អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ក្រុមគ្រូពេទ្យចិនបានចាប់ផ្តើមការងាររបស់ពួកគេ ក្នុងការទប់ស្កាត់ការរាតត្បាតកូវីដ-១៩ នៅកម្ពុជា

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល​កម្ពុជា
លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល​កម្ពុជា © MoH

ក្រុម​គ្រូពេទ្យ​ចិន​ចំនួន​៧នាក់ ដែល​មាន​បទ​ពិសោធន៍​ខាង​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​របស់​ពួក​គេ​ហើយ ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិល​មិញ បន្ទាប់​ពី​ពួក​គេ​បាន​ឈាន​ជើង​ជាន់​ដី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ដដែល​។ ការងារ​បឋម​ដែល​ក្រុម​គ្រូពេទ្យ​ចិន​ទាំង​៧នាក់​ត្រូវ​ធ្វើ​គឺ ការ​ចែក​រំលែក​ព័ត៌មាន​គ្នា​ជាមួយ​មន្ត្រី​សុខា​ភិបាល​ខ្មែរ ស្តី​ពី​ស្ថាន​ភាព​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​។ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល បាន​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​នឹង​ស្នើ​សុំ​គ្រូ​ពេទ្យ​ពី​ប្រទេស​ចិន​ក្រុម​ថ្មី​មួយ​ទៀត មក​បន្ត​ពី​ក្រុម​៧​នាក់​ដំបូង ក្នុង​ករណី​បើ​ស្ថាន​ភាព​នៃ​ការ​ឆ្លង​វីរុស​កូវីដ-១៩ នៅ​កម្ពុជា​មិន​ថម​ថយ​។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍របស់ លោក ម៉ម ប៊ុនហេង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ