អានតួអត្ថបទ
កម្ពុជា-កូរូ៉ណា វីរុស

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩កើនដល់៩៦នាក់ ខណៈអ្នកជាសះស្បើយកើនដល់១០នាក់

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩កើនដល់៩៦នាក់ ខណៈអ្នកជាសះស្បើយកើនដល់១០នាក់
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩កើនដល់៩៦នាក់ ខណៈអ្នកជាសះស្បើយកើនដល់១០នាក់ © @ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

ចំនួនអ្ន​កឆ្លងកូវីដ-១៩ នៅកម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​កើន​ឡើដល់ ៩៦នាក់។ ជាការ​កើន​ឡើង​បន្ទាប់ពីក្រសួងសុខាភិបាល បាន​បញ្ជាក់ថា បាន​រក​ឃើញ​ ២ករណីថ្មីទៀត ជាអ្នក​ទេសចរជនជាតិបារាំង និង​ ៣ករណីថ្មីជាបុរសជនជាតិ​ខ្មែរ។

ផ្សាយពាណិជ្ជកម្ម

ជនជាតិ​បារាំង ២ករណី នៅខេត្ត​ព្រះសីហនុ ដែល​ពួកគាត់​ស្ថិតនៅក្នុង​ចំណោម​ក្រុម​ទេសចរបារាំង ដែល​រក​ឃើញ​មានផ្ទុក​មេរោគកូវីដ ១៩ កាលពីពេលថ្មីៗ។ ចំណែក​ ១ករណីនៅរាជធានីភ្នំពេញ ជាជន​ជាតិ​ខ្មែរ ដែល​បាន​ដាក់ឲ្យ​ព្យាបាល​ក្នុងមណ្ឌល​សុខភាពចាក់អង្រែក្រោម បន្ទាប់ពីមានប៉ះពាល់ជាមួយ​មិត្តភក្តិ​បរទេសនៅប៉ោយប៉ែត។ រីឯ ១ករណីទៀត ជាជនជាតិខ្មែរ នៅខេត្តកណ្តាល ដែល​ឆ្លងពី​បុរស ដែលបាន​ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង​ ១ករណី នៅខេត្ត​សៀមរាប ជាអ្នក​បើកបររថយន្ត​ឲ្យ​ក្រុមអ្នក​ទេសចរបារាំង ដែល​រក​ឃើញ​មានកូវីដ ១៩ នៅខេត្ត​ព្រះសីហនុ។

​ដោយឡែ អ្នក​ជាសះស្បើយ​វិញ មាន ៣នាក់ នៅ​ចាក់​អង្រែក្រោម រាជធានីភ្នំពេញ បន្ទាប់ពីបានធ្វើតេស្ត ២ដង អវិជ្ជមានទាំង ២ដង និង​នៅខេត្ត​ត្បូងឃ្មុំ ជាសះស្បើយ​ ១នាក់។ ដូច្នេះជាសរុប​គិតត្រឹម​ពេលនេះ ករណីវិជ្ជមាន​កូវីដ ១៩ នៅកម្ពុជា មាន ៩៦នាក់ ដោយ ២៥នាក់ជាស្រី និង ៧១នាក់ជាបុរស ហើយ​ក្នុងនោះមាន ១០នាក់ បានជាសះស្បើយ៕ 

ចំនួនអ្នកឆ្លងកូវីដ-១៩
ចំនួនអ្នកឆ្លងកូវីដ-១៩ © @ក្រសួងសុខាភិបាល
ចំនួនអ្នកឆ្លងកូវីដ-១៩
ចំនួនអ្នកឆ្លងកូវីដ-១៩ © @នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ