អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ឃួង ស្រេង៖ ការលក់ម៉ាស់នៅក្រៅឱសថស្ថានត្រូវបានហាមឃាត់

សំឡេង ០៩:២១
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ © សហការី

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​បន្ត​ចុះ​ផ្សព្វ​ផ្សាយ​សារ​អប់រំ ស្តីពី​វិធាន​ការ​បន្ទាន់ ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ នៅ​តាម​ដង​ផ្លូវ​នានា ជា​ពិសេស​តាម​ផ្សារ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ តាម​ការ​កត់​សំគាល់​របស់​អាជ្ញាធរ​ គឺ​ពលរដ្ឋ​ខ្មែរ​មាន​របៀប​រៀប​រយ​ក្នុង​ការ​ទិញទំនិញ និង​ចេះ​ពី​វិធី​ការពារ​ខ្លួន​ដោយ​មាន​ទាំង​ការ​ដាក់អាកុល​លាង​ដៃ​នៅ​ច្រក​ចូល​ផ្សារ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ លោក ឃួង ស្រេង ដែល​ភ្ញៀវប្រចាំ​ថ្ងៃរបស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI បាន​គូស​បញ្ជាក់​ទៀត​ថា នឹង​មិន​មាន​ការ​បិទ​ផ្សារ​ណា​មួយ​នៅទីក្រុង​ភ្នំពេញឡើយ តែ​មាន​ការ​ហាម​ឃាត់​ការ​លក់​ម៉ាស​នានា​នៅ​ក្រៅ​ឱសថ​ស្ថាន​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ