អានតួអត្ថបទ
កូវីដ១៩-ពិតឬក្លែងក្លាយ?

តើផឹកទឹកក្តៅពិតជាអាចជួយបង្ការកូវីដ១៩បាន?

Covid-19 drinking or gargling warm water myth
Covid-19 drinking or gargling warm water myth © Facebook

រូបភាព​ត្រូវ​បាន​ចែកចាយ​យ៉ាងទូលំទូលាយ​នៅលើ​ហ្វេសប៊ុក ដោយ​អះអាង​ថា ផឹកទឹកក្តៅ ឬ​ខ្ពុរមាត់ដោយ​ទឹកអំបិល ឬ​ទឹកខ្មេះ អាច​កម្ចាត់​មេរោគ​កូវីដ១៩បាន។ ក៏ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​ស្ថាប័ន​សុខាភិបាល​អន្តរជាតិ និង​អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​​ជាច្រើន​ផ្សេងទៀត​បាន​ឲ្យដឹង​ថា ការ​អះអាង​ខាង​លើ​នេះ​ គឺ​មិនត្រឹមត្រូវទេ។

ផ្សាយពាណិជ្ជកម្ម

រូបភាព​ដែល​ត្រូវ​បានចែកចាយ​តៗគ្នា ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​មីនា​មកនោះ មាន​ភ្ជាប់​មក​ជាមួយ​នូវ​អត្ថបទថា « កូរ៉ូណាវីរុស​មុននឹង​ចូល​ទៅដល់​សួត វា​ស្ថិត​នៅ​ក្នុង​បំពង់ ក រយៈពេល ៤ថ្ងៃ ហើយ​នៅ​ក្នុង​អំឡុង​ពេលនោះ អ្នក​មាន​មេរោគ​ចាប់ផ្តើម​ក្អក និង​ឈឺ ក។ ប្រសិន​បើ​អ្នកនោះ​ផឹកទឹក​ច្រើន ហើយ​ខ្ពុរមាត់​ជាមួយ​នឹងទឹកក្តៅ លាយអំបិល ឬ​ទឹកខ្មេះ គឺ​អាច​នឹង​កម្ចាត់​មេរោគ​នេះ​បាន។ សូម​ជួយ​ចែករំលែក​ព័ត៌មាននេះ ពីព្រោះ​អ្នក​អាច​ជួយ​សង្រ្គោះជីវិត​មនុស្ស​បាន តាមរយៈព័ត៌មាននេះ »។

ក៏ប៉ុន្តែ អ្នកជំនាញ​​ជាច្រើន​បាន​ឲ្យដឹង​ថា ការអះអាង​ខាង​លើ​នេះ​មិនត្រឹមត្រូវនោះទេ។

យោងតាម​អង្គការ​សុខភាព​ពិភពលោក គ្មាន​ភស្តុ​តាងណាមួយ ដែល​អាច​បញ្ជាក់ថា ការ​ផឹកទឹក​ញឹកញាប់ នៅ​រៀងរាល់ ១៥នាទី​ម្តង (ទោះជា​ក្នុង​សីតុណ្ហភាព​ណាក៏ដោយ) អាច​ជួយ​លាង​សម្អាត​មេរោគ​កូវីដ១៩ ពី​បំពង់ ក បាន​នោះទេ។
យោងតាម​អង្គការ​សុខភាព​ពិភពលោក គ្មាន​ភស្តុ​តាងណាមួយ ដែល​អាច​បញ្ជាក់ថា ការ​ផឹកទឹក​ញឹកញាប់ នៅ​រៀងរាល់ ១៥នាទី​ម្តង (ទោះជា​ក្នុង​សីតុណ្ហភាព​ណាក៏ដោយ) អាច​ជួយ​លាង​សម្អាត​មេរោគ​កូវីដ១៩ ពី​បំពង់ ក បាន​នោះទេ។ © who.int

ជា​ដំបូង គួរកត់សម្គាល់ថា រហូត​មក​ទល់នឹង​ពេលនេះ គ្មាន​ភស្តុតាង​តាម​លក្ខណៈវិទ្យាសាស្រ្ត​ណាមួយ ដែល​បញ្ជាក់ថា មេរោគ​កូរ៉ូណា​ថ្មី​នេះ​ស្ថិត​នៅ​ត្រឹម​បំពង់ ក រហូតដល់​ទៅ ៤ថ្ងៃនោះទេ។ យោងតាម​អង្គការ​សុខភាព​ពិភពលោក​ ថ្វីដ្បិត​តែ​ជាទូទៅ គេ​សង្កេតឃើញ​ថា អ្នក​ជំងឺ​ភាគច្រើន​​ចាប់ផ្តើម​ចេញ​រោគសញ្ញា ក្នុងរយៈពេល ៥ថ្ងៃ ចាប់​ពីថ្ងៃ​ឆ្លង ក៏ប៉ុន្តែ ការចេញ​រោគសញ្ញា​អាច​កើតមាន ចាប់​ពីថ្ងៃ​ទី១ រហូត​ដល់​ថ្ងៃទី១៤។

នៅ​ក្នុង​សេចក្តីណែនាំរបស់​​អង្គការ​សុខភាព​ពិភពលោក ក៏ដូចជា​ស្ថាប័ន​សុខាភិបាល​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត​របស់​អាមេរិកបារាំង អង់គ្លេស កាណាដា និង​អូស្ត្រាលី ជាដើម ក៏​សុទ្ធតែ​មិនមាន​កន្លែងណា​មួយ​ ដែល​ណែនាំ​ឲ្យប្រើ​វិធី​ខាង​លើ​នេះ ដើម្បី​បង្ការ​កូវីដ១៩​នោះដែរ។

អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​អាមេរិក នៅ​ឯ Johns Hopkins Center for Health Security បាន​ឲ្យដឹង​ថា ជាការពិត កូវីដ១៩ អាច​ធ្វើ​ឲ្យ​មានរោគសញ្ញា​ឈឺ ក ហើយ​ការ​ខ្ពុរ​មាត់​ដោយ​ទឹកក្តៅ​អាច​ជួយ​បន្ថយ​អាករៈឈឺ ក នេះ ក៏ប៉ុន្តែ វា​មិនមាន​ឥទ្ធិពល​អ្វី នៅ​ក្នុង​ការ​កម្ចាត់​មេរោគកូវីដ១៩​បាននោះទេ។

អង្គការ​សុខភាព​ពិភពលោក​វិញ​បាន​បញ្ជាក់ថា គ្មាន​ភស្តុតាង​ណាមួយ ដែល​អាច​បញ្ជាក់ថា ការ​ផឹកទឹក​ញឹកញាប់​នៅ​រៀងរាល់ ១៥នាទី​ម្តង​អាច​លាង​សម្អាត​មេរោគ​កូវីដ១៩​ចេញ​ពី​បំពង់​ ក បាន​នោះទេ ហើយ​ក៏​គ្មាន​ភស្តុតាង​ដែល​អាច​បញ្ជាក់ថា ការលាង​ចម្រុះ​ដោយ​ទឹកអំបិល​យ៉ាងទៀងទាត់ អាច​ការពារ​ពី​កូវីដ១៩​នេះ​បាន​នោះដែរ។

អង្គការ​សុខភាព​ពិភពលោក​ថា គ្មាន​ភស្តុតាង​ណា​ដែល​អាច​បញ្ជាក់ថា លាងច្រមុះដោយ​ទឹកអំបិល​ទៀងទាត់​អាច​ការពារ​មេរោគកូវីដ១៩​បានទេ
អង្គការ​សុខភាព​ពិភពលោក​ថា គ្មាន​ភស្តុតាង​ណា​ដែល​អាច​បញ្ជាក់ថា លាងច្រមុះដោយ​ទឹកអំបិល​ទៀងទាត់​អាច​ការពារ​មេរោគកូវីដ១៩​បានទេ © who.int

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ