើនឹង១៥ដុល្លារ។ ដោយឡែ​កនៅភ្នំពេញវិញ ក្នុងមួ​យថ្ងៃពួកគេរកបា​នប្រមាណ២០ដុល្លារ តែពេ​លនេះបានធ្លា​ក់មកនៅត្រឹ​ម៣ម៉ឺនរៀលជា​មធ្យម។

ប្រធាន​សមាគមសេដ្ឋ​កិច្ចក្រៅប្រព័​ន្ធរូបនេះ បង្ហើបថា សមាជិក IDEA មួយចំនួន​បានប្រគល់រឺម៉ក់កង់៣​ឲ្យមា្ចស់គេវិញ ខណៈមិនមា​នប្រាក់បង់រំលោះ​តទៅទៀត ហើយគ្រោ​ងនឹងវិលត្រលប់ទៅធ្វើ​ស្រែវិញនៅ​រដូវភ្លៀងខាង​មុខ ប្រសិនបើស្ថានកា​រណ៍អាក្រ​ក់នៃការឆ្លងកូវីដ-១៩ នៅតែមិន​មានការ​ថមថយ​។

ដោយឡែក អ្នកស្រី អ៊ូ ទេពផល្លីន ប្រធា​នសហព័ន្ធសហជី​ពវិស័យចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជាវិញ ក៏បានបញ្ជា​ក់ប្រាប់RFI ដែរថាសមា​ជិករបស់អ្នកស្រី​ដែលបំរើកា​រផ្នែកទេស​ចរណ៍ភោជនីយដ្ឋាន ក្លឹបកំសាន្ត ខារ៉ាអូខេ បាន​រងផលប៉ះពាល់​ច្រើន ដោយសា​រការផ្អា​កការងារដោយ​មិនមានប្រាក់ឈ្នួល និងមិ​នមានការគាំពា​រផ្សេងៗ។

តាមអ្នកស្រី អ៊ូ ទេពផល្លីន អ្នកបំរើ​ការងារនៅក្នុងវិស័​យនេះ ក៏កំពុងប្រឈ​មខ្លាំងដែ​រចំពោះជីវភាព ដោយសា​រខ្វះខាតថវិកាចំណា​យប្រចាំថ្ងៃ និងជំពាក់ធ​នាគារ ខណៈដែលចំ​ណូលពួកគេគឺរកបា​នដោយសា​រលុយធីប​។

សូម​បញ្ជាក់ថា ការផ្អាក ឬព្យួរការ​ងារនៅក្នុងដំណា​ក់កាលនៃកា​រងើបឡើងនៃវីរុស​ផ្លូវដង្ហើមកូវីដ-១៩ មានតែវិស័​យកាត់ដេរ និងដេរស្បែ​កជើងតែមួយ​គត់ ដែលកម្មករ និយោជិត ទទួលបានប្រាក់ឈ្នួល៦០% ដោយឡែកវិ​ស័យផ្សេងទៀ​តដូចជាសេដ្ឋ​កិច្ចក្រៅប្រ​ព័ន្ធនេះ​ជាដើម មិនមានការ​គាំពារទេ ជាហេតុធ្វើឲ្យ​អ្នកដឹកនាំស​ហជីពសេដ្ឋ​កិច្ចក្រៅប្រព័ន្ធទាំ​ងនេះ បានដាក់សំណួរសំដៅ​ទៅរដ្ឋាភិ​បាលផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ