អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកប៊ុន មុនី៖ ជនរងគ្រោះផ្ទាល់ពីជំងឺកូវីដ១៩ នឹងទទួលបានការអនុគ្រោះពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

សំឡេង ០៧:៥៧
លោក ប៊ុន មុនី អគ្គនាយក វិថី Micro Finance
លោក ប៊ុន មុនី អគ្គនាយក វិថី Micro Finance © RFI

ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃទី ១៧ មីនា បាន​ដាក់​ចេញ​នូវ​វិធាន​ការ​គាំទ្រ​ចំនួន​៥ចំណុច ដើម្បី​ផ្តល់​សន្ទនីយ​ភាព​បន្ថែម​ដល់​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ សំដៅ​រួម​ចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩ មក​លើ​សេដ្ឋកិច្ច​កម្ពុជា ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​កម្ពុជា​។ លោក ប៊ុន មុនី អគ្គ​នាយក វិថី Micro Finance និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ បាន​មើល​ឃើញ​ថា វិធាន​ការ​នេះ បាន​ជួយ​សំរាល​ដល់​ធនាគារ​ពាណិជ្ជ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ក្នុង​ការ​បន្ត​ផ្តល់​ប្រាក់​កំចី​ដល់​អតិថិជន​របស់​ខ្លួន​។ បើ​តាម​លោក ប៊ុន មុនី ធនាគារ​ពាណិជ្ជ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ នឹង​ស្វាគមន៍​ជួយ​គាំទ្រ​តែ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ពិត​ប្រាកដ​ពី​ជំងឺ​កូវីដ១៩​តែ​ប៉ុណ្ណោះ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ