អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ១៩៖ ប្រមុខរដ្ឋាភិបាលថា​ កម្ពុជា​នៅតែ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ជា​ធម្មតា ​តែ​ហាមការ​ជួប​ជុំ​

Le Premier ministre cambodgien Hun Sen s'exprime face aux journalistes sur les mesures prises par le gouvernement contre le coronavirus à Phnom Penh, le 30 janvier 2020.
Le Premier ministre cambodgien Hun Sen s'exprime face aux journalistes sur les mesures prises par le gouvernement contre le coronavirus à Phnom Penh, le 30 janvier 2020. TANG CHHIN Sothy / AFP

ប្រមុខរដ្ឋាភិបាល​កម្ពុជា ​លោក ហ៊ុន សែន ​បានថ្លែង​នៅព្រឹកថ្ងៃទី ​២៥ មីនា​នេះ​ថា​ ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីខ្មែរនៅ​តែ​ប្រារព្ធធ្វើ​ជាធម្មតា​ ក៏ប៉ុន្តែ​ហាមការ​ជួបជុំគ្នា​។​—

ផ្សាយពាណិជ្ជកម្ម

បើតាម​លោកនាយករដ្ឋមន្ត្រី ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ជួបជុំ​សប្បាយ​រីករាយ​ក្នុងពិធី​បុណ្យចូលឆ្នាំខ្មែរ​នៅតាម​ផ្ទះរៀងៗខ្លួន​បាន។ ​បើតាមប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​កម្ពុជា​ពេលនេះ​ ក៏មិនទាន់​ប្រកាស​ឲ្យ​បិទផ្សារ ​ភោជនីយដ្ឋាន ​ហាងបាយ​ ហាងគុយទាវ ​ឬ ​ហាងកាហ្វេ នោះ​ឡើយ ​លើកលែង​តែការ​ប្រារព្ធ​ពិធី​សាសនា ពិធី​ជួប​ជុំ​ផ្សេងៗ​ដែល​មាន​មនុស្ស​ច្រើន ក្លឹប​កំសាន្ត រោង​ភាព​យន្ត ខារ៉ា​អូខេ ការ​ប្រគុំ​តន្ត្រី​នៅ​ទូទាំង​ប្រទេស​ជា​ដើម។

សូម​បញ្ជាក់​ថា​ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​ជូត ​នឹង​ប្រារព្ធធ្វើឡើង​រយៈពេល​០៤​ថ្ងៃ ​ចាប់ពីថ្ងៃទី១៣-​១៤​-​១៥​-​១៦​ ​ខែមេសា​ ឆ្នាំ ​២០២០​។

សូម​បញ្ជាក់ដែរ​ថា ​គិតត្រឹម​ព្រឹកថ្ងៃទី ​២៥ ​ខែមីនានេះ ​ចំនួន​អ្នកផ្ទុក​ជំងឺកូវីដ១៩នៅកម្ពុជា បានកើន​ឡើង​ដល់​៩៣​ករណីហើយ បន្ទាប់ពីប្រមុខ​រដ្ឋាភិបាលកម្ពុជា​លោក ហ៊ុន ​សែន​ បានប្រកាសឲ្យដឹង នៅថ្ងៃទី ​២៥​ មីនា​ថា ​កម្ពុជា​បានរកឃើញ​អ្នកផ្ទុកជំងឺ​កូវីដ១៩​ចំនួនពីរនាក់​បន្ថែមទៀត​ លើ​អ្នកទេសចរ​ជនជាតិ​បារាំង​នៅក្នុង​ខេត្តព្រះសីហនុ​។ ​ចំនួននេះ ​បានរុញ​តួលេខ​អ្នកផ្ទុក​ជំងឺកូវីដ១៩​នៅកម្ពុជា​សរុបចំនួន​៩៣​នាក់​ហើយ ​ក្នុងនោះ​០៦នាក់​បានជា​សះស្បើយ​។ សូមបញ្ជាក់ថា​ជនជាតិបារាំង​ទាំងពីរ​នាក់ខាងលើនេះ ​គឺស្ថិត​នៅក្នុងចំណោម​អ្នកទេសចរ​បារាំងជាង​៣០នាក់ ​ដែលធ្វើតេស្ត​ឃើញវិជ្ជមាន​កូវីដ១៩​ ក្នុងនោះ​ក៏មាន​មគ្គុទេសក៏​កម្ពុជា០២​រូបផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ