អានតួអត្ថបទ
កម្ពុជា ច្បាប់

លោក ជិន ម៉ាលីន៖ ការបង្កើតឲ្យមានតុលាការជំនាញនឹងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ

លោក ជិន ម៉ាលីន
លោក ជិន ម៉ាលីន @សហការី

នៅ​ក្នុង​សន្និសីទ​កាសែត ដែល​រៀប​ចំ​ដោយ​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល នា​ព្រឹក​ថ្ងៃ​ព្រហស្បតី៍​នេះ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​ឡើង​ថា ក្រសួង​យុត្តិធម៌​កំពុង​តែ​រៀប​ចំ​តុលាការ​ជំនាញ​២ផ្សេង​ទៀត គឺ​តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម​។ លោក ជិន ម៉ាលីន ឲ្យ​ដឹង​ទៀត​ថា វិស័យ​យុត្តិធម៌​កម្ពុជា​កំពុង​មាន​ការ​ខ្វះ​ខាត​ធន​ធាន​មនុស្ស ខណៈ​ចៅ​ក្រម និង​ព្រះរាជ​អាជ្ញា​នៅ​ទូទាំង​ប្រទេស​បច្ចុប្បន្ន​មាន​ចំនួន​៤៩៥​នាក់​ប៉ុណ្ណោះ​។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ បន្ត​ថា​ការ​បង្កើត​តុលាការ​ជំនាញ និង​បង្កើន​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​ក្នុង​វិស័យ​តុលាការ គឺ​ជាផ្នែកមួយ អាច​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តុលា​ការ ដែល​ក្នុង​១ឆ្នាំៗ​មាន​សំណុំ​រឿង​ចំនួន​១ម៉ឺន​សំណុំ​រឿង ក្នុង​នោះ​៧០% ជា​សំណុំ​រឿង​គ្រឿង​ញៀន ត្រូវ​បាន​កក​ស្ទះ​។ តាម​លោក ជិន ម៉ាលីន យុទ្ធនា​ការ​រំដោះ​សំណុំ​រឿង​ដែល​កក​ស្ទះ នឹង​ត្រូវ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ប្រើ​រយៈ​ពេល​តែ​៦ខែ​ប៉ុណ្ណោះ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោក ជិន ម៉ាលីន រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ