អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

លោក ហ៊ុន សែន បញ្ជាក់ថានឹងមិនមានបិទផ្សារ និងរោងចក្រកាត់ដេរទេ

លោក ហ៊ុន សែន
លោក ហ៊ុន សែន © សហការី

នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជាង​៤០០​នាក់ ដែល​គ្រោង​ចេញ​បំពេញ​ការងារ​ជាមួយ​ក្រសួង​សុខា​ភិបាល ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូវីដ-១៩ នាព្រឹក​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា នឹង​មិន​មាន​បិទ​ផ្សារ និង​រោង​ចក្រ​កាត់​ដេរ រួម​នឹង​ការ​ប្រគុំ​តន្ត្រី​ផ្សាយ​ផ្ទាល់​តាម​ទូរ​ទស្សន៍ ដែល​មិន​តម្រូវ​ឲ្យ​មាន​មនុស្ស​ទស្សនា​ផ្ទាល់​។ ជាមួយ​គ្នា​នេះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក៏​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ធ្វើ​ដដែល តែ​ត្រូវ​សប្បាយ​នៅ​តាម​ផ្ទះ​។ មន្ត្រី​រាជ​ការ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ឆ្លាស់​វេន​គ្នា​ដែរ ដោយ​មិន​តម្រូវ​ឲ្យ​ទៅ​ធ្វើ​ការ​ទាំង​អស់​នោះ​ទេ​។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ដល់​ពល​រដ្ឋ​ខ្មែរ​ផង​ដែរ សូម​កុំ​ជឿ​អបិយ​ជំនឿ ដើម្បី​បណ្តេញ​កូវីដ-១៩ រួម​នឹង​មិន​ឲ្យ​មាន​ការ​រើស​អើង​គ្នា​ផង​ដែរ​។ ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ដែរ កុំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​ប្រសិន​បើ​មិន​មាន​ភាព​ចាំ​បាច់​។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍របស់ លោក ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ