អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សុះ មុះសិន៖«ការថ្វាយបង្គំនៅព្រះវិហារ ពេលនេះត្រូវប្តូរមកថ្វាយបង្គំតាមផ្ទះរៀងៗខ្លួនវិញ»

សំឡេង ១៧:១៧
លោក សុះ មុះសិន ឥស្សរជនជាន់ខ្ពស់មួយរូបនៃសាសនាឥស្លាមកម្ពុជា
លោក សុះ មុះសិន ឥស្សរជនជាន់ខ្ពស់មួយរូបនៃសាសនាឥស្លាមកម្ពុជា © សហការី

ពល​រដ្ឋ​ខ្មែរ ដែល​កាន់​សាសនា​ឥស្លាម​ក្រុម​តាក់​វ៉ាស​ចំនួន​៧៩​នាក់ កាល​ពី​ដើម​ខែ​មីនា​នេះ បាន​ត្រលប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ បន្ទាប់​ពី​ពួក​គាត់​បាន​ចូល​រួម​ពិធី​សាសនា​មួយ​នៅ​ទីនោះ​។ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ គឺក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ទាំង​នោះ ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ​កូវីដ១៩ ពី​ម៉ាឡេស៊ី​មក​។ លោក សុះ មុះសិន ដែល​ជា​ឥស្សរជន​ជាន់​ខ្ពស់​មួយ​រូប​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​លើក​ឡើង​ថា​ការ​ឆ្លង​វីរុស​កូវីដ-១៩ ពី​ប្រទេស​ម៉ាឡេស៊ី​មក​នេះ គឺ​មិន​មែន​ជា​ការ​ធ្វេស​ប្រហែស​នៅ​ក្នុង​សាសនា​ឥស្លាម​នោះ​ទេ​។ តាម​លោក សុះ មុះសិន ពិធី​បុណ្យ​ដូច​គ្នា​នេះ ដែល​បាន​គ្រោង​ធ្វើ​នៅ​កម្ពុជា​បន្ទាប់​ពី​ម៉ាឡេស៊ី ត្រូវ​បាន​សម្រេច​លុប​ចោល​ហើយ ក្នុង​គោល​បំណង​ការពារ​ការ​ឆ្លង​រាល​ដាល​មេរោគ​កូវីដ-១៩​នេះ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ