អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ១៩៖ ចំនួនអ្នកផ្ទុកកើនឡើងដល់៩៣នាក់ គិតត្រឹមព្រឹកថ្ងៃទី ២៥ មីនា

វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង)
វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង) REUTERS - STRINGER

​ប្រមុខ​រដ្ឋាភិបាលកម្ពុជា​លោក ហ៊ុន ​សែន​ នៅថ្ងៃទី ​២៥​ មីនា​ បានឲ្យដឹងថា ​កម្ពុជា​បានរកឃើញ​អ្នកផ្ទុកជំងឺ​កូវីដ១៩​ចំនួនពីរនាក់​បន្ថែមទៀត​ លើ​អ្នកទេសចរ​ជនជាតិ​បារាំង​នៅក្នុង​ខេត្តព្រះសីហនុ​។ ​ចំនួននេះ ​បានរុញ​តួលេខ​អ្នកផ្ទុក​ជំងឺកូវីដ១៩​នៅកម្ពុជា​សរុបចំនួន​៩៣​នាក់​ហើយ ​ក្នុងនោះ​០៦នាក់​បានជា​សះស្បើយ​។ សូមបញ្ជាក់ថា​ជនជាតិបារាំង​ទាំងពីរ​នាក់ខាងលើនេះ ​គឺស្ថិត​នៅក្នុងចំណោម​អ្នកទេសចរ​បារាំងជាង​៣០នាក់ ​ដែលធ្វើតេស្ត​ឃើញវិជ្ជមាន​កូវីដ១៩​ ក្នុងនោះ​ក៏មាន​មគ្គុទេសក៏​កម្ពុជា០២​រូបផងដែរ​។—

ផ្សាយពាណិជ្ជកម្ម

តួលេខនេះ​ ត្រូវបាន​ប្រកាសឲ្យដឹងពី​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅព្រឹកមិញនេះ ​ខណៈ​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា ​គិតត្រឹមយប់​ថ្ងៃទី ២៤​មីនា​ បានរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ​១៩​ មាន​ចំនួន​៩១​នាក់​ប៉ុណ្ណោះ​។​ បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ​ការកើនឡើងនេះ ​គឺ​បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​០៤ករណី​ថ្មីបន្ថែម​ទៀត ​ជាជនបរទេស​ដែល​ជាអ្នក​ទេសចរ​តាមនាវា ​Viking ​Curise​ Journey​ នៅក្នុង​ខេត្តកំពង់ចាម​។​ តាមសេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​ នៅ​យប់​មិញ​នេះ ​ករណី​ឆ្លងថ្មីទាំង​០៤ករណី​នេះ ​ស្ថិត​នៅខេត្តកំពង់ចាម​ លើ​បុរសជនជាតិ​អង់គ្លេស ​០២​នាក់​ និង​អាមេរិកាំង០២នាក់​ ដែលពួកគេ​គឺជាអ្នកដំណើរ​តាមនាវា ​Viking ​Cruise​ Journey​​ ដែល​បាន​ដាក់ឲ្យ​នៅដាច់ដោយ​ឡែករយៈពេល​១៤​ថ្ងៃ ​ហើយរកឃើញ​ថា​ វិជ្ជមាន​កូវីដ​ ១៩​នេះ​។​ បច្ចុប្បន្ន​ពួកគេ​ កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ខណៈអ្នក​​ដំណើរ​៥៣​នាក់​ផ្សេងទៀត​ ក្នុងចំនោម​ទាំងអស់​៥៧​នាក់​ ដែលដាក់​ឲ្យនៅ​ដាច់ដោយ​ឡែក ​​មានលទ្ធផល​តេស្តអវិជ្ជមាន​។

ជាមួយ​​នឹងការ​ប្រកាស​ពីការកើន​ឡើងចំនួន​អ្នកឆ្លងនេះ ​ក្រសួងសុខាភិបាល​ ក៏បានអះអាង​ថា​ មានមនុស្ស ០៤​នាក់បន្ថែម​ទៀត​ បាន​ជា​សះស្បើយ​ពីជំងឺកូវីដ១៩នេះ ​ដោយក្នុងនោះ ​០២ករណី​ ជាជនជាតិខ្មែរ​ នៅខេត្តត្បូងឃ្មុំ ​ដែល​លទ្ធផល​ធ្វើតេស្ត២លើក​បញ្ជាក់ថា ​អវិជ្ជមាន​ ហើយត្រូវបាន​អនុញ្ញាតឲ្យចេញ​ពី​មន្ទីរពេទ្យខេត្តត្បូងឃ្មុំ​រួចរាល់​ហើយ​។ ​ចំណែក២ករណីជា​សះស្បើយទៀត​ គឺ​នៅខេត្តបាត់ដំបង​ ជាជនជាតិខ្មែរ​ដែរ ​និង​ត្រូវបា​នអនុញ្ញាត​ឲ្យចេញពី​មន្ទីរពេទ្យ​បង្អែកខេត្តបាត់ដំបង​ដូចគ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ